កីឡា
អត្តពលិកជាស្ត្រី មិនត្រឹមតែមានរូបស្អាត តែជាកីឡាការិនីជើងខ្លាំងពិភពលោក
កីឡាអត្តពលកម្មស្ត្រី បានវិវត្តយ៉ាងវែងឆ្ងាយ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ។ កម្ពុជាថ្មី បានប្រមូលផ្ដុំអត្តពលិកស្ត្រីជើងខ្លាំងពិភពលោក មកបង្ហាញជូនមិត្តអ្នកអានឲ្យបានដឹង។
១ Paige Spiranac

Paige Spiranac ជាអត្តពលិកម្នាក់ ដែលលេងបានល្អបំផុតនៅលើពិភពលោក។ នាងគឺជាកីឡាវាយកូនគោល ដែលទទួលបានការគាំទ្រជាច្រើនពីបណ្ដាអ្នកទស្សនាលើពិភពលោក។
២ Alica Schmidt

Alica Schmidt គឺជាតារាជម្រើសជាតិអាល្លឺម៉ង់ដ៏មានទេពកោសល្យមួយ ក្នុងចំណោមទេពកោសល្យរបស់ក្រុមជម្រើសជាតិ។
៣ Eugenie Bouchard

Eugenie Bouchard គឺជាតារាវាយកូនបាល់ជនជាតិកាណាដា ដែលមានបងស្រីភ្លោះជាអ្នកលេងមួយរូបផងដែរ។ នាងក៏ជាកីឡាការិនីមួយរូបបានទទួលចំណាត់ថ្នាក់លេខ ២ នៅព្រឹត្តិការណ៍ Wimbledon ឆ្នាំ ២០១៤ ។
៤ Alex Morgan

Alex Morgan ជាតារាបាល់ទាត់អាមេរិកម្នាក់ ដែលបានជាប់ក្នុងបញ្ជីអ្នកល្បីៗ។ នាងកើតនៅរដ្ឋកាលីហ្វ័រញ៉ា ហើយលេងបាល់ទាត់នៅសាកលវិទ្យាល័យ Cal។ នាងគឺជាអ្នកដែលទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងការប្រកួត WPS ។ នាងទទួលបានមេដាយមាស World Cup ចំនួនពីរ និងមានគោលដៅជាង ១០០ នៅក្នុងអាជីពរបស់នាង។
៥ Sydney Leroux

មានស្រុកកំណើតនៅក្នុងទីក្រុង Sydney Leroux ប្រទេសកណាដា នាងគឺជាម្ចាស់ជើងឯកពានរង្វាន់ពិភពលោកមួយទៀត ហើយទទួលបានជោគជ័យក្នុងកីឡាអូឡាំពិកផងដែរ។ Leroux បានលេងបាល់ទាត់នៅមហាវិទ្យាល័យរបស់នាងនៅ UCLA ជាកន្លែងដែលនាងត្រូវបានជ្រើសរើសដោយ Jill Ellis ។
៦ Yuliya Levchenk

Yuliya Levchenko កើតនៅអ៊ុយក្រែន និងជាកីឡាការិនីដែលមានការប្រកួតប្រជែងខ្ពស់នៅក្នុងវិស័យនេះ។ នាងបានប្រកួតនៅកម្រិតអូឡាំពិក ហើយថែមទាំងឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំ ២០១៧ ផងដែរ។
៧ Abby Dahlkemper

កីឡាការិនីរូបនេះ គឺជាផ្នែកមួយនៃក្រុមបាល់ទាត់ពិភពលោកឆ្នាំ ២០១៩ និងជាក្រុមដែលជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ នៅពេលនាងលេងឲ្យក្រុម North Carolina Courage ។
៨ Allison Stokke

Allison Stokke គឺជាតារាបង្ហាញម៉ូដ និងជាអ្នកដោលថ្នោលអាជីពមួយរូបផងដែរ។
៩ Sage Erickson

Sage Erickson គឺជាអ្នកហែលទឹកអាជីពដ៏អស្ចារ្យមួយរូប ដែលអ្នកណាៗក៏ស្គាល់នាងដែរ។ នាងគឺជាអ្នកហក់តោងកំពូលម្នាក់នៅលើពិភពលោក យោងតាមចំណាត់ថ្នាក់បានចេញមក។
១០ Skylar Diggins

Skylar Diggins កើតនៅ South Bend រដ្ឋ Indiana ជាកន្លែងដែលនាងនឹងលេងបាល់នៅ Notre Dame ។ នាងគឺត្រូវបានគេជ្រើសរើសជាកីឡាការិនីឆ្នើមនៅក្នុង WNBA លើកទី៣ ហើយបានក្លាយជាតារា តាំងពីពេលនោះមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២
ចុចអាន៖ដឹងតម្លៃពានរង្វាន់នេះហើយ អ្នកអាចនឹងឈប់ឆ្ងល់ មូលហេតុដែលកីឡាករម្នាក់ៗតែងចង់បានជាកម្មសិទ្ធ
ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


