KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១០ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១០ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ ២០០២ – ភ្នាក់ងារ FBI អាមេរិក
ភ្នាក់ងារ FBI អាមេរិកឈ្មោះ Robert Hanssen ត្រូវបានកាត់ទោសដាក់គុក មួយជីវិត បន្ទាប់ពីរកឃើញថា មានកំហុសក្នុងការធ្វើចារកម្មឲ្យទីក្រុងមូស្គូ។

ឆ្នាំ ១៩៩៤ – ឃាតកអាមេរិក
ឃាតកសម្លាប់មិនរើសមុខជនជាតិអាមេរិក ឈ្មោះ John Wayne Gacy ត្រូវបានប្រហារជីវិតនៅអាយុ ៥២ឆ្នាំ។ គាត់បានសម្លាប់ក្មេងប្រុស និងយុវជនចំនួន ៣៣នាក់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ដោយធ្វើឲ្យសហគមន៍ Chicago មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ឆ្នាំ ១៩៩៤ – Nelson Mandela
លោក Nelson Mandela ក្លាយជាប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង។ កិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីបញ្ចប់ការរើសអើងជាតិសាសន៍ បាននាំឲ្យគាត់ត្រូវជាប់ពន្ធនាគារពីឆ្នាំ ១៩៦២ ដល់ ១៩៩០ និងទទួលបានចំណែកជាមួយ F.W. de Klerk ឈ្នះពានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩៣។

ឆ្នាំ ១៩៦២ – រឿង The Incredible Hulk
Marvel Comics បានចេញផ្សាយរឿងដំបូងរបស់ The Incredible Hulk របស់អ្នកនិពន្ធ Stan Lee និងវិចិត្រករ Jack Kirby។

ឆ្នាំ ១៩៤០ – ការលុកលុយរបស់អាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២
អាល្លឺម៉ង់ បានលុកលុយបែលហ្ស៊ិក លុចសំបួ និងហូឡង់ ក្នុងអំឡុងសង្រ្គាមលោកលើកទី២។

ឆ្នាំ ១៩៤០ – នាយករដ្ឋមន្ត្រីអង់គ្លេស លាលែងពីតំណែង
បន្ទាប់ពីបាត់បង់ការគាំទ្រពីអ្នកអភិរក្សជាច្រើននៅក្នុងសភា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Neville Chamberlain បានលាលែងពីតំណែង ហើយត្រូវបានជំនួសដោយ Winston Churchill។

ឆ្នាំ ១៨៧២ – ស្រ្តីដំបូងគេ ជាអ្នកប្រជែងតំណែងប្រធានាធិបតី
អ្នកកំណែទម្រង់ជនជាតិអាមេរិក លោកស្រី Victoria Woodhull បានក្លាយជាស្ត្រីដំបូងគេដែលត្រូវបានតែងតាំងជាអ្នកប្រជែងតំណែងប្រធានាធិបតី នៅពេលគណបក្ស Equal Rights បានជ្រើសរើសគាត់ជាបេក្ខជនរបស់ខ្លួន។

ឆ្នាំ ១៨៦៩ – ផ្លូវដែកឆ្លងទ្វីប
ផ្លូវដែក ប៉ាស៊ីហ្វិកកណ្តាល និងសហភាពប៉ាស៊ីហ្វិកត្រូវបានភ្ជាប់គ្នានៅឯទីក្រុង Promontory រដ្ឋ Utah ដើម្បីបង្កើតផ្លូវដែកឆ្លងទ្វីបដំបូងគេនៅក្នុងសហរដ្ឋអាមេរិក។

ឆ្នាំ ១៧៧៤ – ស្តេចបារាំង ត្រូវបានកាត់ក្បាល
ស្តេច Louis ទី១៦ បានឡើងគ្រងរាជ្យនៅប្រទេសបារាំង ហើយមហេសី Marie-Antoinette, បានក្លាយជាម្ចាស់ក្សត្រី។ ក្រោយមក ស្តេចទាំងពីរអង្គ ត្រូវបានកាត់ក្បាលក្នុងអំឡុងបដិវត្តន៍បារាំង៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ៩ឧសភា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


