សុខភាព
អ្នកចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសារ រសជាតិទេ តែមានហេតុផល ១ទៀត
ព្រឹកឡើងមិនទាន់គ្នាយើងខ្លះ ច្បាស់ជានឹកមុនគេ និងទៅរកកាហ្វេដាក់មួយភ្លាម ជួនកាលមុនបាយព្រឹកទៀតណោះ ហើយខ្លះទៀតល្ងាចឡើង ក៏ច្រើនតែហៅទៅជុំៗគ្នា រកស្រាបៀរ ១ ឬ ២យួរ កាត់ស្ដ្រេសការងារ ពេលថ្ងៃ។ តែមនុស្សចូលចិត្ត កាហ្វេ និងស្រាបៀរ មិនមែនដោយសាររសជាតិរបស់វានោះទេ។

អ្នកវិទ្យាសាស្រ្ត នៅសាកលវិទ្យាល័យ Northwestern របស់សហរដ្ឋអាមេរិក ធ្វើការសិក្សាមួយ និងរកឃើញថា មនុស្សចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសាររសជាតិនោះទេ តែដោយសាររបៀបដែលកាហ្វេ និងស្រា ធ្វើឲ្យពួកគេមានអារម្មណ៍។
ការសិក្សានេះ អ្នកស្រាវជ្រាវ សិក្សាលើហ្សែនទាំងមូល ពាក់ព័ន្ធជាមួយការញ៉ាំភេសជ្ជៈល្វីង និងភេសជ្ជៈផ្អែម និងស្វែងរកបម្រែបម្រួលក្នុងហ្សែនរសជាតិ ដែលអាចបកស្រាយពីភេសជ្ជៈចំណូលចិត្តរបស់មនុស្ស។ លទ្ធផល បង្ហាញថា ចំណូលចិត្តភេសជ្ជៈរសជាតិល្វីង ឬផ្អែម មិនអាស្រ័យលើបម្រែបម្រួលហ្សែនរសជាតិទេ ប៉ុន្ដែពាក់ព័ន្ធទៅនឹងលក្ខណៈចិត្តសាស្ត្រ នៃភេសជ្ជៈ។

ការសិក្សានេះ ធ្វើឡើងលើមនុស្ស ៣៣៦.០០០នាក់ ដោយប្រមូលទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវសុខាភិបាលចក្រភពអង់គ្លេស Biobank។
លោកស្រី Marilyn Cornelis សាស្ត្រាចារ្យ នៅសាលាឱសថ Feinberg នៃសាកលវិទ្យាល័យ Northwestern បញ្ជាក់ថា ហ្សែនកំណត់ចំណូលចិត្ត ពាក់ព័ន្ធជាមួយសារធាតុផ្សំជាលក្ខណៈចិត្តសាស្ត្រ នៅក្នុងភេសជ្ជៈ។ ដូច្នេះហើយ មនុស្ស ចូលចិត្តរបៀបដែលកាហ្វេ និងស្រា ធ្វើឲ្យពួកគេមានអារម្មណ៍។ នេះជាមូលហេតុ ដែលពួកគេផឹកវា មិនមែនដោយសាររសជាតិនោះទេ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


