KPT+
ប្រលោមលោក «ស្រឡាញ់បងជ្រៅជាងសមុទ្រ» នឹងចេញផ្សាយយប់នេះ ក្រោយអ្នកគាំទ្ររង់ចាំជិត ២ ឆ្នាំ
អ្នកនិពន្ធ ម៉ីសន សុធារី និងចេញផ្សាយកម្រងប្រលោមលោក ដែលត្រូវបានទុកឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំប្រមាណជាជិតពីរឆ្នាំមកហើយ ក្រោមចំណងជើងថា «ស្រឡាញ់បងជ្រៅជាងសមុទ្រ»។

នេះគឺជាវណ្ណកម្មអក្សរសិល្ប៍ថ្មីបំផុត និងចុងក្រោយបង្អស់ដែលចេញផ្សាយភាគដំបូងនៅលើប្រលោមលោក meysansotheary.com និងសង្ឃឹមថា ទាក់ទាញបាននូវអ្នកអានច្រើនកុះករ ដូចកំពូលប្រលោមលោកល្បីៗមុន រួមមាន «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» «ស្រទន់មន្តស្នេហ៍» «អធិរាជបេះដូង» «បេះដូងមេគង្គ» «ស្នេហ៍កិច្ចសន្យាស្នេហាយើង» របស់អ្នកនិពន្ធដដែល។

អ្នកនិពន្ធរូបនេះបាននិយាយឱ្យដឹងថា ដោយសារតែមានបញ្ហាខ្លះនៅក្នុងការរៀបចំ meysansotheary.com និងគម្រោងការងារផ្សេងៗក្នុងការទទួលយកមកប្រកួតប្រជែងស្នាដៃពីអ្នកនិពន្ធវ័យក្មេងបីជំនាន់ គឺMSTWriters ជំនាន់ទីមួយ អ្នកនិពន្ធក្រៅសាលា MSTWriters រដូវកាលទីពីរអ្នកនិពន្ធជុំវិញបឹងទន្លេសាប និងMSTWriters រដូវកាលទី៣ អ្នកនិពន្ធមកពីដែលនិរតីដែលធ្វើឲ្យអ្នកស្រីកំពុងមានការមមាញឹកនៅក្នុងការធ្វើយ៉ាងណាឲ្យប្រលោមលោកនេះចេញបានទៅតាមការគ្រោងទុក ។
នៅក្នុងបទសន្ទនារបស់ខ្លួនជាមួយហ្វេនក្លិបកាលពីដើមសប្ដាហ៍នេះ អ្នកនិពន្ធ ម៉ីសន សុធារីបាននិយាយថា ប្រលោមលោកមួយនេះជួបការលំបាកគួរសម ក្នុងការបង្កើតចរិតលក្ខណៈតួអង្គពិសេសឱ្យមានលក្ខណៈខុសពីតួអង្គក្នុងរឿងមុនៗ ហើយក៏ជាសាច់រឿងមានភាពបត់បែនច្រើន ទិដ្ឋភាពពណ៌នាក៏ថ្មីសន្លាង ភាគច្រើនផ្ដោតទៅលើដែននិរតីនៃប្រទេសកម្ពុជា ជាតំបន់ឆ្នេរសមុទ្រនិងដែនកោះ។
នៅក្នុងខ្សែរឿងដ៏វែងនេះផងដែរ អ្នកនិពន្ធសង្ឃឹមថានឹងចូលរួម ផ្តល់បាននូវពុទ្ធិថ្មី ការសិក្សាអំពីជំនាញទន់ មធ្យោបាយនៅក្នុងការដោះស្រាយបញ្ហា ការប្រឈមមុខទៅនឹងស្ថានភាពតឹងតែង អត្ដចរិតខុសៗគ្នា ពីររវាងតួអង្គមួយទៅតួអង្គមួយ ដែលប្រព្រឹត្ដឆ្លើយតបគ្នា បង្កើតបានទៅជាបទពិសោធន៍សំខាន់នៅក្នុងដំណោះស្រាយជីវិត ដែលយុវវ័យជាអ្នកអាននឹងទទួលបាន។

គួរបញ្ចាក់ដែរថា មិត្តអ្នកអានដែលនិយមប្រលោមលោក អាចចូលអានរឿង «ស្រលាញ់បងជ្រៅជាងសមុទ្រ» បីភាគដំបូងដោយឥតគិតថ្លៃ នៅលើវេបសាយឌីជីថល meysansotheary.com សម្រាប់ភាគបន្តបន្ទាប់ អ្នកអាននឹងត្រូវបង់ប្រាក់១០០០០រៀល អាចចូលអានគ្រប់ភាគគ្រប់រឿងពេញមួយខែ និង៨០០០០រៀល សម្រាប់ពេញមួយឆ្នាំផងដែរ៕
ចុចអាន៖ម៉ោង ៨ យប់នេះ អ្នកនិពន្ធ ម៉ីសន សុធារី សម្ពោធចេញភាគមួយ នៃប្រលោមលោកថ្មី «ទំនុកភ្លេងស្នេហ៍»
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


