KPT+
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១១ ឧសភា
ពីមួយថ្ងៃទៅមួយថ្ងៃ មានរឿងច្រើនរាប់មិនអស់ បានកើតឡើងទូទាំងពិភពលោក ហើយរឿងខ្លះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៀតផង។

ចុះតើអ្នកដឹងទេ នៅថ្ងៃទី១១ខែឧសភា មានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តអ្វីខ្លះ ត្រូវបានគេកត់ត្រាទុក? តោះទៅមើលជាមួយ កម្ពុជាថ្មី ទាំងអស់គ្នា!
ឆ្នាំ២០១០ – នាយករដ្ឋមន្ត្រីអង់គ្លេស លាលែងតំណែង
អ្នកនយោបាយអង់គ្លេសដើមកំណើតស្កុតឡេន លោក Gordon Brown បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសជាផ្លូវការ ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល ១៣ ឆ្នាំរបស់គណបក្សការងារ។

ឆ្នាំ១៩៩៧ – ម្ចាស់ជើងឯកអុកពិភពលោក ចាញ់កុំព្យូទ័រ
កុំព្យូទ័រលេងអុក Deep Blue របស់ IBM បានយកឈ្នះកីឡាករ Garry Kasparov ក្នុងការប្រកួតចុងក្រោយ។ នោះជាលើកទីមួយហើយ ដែលម្ចាស់ជើងឯកអុកពិភពលោក ចាញ់ការប្រកួតជាមួយកុំព្យូទ័រក្រោមលក្ខខណ្ឌនៃការប្រកួត។

ឆ្នាំ១៩៦០ – អតីតមន្ត្រីណាស៊ី Adolf Eichmann
ប្រហែល១៤ឆ្នាំក្រោយរត់គេចពីជំរំគុក អតីតមន្ត្រីណាស៊ី Adolf Eichmann ត្រូវបានចាប់ខ្លួនដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល នៅជិតទីក្រុង Buenos Aires នៃប្រទេស អាហ្សង់ទីន។ ក្រោយមកគាត់ត្រូវបានគេនាំទៅអ៊ីស្រាអែល ជាកន្លែងដែលគាត់ត្រូវបានកាត់ទោស និងប្រហារជីវិត។

ឆ្នាំ១៩៤៣ – សង្គ្រាមលោកលើកទី២
ក្នុងកំឡុងសង្គ្រាមលោកលើកទី២ កងទ័ពអាមេរិកបានលុកលុយ Attu ដែលជាកោះមួយក្នុងប្រជុំកោះ Aleutian ដែលត្រូវបានកាន់កាប់ដោយជប៉ុនក្នុងឆ្នាំ ១៩៤២។

ឆ្នាំ ១៨៤៧ – ប្រធានាធិបតីអាមេរិកលោក James K. Polk
ប្រធានាធិបតីអាមេរិកលោក James K. Polk បានស្នើឲ្យសភា ប្រកាសសង្គ្រាមលើប្រទេស ម៉ិកស៊ិក។

ឆ្នាំ១៨១១ - កូនភ្លោះជាប់គ្នា
កូនភ្លោះជាប់គ្នាឈ្មោះ Chang និង Eng ដែលទទួលបានកិត្តិនាមទូទាំងពិភពលោកក្នុងសតវត្សរ៍ទី១៩ កើតនៅប្រទេសថៃ។

ឆ្នាំ៣៣០ – ស្តេច Constantine ទី១
ស្តេច Constantine ទី១ បានសម្ពោធទីក្រុង Byzantium (Constantinople; បច្ចុប្បន្នជាទីក្រុង អ៊ីស្តង់ប៊ុល) ជារាជធានីថ្មីនៃចក្រភពរ៉ូមខាងកើត ដែលជាទង្វើមួយ បានជួយប្រែក្លាយទីក្រុងនេះទៅជាទីក្រុងឈានមុខគេមួយលើពិភពលោក៕

ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត កើតឡើងចំថ្ងៃ ១០ឧសភា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


