ជីវិតកម្សាន្ដ
អ្នកច្នៃម៉ូដវៀតណាមមួយរូប ចេញឈុតឲ្យ Ariana ពេញចិត្តស្ដូក
តារាចម្រៀងអាមេរិក Ariana Grande ត្រូវបានគេឃើញស្លៀករ៉ូបប៉ាក់ camellia ផលិតដោយអ្នករចនាជនជាតិវៀតណាម Tran Hung ។ ឃ្លិបវីដេអូដែលបង្ហាញពីការច្រៀងចម្រៀងមានចំណងជើងថា “We Can’t Be Friends (Wait For Your Love)” ក្នុងការបង្ហាញខ្លួនក្នុងកម្មវិធី “Saturday Night Live” ចាក់ផ្សាយដោយទូរទស្សន៍ NBC របស់អាមេរិក Grande បានស្លៀកពាក់ជាមួយនឹងស្ទីលតុបតែងមុខដែលមើលទៅធម្មជាតិ ដោយសង្កត់ធ្ងន់លើបបូរមាត់ពណ៌ផ្កាឈូក ជាចំណុចសំខាន់នៃរូបរាងរបស់នាង។

រ៉ូបសូត្រពណ៌ផ្កាឈូក ដែលជាផ្នែកមួយនៃការប្រមូលម៉ូដរដូវស្លឹកឈើជ្រុះ/រដូវរងាឆ្នាំ 2023 របស់ Tran Hung ត្រូវបានតុបតែងដោយប៉ាក់អង្កាំ Miyuki ដែលបង្កើតជាលំនាំផ្កា camellia ហើយត្រូវបានច្នៃយ៉ាងល្អិតល្អន់ក្នុងរយៈពេលពីរសប្តាហ៍។
អ្នករចនាបានបង្ហើបឲ្យដឹងថា អ្នករចនាម៉ូដរបស់ Grande Mimi Cuttrell បានផ្តួចផ្តើមទាក់ទងជាមួយគាត់កាលពីខែមករា ដើម្បីតុបតែងសំលៀកបំពាក់សម្រាប់តារាចម្រៀង។ អ្នកច្នៃម៉ូដដដែលរូបនេះបាននិយាយទៀតថា “បន្ទាប់ពីបានកត់សម្គាល់ការប្រមូលរបស់ខ្ញុំនៅឯ London Fashion Week ក្រុមរបស់ Grande បានរកឃើញថាការងាររបស់ខ្ញុំសក្តិសមនឹងការចេញម៉ូដឲ្យតារាចម្រៀង។ ហេតុដូច្នេះហើយ ពួកគេបានស្នើសុំជាពិសេសនូវការរចនាដែលផលិតតាមតម្រូវការ”។
គាត់បានបញ្ជាក់ទៀតថា Grande ពេញចិត្តនឹងការរចនាដំបូង ហើយបានតែស្នើសុំការកែតម្រូវរ៉ូបឲ្យសមនឹងការវាស់វែងរបស់នាង ដោយមិនចាំបាច់មានការកែប្រែបន្ថែមទៀតឡើយ។ ក្នុងពេលដែលលោក Tran Hung បានថ្លែងថា ខ្លួនមានអារម្មណ៍រីករាយ និងមានឯកសិទ្ធិដែលសិល្បករអន្តរជាតិល្បីឈ្មោះដូចជា Grande កោតសរសើរចំពោះការរចនារបស់លោកផ្ទាល់ ។
សូមជម្រាបជូនថា លោក Tran Hung បានក្លាយជាមនុស្សល្បីល្បាញចាប់តាំងពីគាត់បានបញ្ចប់ជាជើងឯករងក្នុងកម្មវិធី “Project Runway Vietnam 2015” ដែលជាកម្មវិធីប្រកួតប្រជែងទូរទស្សន៍ក្នុងគោលបំណងស្វែងរក និងបណ្តុះទេពកោសល្យរចនាម៉ូដ។ ចាប់តាំងពីបានបង្កើតស្លាកសញ្ញាផ្ទាល់ខ្លួនក្នុងឆ្នាំ ២០១៧ លោកបានបង្ហាញការប្រមូលជាច្រើន និងជាលើកដំបូងនៅក្នុងកម្មវិធី London Fashion Week ។ ការរចនាម៉ូដរបស់គាត់ត្រូវបានជ្រើសរើសដោយតារាល្បីៗជុំវិញពិភពលោក រួមទាំងតារាស្រីហ្វីលីពីន Heart Evangelista ពិធីករទូរទស្សន៍អង់គ្លេស Vick Hope និងតារាសម្ដែងចិន Huang Shengyi៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដើម្បីឲ្យមិត្តប្រុសហ៊ឺហា Taylor Swift ចាយលុយសុទ្ធ ៥០ម៉ឺនដុល្លារ ច្នៃម៉ូដសំលៀកបំពាក់ឲ្យ Travis
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


