ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ក្រៅពីត្រូវខិតខំរៀនសូត្រ សិស្ស-និស្សិត ក៏មានតួនាទីជាអ្នកផ្សព្វផ្សាយ ធ្វើឲ្យពិភពលោកស្គាល់កម្ពុជាដែរ
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចែករំលែកបទពិសោធន៍ និងទស្សនៈមួយចំនួនទៅកាន់ក្រុមនិស្សិតកម្ពុជាដែលទៅបន្តការសិក្សានៅក្រៅប្រទេសថា ក្រៅពីត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជាពីសាលា សិស្ស-និស្សិត ក៏មានតួនាទីជាអ្នកផ្សព្វផ្សាយ ធ្វើឲ្យពិភពលោកស្គាល់ពីកម្ពុជាផងដែរ។

ការចែករំលែកបទពិសោធន៍ និងទស្សនៈនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបក្រុមនិស្សិតកម្ពុជា ចំនួន ៣៣ នាក់ ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ កាលពីព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹកនេះ ឯកឧត្ដម បានទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ចំនួន ៣៣ នាក់។

ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានចែករំលែកនូវបទពិសោធន៍ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែល ឯកឧត្ដម ធ្លាប់បានឆ្លងកាត់។ ឯកឧត្ដម បានចែករំលែកបទពិសោធន៍ និងទស្សនៈ ផ្ទាល់ខ្លួនថា «ក្រៅពីត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ប្អូនៗ ក៏មានតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឲ្យគេស្គាល់ពីកម្ពុជាផងដែរ។ បន្ថែមពីលើនេះ សូមឲ្យ ប្អូនៗ ប្រយ័ត្នប្រយែងចំពោះសុខភាព និងចេះជួយយកអាសាគ្នាតាមលទ្ធភាពដែលអាចធ្វើបាន»។

ទន្ទឹមនោះ ជំនួសមុខឲ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី ក៏បានពាំនាំបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពាក្យពេចន៍អបអរសាទរដល់ ក្រុមនិស្សិតកម្ពុជា ទាំងអស់ ដែលទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេសផងដែរ។ ក្នុងនោះ ឯកឧត្ដម បានបន្ថែមថា សម្ដេចទាំង ៣ តែងយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខសិស្ស-និស្សិត គ្រប់រូប ដែលលោកតែងចាត់ទុកពួកគេជាធនធានដ៏មានសារៈសំខាន់របស់ប្រទេសជាតិ៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


