KPT+
ចូលចិត្តសកម្មភាពបែបនេះ បញ្ជាក់ថាញៀនសិចមែនទេ?
ការវាយតម្លៃ សម្គាល់ទៅលើបញ្ហាញៀនសិច ជាប្រធានបទក្តៅគគុក ត្រូវគេលើកយកមកពិភាក្សាច្រើនឆ្នាំមកហើយ។ ប៉ុន្តែដោយសារចំណង់ចំណូលសិចយើងម្នាក់ៗខុសប្លែកពីគ្នា អាចធ្វើឲ្យងាយច្រឡំ ឬវាយតម្លៃខុស ថាយើង ឬនរណាម្នាក់ជាមនុស្សញៀនសិចណាស់។ សព្វថ្ងៃ មានចំណុច ៥ ងាយធ្វើឲ្យច្រឡំថា មនុស្សម្នាក់ញៀនសិចណាស់ ដែលការពិត គឺមិនមែនទាល់តែសោះ ដូច្នេះ អត្ថបទនេះនឹងបកស្រាយ។
១- ញៀនសិច គឺមានតែរឿងរួមភេទមួយមុខប៉ុណ្ណោះ?
ញៀនសិច មិនមែនផ្ដោតតែលើរឿងលើគ្រែមួយមុខនោះទេ។ វាកើតឡើងដោយសារតែមិនអាចគ្រប់គ្រងអត្តចរិតផ្លូវភេទខ្លួនបាន។ ញៀនជាមួយសិច មិនមែនមានន័យថា គ្រាន់តែចង់រួមភេទតែមួយមុខនោះទេ វាអាចមានមូលហេតុទាក់ទងផ្លូវចិត្ដជាច្រើនបណ្ដាលឲ្យប៉ះពាល់ដល់អត្តចរិតផ្លូវភេទ ដូចជា ស្ត្រេស ជំងឺថប់បារម្ភ បាក់ទឹកចិត្ត ឬអៀនខ្មាស ជាដើម។ អាការៈញៀនសិច ធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដល់គ្នាយើង អាចនឹងមានបញ្ហាធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងសកម្មភាព និងការប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានខាងក្រៅ។ ចំពោះបញ្ហានេះ មានអ្នកជំនាញមួយចំនួន ចូលចិត្តប្រើពាក្យ បញ្ហាចង់រួមភេទខ្លាំង (Hypersexual disorder) ជាជាងពាក្យថា ញៀនសិច (Sex addiction)។
២- ចូលចិត្ដសម្រេចកាមដោយខ្លួនឯង ជាមនុស្សញៀនជាមួយសិច?
ជាការពិត សម្រេចកាមច្រើនពេក អាចជាសញ្ញាដំបូងនៃបញ្ហាញៀនសិច ប៉ុន្តែបើការសម្រេចកាម មិនបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃទេនោះ មានន័យថា យើងមិនបានញៀនសិចដូចការលើកឡើងនោះទេ។ ផ្ទុយមកវិញ សម្រេចកាមញឹកញាប់ អាចផ្ដល់គុណសម្បត្តិជាច្រើនដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ម្យ៉ាងវិញទៀត បញ្ហាញៀនសិច គឺមិនមែនសំដៅលើរឿងសម្រេចកាមតែមួយមុខនោះទេ វាអាចមានទម្រង់ជាច្រើនបែបទៀត ដូចជា ញៀនជាមួយភាពយន្ដអាសអាភាស ចូលចិត្តទៅផ្ទះបន ការបង្ហាញប្រដាប់ភេទជាសារធារណៈ ចូលចិត្ដលួចមើលគេរួមភេទ និងសកម្មភាពមួយចំនួនទៀត ដូចជាមានដៃគូរួមភេទច្រើន បៀតបៀនផ្លូវភេទអ្នកដទៃ ចាប់រំលោភ និងសកម្មភាពច្រើនផ្សេងទៀត។
៣- ចូលចិត្តផិតក្បត់ស្នេហា ជាមនុស្សញៀនសិច?
ពិតណាស់ បើមានបញ្ហាញៀនសិច អាចនឹងមានអំពើក្បត់លួចលាក់កើតឡើងច្រើនដង អាចប្ដូរដៃគូរួមភេទច្រើន ហើយគ្នាយើងស្ថិតក្នុងជំពូកនេះ ក៏មិនមែនជាមនុស្សស្មោះមួយនឹងមួយដែរ។ យ៉ាងណា ក៏យើងមិនអាចចាត់ទុកគ្នាយើង ដែលក្បត់ប្ដី ឬប្រពន្ធខ្លួនឯង ជាមនុស្សញៀនសិចបានដែរ។ គ្នាយើង មានបញ្ហាញៀនសិច ភាគច្រើនមានអារម្មណ៍ថាធ្វើខុស ខ្មាសរាល់សកម្មភាពបានធ្វើ និងព្យាយាមចង់បញ្ឈប់ កាត់បន្ថយ ឬគ្រប់គ្រងសកម្មភាពប្រថុយប្រថានបែបនេះទៀត។ គ្នាយើងញៀនសិច មានការពិបាកក្នុងការគ្រប់គ្រងចំណង់ផ្លូវភេទ ប៉ុន្តែចំពោះគ្នាយើងក្បត់ប្ដី ក្បត់ប្រពន្ធវិញ ចូលចិត្ដទាក់ទងជាមួយដៃគូខ្លួនតាមរយៈផ្ញើសារបែបញ៉ែ ផ្ញើសារតាមអនឡាញ ឬទូរសព្ទទៅញ៉ែគ្នាជាដើម។
៤- មើលរឿងអាសអាភាព ជាមនុស្សញៀនសិច?
ចំណុចនេះ គឺខុសទាំងស្រុងតែម្តង ព្រោះការពិតទៅ រឿងអាសអាភាស មានអត្ថប្រយោជន៍ច្រើន ដោយសារអាចជួយឲ្យយើងបានរៀន និងស្វែងយល់ពីផ្លូវភេទកាន់តែច្បាស់។ យើងអាចចាត់ទុករឿងអាសអាភាស ជាប្រភពមួយ ជួយឲ្យយើងរៀនចេះពីតិចនិក ក៏ដូចជាគំនិតថ្មីៗដើម្បីយកមកអនុវត្ដក្នុងជីវិតផ្លូវភេទយើងផ្ទាល់។ មើលរឿងសិចដើម្បីរំសាយអារម្មណ៍ បង្កើនភាពស្រើបស្រាល និងរៀនពីអ្វីដែលថ្មីគ្មានទាក់ទងគ្នា ជាមួយបញ្ហាញៀនសិចឡើយ បើសកម្មភាពនេះ មិនបានគំរាមកំហែងដល់ទំនាក់ទំនង ឬជីវិតប្រចាំថ្ងៃយើងនោះ។
៥- មានតែប្រុសៗទើបញៀនសិច?
គ្មានការសិក្សាណា អាចបញ្ជាក់ថា ភេទណាមួយញៀនសិចច្រើនជាងភេទណាមួយនោះឡើយ។ អ្នកជំនាញបានលើកឡើងថា ទាំងប្រុសទាំងស្រី សុទ្ធអាចញៀនសិចស្មើគ្នា។ ប៉ុន្តែប្រុសៗច្រើនញៀនរួមភេទ ឬសម្រេចកាមច្រើន ចំណែកឯស្រីៗវិញ ចូលចិត្ដរួមភេទបែបចម្រុះ ទទួលក្ដីស្រលាញ់ និងមានភាពរ៉ូមែនទិក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
ចុចអាន៖ អាកប្បកិរិយាងាយសម្គាល់នៃមនុស្សដែលញៀននឹងរឿងភេទសម្ព័ន្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ