KPT+
គន្លឹះទាំង ៥ ដើម្បីក្លាយអ្នកនិពន្ធឆ្នើមម្នាក់
គន្លឹះខ្លះៗ ដើម្បីជាទុនក្នុងការសរសេរសៀវភៅមួយក្បាល ឲ្យចេញជារូបរាងគឺមិនងាយស្រួលឡើយ វាត្រូវការពេលវេលា តិចនិក និងសិល្ប៍វិធី រួមទាំងអារម្មណ៍របស់អ្នកសរសេរចូលទៅក្នុងសាច់រឿងមួយនោះ។
អានគន្លឹះទាំង ៥ យ៉ាងនេះអាចជួយបានច្រើនដើម្បីក្លាយជាជាអ្នកនិពន្ធឆ្នើមម្នាក់ ៖
១. តែងតែកាន់សៀវភៅកត់ត្រាតាមខ្លួន

យកសៀវភៅកត់ត្រាតាមទៅគ្រប់ទីកន្លែង ហើយកត់ត្រានូវគ្រប់យ៉ាងដែលចងចាំក្នុងចិត្ត ទោះបីជាវាមិនទាក់ទងនៅពេលនោះក៏ដោយ។ អ្នកអាចសរសេរគំនិត ឬការសន្ទនាដែលកន្លងផុតទៅចូលក្នុងសៀវភៅកត់ត្រា។
ចូលទៅក្នុងទម្លាប់នៃជីវិតជាអ្នកនិពន្ធ ហើយសរសេរវាចូលទាំងអស់។ កុំបារម្ភថា វានឹងទៅជាយ៉ាងណា គ្រាន់តែសរសេរវា ឲ្យជាទម្លាប់។
២. គិតហើយចាប់ផ្តើម
ចាប់ផ្ដើមមើលឃើញពិភពលោកតាមរបៀប ដែលយើងគិតនិងបង្រៀនខ្លួនឯងឱ្យចាប់យកសារធាតុមួយតូច មកចាប់ផ្តើមសរសេរបង្កើតក្តី រីករាយជាមួយការងារនោះ និងមើលឃើញពីសក្ដានុពលនៃការទាកទាញអ្នកអានសិនទើបយើងមានទឹកចិត្តបន្តជានិច្ចព្រោះការងារនេះហត់ចិត្តនិងទាមទារការព្យាយាម។
នឹកឃើញគំនិតថ្មីៗជានិច្ច ក្នុងនាមជាអ្នកនិពន្ធ ប្រើការអាន គឺចាំបាច់ណាស់ មិនថាជាសៀវភៅប្រភេទអ្វី របស់អ្នកនិពន្ធម្នាក់ណាឡើយ យើងនឹងមានគំនិតច្រើនឡើងៗ។
៣. សរសេរសៀវភៅដែលយើងចង់អានជាមុនសិន

មនុស្សច្រើនតែងគិតថា ពួកគេគួរតែសរសេរដើម្បីផ្គាប់ចិត្តអ្នកណាម្នាក់ មិនថាដើម្បីផ្គាប់ចិត្តទស្សនិកជន ឬអ្នករិះគន់ ឬអ្នកអាន។ សភាវគតិ តែងតែនិយាយថា អ្នកមិនអាចទស្សន៍ទាយចិត្តរបស់អ្នកដទៃបានទេ។
អ្វីដែលអាចធ្វើបាន គឺគិតថា ប្រសិនបើអ្នកជាអ្នកអាន តើអ្នកចង់អានអ្វី? វិធីមួយដើម្បីសញ្ជឹងគិត នោះគឺចូលទៅក្នុងបណ្ណាល័យឬបណ្ណាគារមួយ ហើយស្រមៃមើលថា តើសៀវភៅអ្វីដែលនឹងធ្វើឱ្យអ្នកចង់ចាប់យកវាចេញពីធ្នើរមុនគេ។
ប្រសិនបើអ្នកចាប់យកវាចេញពីធ្នើរ ហើយរំភើបក្នុងការអានវា ។ បន្ទាប់មកមនុស្សផ្សេងទៀត ក៏អាចមានអារម្មណ៍ដូចជាអ្នកដែរ។
៤. ស្វែងរកលក្ខណៈពិសេសរបស់ខ្លួន
រឿងមួយដែលពិបាកបំផុតក្នុងនាមជាអ្នកនិពន្ធ គឺការស្វែងរក «ភាពជាខ្លួនឯង»។ កុំអង្គុយនៅស្ងៀមក្នុងបន្ទប់ ទីនោះដោយគិតថា តើគួរសរសេរប្រភេទអ្វី សម្តី ចរតិបែបណាផ្ទុយទៅវិញ ចាប់ផ្ដើមដោយគិតថា រឿងខុសពីអ្នកដទៃត្រង់ណា។ ជាទូទៅគួររង់ចាំឱ្យមនុស្សផ្សេងទៀត «អ្នកអាន» មករកលក្ខណៈពិសេសឱ្យយើងវិញតែយើងត្រូវដឹងដែរថា យើងចង់បានលក្ខណៈពិសេសបែបណា ។
ត្រូវហើយ វាពិបាក! បើមិនអីចឹងអ្នកនិពន្ធល្បីគ្រប់គ្នាហើយ!
តែត្រូវតែជម្នះ បើអ្នកតាំងចិត្តថា នឹងកាន់ស្លាបប៉ាកកា លើវិថីមួយនេះ។
៥. រៀបចំគ្រោងឆ្អឹង

ដំណាក់កាលនៃការធ្វើផែនការ ឬគ្រោងឆ្អឹងនៃសៀវភៅ គឺចាំបាច់ណាស់ ហើយវាត្រូវការពេលច្រើនខែ។ ពេលមានផែនការ ឬគ្រោងឆ្អឹងច្បាស់លាស់ ការចាប់ផ្ដើមសរសេរសៀវភៅនៅក្នុងការិយាល័យ ឬអង្គុយនៅក្នុងហាងកាហ្វេ នៅទីណាក៏ដោយក៏មិនលំបាកអ្វី។
ការពិតគឺថា អ្នកនិពន្ធអាចរៀបចំផែនការ ឬគ្រោងឆ្អឹងរឿងនៃសៀវភៅរខ្លួនបាន ប៉ុន្តែក្នុងកំឡុងពេលខ្លះ សាច់រឿងអាចនឹងផ្លាស់ប្ដូរ ប៉ុន្តែរបៀប និងការតាក់តែង គឺនៅដដែល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ អ្នកនិពន្ធ ៣ រូប ហ្វេនៗស្ងើចសរសើរសរសេររឿងបែបរន្ធត់បានល្អខ្លាំង
ចុចអាន៖ ធឿន វុទ្ធី ចែករំលែកបទពិសោធន៍សរសេរប្រលោមលោកភ័យរន្ធត់ឲ្យព្រឺខ្លាចពិតៗ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


