KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ៩ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី៩ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
២០២០ – តារាចម្រៀង និងអ្នកលេងព្យ៉ាណូអាមេរិក Little Richard
តារាចម្រៀង និងអ្នកលេងព្យ៉ាណូជនជាតិអាមេរិក Little Richard ដែលបទចម្រៀងរបស់គាត់បង្កភាពល្បីរន្ទឺនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០ អំឡុងយុគសម័យ Rock and Roll បានទទួលមរណភាពក្នុងអាយុ ៨៧ ឆ្នាំ។

១៩៨០ – ខ្សែភាពយន្ត Friday the 13th
ខ្សែភាពយន្តបែបភ័យរន្ធត់ ចំណងជើង Friday the 13th ដែលនិយាយអំពី ក្រុមបោះជំរំរដូវក្តៅត្រូវបានតាមប្រមាញ់ដោយឃាតកពាក់របាំងមុខ បានចាក់បញ្ចាំងនៅក្នុងរោងកុន ហើយភាពជោគជ័យដ៏ធំរបស់វា បាននាំទៅរកសិទ្ធិផ្តាច់មុខដ៏ពេញនិយមមួយ។

១៩៧៤ – សវនាការប្រធានាធិបតីអាមេរិក Richard M. Nixon
គណៈកម្មាធិការតុលាការនៃសភាអាមេរិក បានចាប់ផ្តើមសវនាការជាផ្លូវការ ក្នុងការស៊ើបអង្កេតចោទប្រកាន់លោកប្រធានាធិបតី Richard M. Nixon ទម្លាក់តំណែង។

ឆ្នាំ ១៩៦០ – ថ្នាំពន្យារកំណើត
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុម័តថ្នាំពន្យារកំណើត ជាលើកដំបូង។

១៩៣៩ – អត្តពលិកអាមេរិក
អត្តពលិកអាមេរិក Ralph Boston ដែលជាបុរសដំបូងគេ លោតបានចម្ងាយជាង ៨.២៣ ម៉ែត្រ បានកើតនៅ Laurel រដ្ឋ Mississippi។

ឆ្នាំ១៩៣៦ – ប្រទេសអ៊ីតាលី បានកាត់បញ្ចូលប្រទេសអេត្យូពី
៧ខែបន្ទាប់ពីការលុកលុយប្រទេសអេត្យូពី និងបានជំរុញឲ្យអធិរាជ Haile Selassie ទី១ និរទេសខ្លួន, ប្រទេសអ៊ីតាលី បានកាត់បញ្ចូលប្រទេសអេត្យូពីជាផ្នែកមួយនៃ អាហ្វ្រិកខាងកើតរបស់អ៊ីតាលី។

ឆ្នាំ ១៥០២ – Christopher Columbus
អ្នករុករក និងជាឧត្តមនាវី Christopher Columbus ដែលត្រូវគេចាត់ទុកជាយូរយារណាស់មកហើយថាជា អ្នករកឃើញពិភពលោកថ្មី បានចេញដំណើរពីទីក្រុង Cádiz នៃប្រទេសអេស្ប៉ាញ ក្នុងការធ្វើដំណើរទីបួន និងជាដំណើរចុងក្រោយរបស់គាត់ ដោយសង្ឃឹមថានឹងស្វែងរកផ្លូវទៅកាន់ទ្វីបអាស៊ី៕

ប្រែសម្រួល៖ Vann Vann
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៩ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


