Connect with us

KPT+

ប្រវត្តិខ្លះៗរបស់ឧកញ៉ា អ៊ាន សៀវមុី មុនជួបរឿងចោរប្លន់

បានផុស

នៅ

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកស្រី អ៊ាន សៀវម៉ី តាមរយៈសកម្មភាពមនុស្សធម៌ និងសកម្មភាពលក់ផលិតផលអនឡាញរបស់អ្នកស្រីនាពេលកន្លងមក។

អ្នកស្រី អ៊ាន សៀវម៉ី​ ជាអ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប និងជាអគ្គនាយិកាក្រុមហ៊ុន CASTLE E DIAMOND CO.,LTD ជាក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ ក៏ជាម្ចាស់ផេក Siv Mey Online Shop ផងដែរ។ អ្នកស្រី ប្រកបអាជីព​ជាអ្នកលក់ផលិតផលអនឡាញ មិនប៉ុន្មានឆ្នាំ មុខរបរក៏ទទួលជោគជ័យយ៉ាងខ្លាំង និងបានក្លាយខ្លួនជាអ្នកលក់នាំមុខម្នាក់នៅក្នុងស្រុកថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ​មានភូមិគ្រឹះដ៏ស្កឹមស្កៃមួយនៅឯបូរីមូនថោន ស្ថិតក្នុងភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ខណៈកាលពីធ្វើពិធីឡើងគេហដ្ឋានថ្មី អ្ន​កស្រីបង្ហើបថា​ វីឡារបស់ខ្លួនមានតម្លៃរហូតដល់ ៥លានដុល្លារឯណោះ។ ដោយសារមុខរបរលក់អនឡាញទទួលជោគជ័យខ្លាំង អ្នកស្រីត្រូវបានមហាជនដឹងដែរថាមានជីវិតរស់នៅបែបអភិជន ស៊ីវិល័យ និងតែងតែសម្ញែងគ្រឿងពេជ្រថ្លៃៗ រាល់ពេល Live លក់ផលិតផល និងរាល់ពេលចូលរួមកម្មវិធីនានា។

បច្ចុប្បន្នអ្នកស្រី អ៊ាន សៀវម៉ី​ រស់​នៅជាមួយស្វាមីដែលមានកូន ៣នាក់នៅក្នុងបន្ទុកគឺកូនប្រុសច្បងម្នាក់ និងកូនស្រីពីរនាក់ទៀត។

ដោយឡែក កាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០២០ ​កន្លងទៅ ​អ្នកស្រី អ៊ាន សៀវម៉ី ​ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគោរមងារជា ឧកញ៉ា និងត្រូវបានមហាជនប្ដូរមកហៅជា លោកជំទាវ ឬឧកញ៉ា ​តាំងពីពេលនោះមក។

ទន្ទឹមនឹងភាពជោគជ័យលើអាជីព ឧកញ៉ាវ័យក្មេងរូបនេះ បានកសាងកេរ្ត៍ឈ្មោះល្អសុះសាយពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌ជាច្រើននៅក្នុងសង្គម និងមានទាំងរឿងអាស្រូវប្ដឹងផ្ដល់គ្នាផងដែរ។

កាលពីពេលកន្លងទៅ ឧកញ៉ា អ៊ាន សៀវម៉ី ធ្លាប់បរិច្ចាគថវិការចំនួន ៩ម៉ឺនដុល្លារជួយដល់កាកបាទក្រហម សាខាខេត្តកណ្ដាល។ មិនតែប៉ុណ្ណោះឧកញ៉ារូបនេះក៏ធ្លាប់ឧបត្ថម្ភប្រាក់ដល់កីឡាករក្លិបគុនខ្មែរថ្មគោលពោធិ៍សែនជ័យ និងនិរោធមានជ័យ សម្រាប់ការប្រកួតដែលទទួលបានជ័យជម្នះ។ ​ក្រៅពីនោះ អ្នកឧកញ៉ា ធ្លាប់បរិច្ចាគថវិកាជូនរដ្ឋាភិបាលសម្រាប់ការបញ្ជារទិញវ៉ាក់សាំង ជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គន្ធបុប្ផា ក៏ដូចជាចូលបុណ្យកសាងវត្ត ឧបត្ថម្ភថវិកាជូនមនុស្សចាស់ និងមានសកម្មភាពមនុស្សធម៌ជាច្រើនទៀត។

យ៉ាងណាមិញ ក្រៅពីជួយសង្គមយ៉ាងផុសផុល អ្នកជំនួញរូបនេះ ក៏ធ្លាប់ជាប់ជំពាក់ជំពិននឹងរឿងបណ្ដឹងផងដែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ លោកជំទាវ អ៊ាន សៀវម៉ី បានដាក់ពាក្យបណ្ដឹងលើលោកស្រីមេធាវី កេត គន្ធាបុប្ផា និងប្អូនប្រុសបង្កើតថាបានបោកប្រាស់ប្រាក់ថ្លៃកក់រថយន្ត ម៉ាក Rolls Royce ឆ្នាំ២០១៩ តម្លៃជាង ២៥ម៉ឺនដុល្លារ។ ទោះយ៉ាងណា បន្ទាប់ពីនោះ អ្នកលក់រថយន្តបានចេញមុខបកស្រាយយ៉ាងក្បោះក្បាយអំពីការចោទប្ដឹង និងបានដោះស្រាយរឿងក្ដីក្ដាំនេះចប់សព្វគ្រប់ទៅ ។

ដោយឡែក កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ ឧកញ៉ា អ៊ាន សៀវម៉ី បានជាប់បណ្ដឹងបរិហាកេរ្ដិ៍ ពីអ្នកស្រី ទ្រី ដាណា។ កាលណោះ សមត្ថកិច្ចបានការ​ចុះទៅឡោមព័ទ្ធផ្ទះ ដើម្បីអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ។ ប៉ុន្ដែការចាប់ខ្លួនមិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី បានគេចចេញពីផ្ទះរបស់ខ្លួន ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។

លុះដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ​២០២១​ ឧកញ៉ា អ៊ាន សៀវម៉ី បាន​បង្ហាញ​ខ្លួន​​នៅ​តុលា​ការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​អនុញ្ញាតឱ្យ​វិល​ទៅកាន់លំនៅឋាន​​វិញ​ក្រោយ​ចប់​ការ​សា​ក​សួរ​។

បន្ទាប់ពីនោះ លោកជំទាវ អ៊ាន សៀវម៉ី ពុំមានលេចឮព័ត៌មានរឿងអាស្រូវអ្វីទៀតទេ ខណៈសារព័ត៌មានក្នុងស្រុកបានចុះផ្សាយតែពីសកម្មភាពមនុស្សធម៌របស់ឧកញ៉ារូបនេះប៉ុណ្ណោះ។ ទើបតែកាលពីថ្ងៃទី១៩ ​ខែធ្នូ ឆ្នាំ២០២១នេះ រឿងរ៉ាវរបស់ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បានផ្ទុះកក្រើកលើបណ្ដាញសង្គម និងសាធារណជនសាជាថ្មី ខណៈក្រុមចោរ​ប្រដាប់អាវុធ​ចំនួន​ ៤​នាក់ បានធ្វើ​សកម្មភាព​ប្លន់ ដោយបាន​យក​គ្រឿងអលង្ការ និង​លុយ​ដុល្លារ​ចូលខ្ទង់​លាន​។​ បច្ចុប្បន្នសមត្ថកិច្ចកំពុងមមាញឹក ចុះស្រាវជ្រាវវែកមុខជនល្មើស ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិមួយនេះ៕

អត្ថបទ៖ សន្យា

ចុចអាន៖ លោកស្រី​ ឱ វណ្ណឌី​ន ៖ ឆ្នាំ ២០២២ នឹងជាឆ្នាំដែលវីរុសអូមីក្រុង ដើរហើរពេញពិភពលោក រួមទាំងកម្ពុជា​​​ផងដែរ

ចុចអាន៖ ហេតុផលមួយចំនួន ធ្វើឲ្យអ្នកគាំទ្រជឿជាក់ថា ប៊ី សុធារី អាចចូលTOP ឬយកជ័យជម្នះនៅ Miss Charm ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម