KPT+
ជម្រើសសាកលវិទ្យាល័យមួយចំនួន ដែលសមស្របនឹងមុខជំនាញក្នុងរាជធានីភ្នំពេញ
ការជ្រើសរើសមុខជំនាញ និងសាកលវិទ្យាល័យសម្រាប់សិក្សា ក្រោយពីបញ្ចប់ថ្នាក់ទី១២ គឺជារឿងមួយដែលស្មុគស្មាញ ពិបាកសម្រេចចិត្តចំពោះសិស្សនិស្សិតដែលមិនសូវទទួលបានព័ត៌មានសិក្សាទូលំទូលាយ។ បញ្ហាទាំងនេះ ស្ទើរតែជាបញ្ហាប្រឈមសម្រាប់មនុស្សគ្រប់រូបនៅពេលដែលបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យថ្មីៗ។

ខាងក្រោមនេះ គឺជាសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលសិក្សាត្រូវជំនាញ សម្រាប់និស្សិតមួយចំនួនគួរឆ្វែងយល់៖
១.សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ៖ សាកលវិទ្យាល័យដ៏ចំណាស់នៅរាជធានីភ្នំពេញមួយនេះ ល្បីល្បាញស្ទើរតែគ្រប់ជំនាន់ ខាងផ្នែកបង្រៀន អក្សរសាស្ត្រខ្មែរ ភូមិវិទ្យា ប្រវត្តិវិទ្យា គណិតវិទ្យា ឬ គីមីវិទ្យាជាដើម។

២.វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬ គេស្គាល់ថា ជាសាលាតិចណូ គឺពូកែផ្នែកគីមីចំណីអាហារ គួរប្លង់ ឬជំនាញសំណង់ស៊ីវិល។ ប្រសិនអ្នកសិក្សាចង់បន្តការសិក្សាជំនាញខាងលើនេះ អាចពិចារណាវិទ្យាសា្ថនមួយនេះបាន ក៏ប៉ុន្តែ តម្រូវឲ្យមានការប្រឡងចូល និងមានរៀនភាសាបារាំងផងដែរ។

៣.សាកលវិទ្យាល័យ លីមកុកវីង, វិទ្យាស្ថាន ស៊ីតិច, មហាវិទ្យាល័យ Raffle ៖ ជាកន្លែងដែលបណ្តុះបណ្តាជំនាញ ច្នៃម៉ូត និងដេគ័របានល្អ។
៤.សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៖ ចំពោះសិស្សនិស្សិតណា ដែលមានបំណងចង់សិក្សាជំនាញច្បាប់ទាំងភាសាខ្មែរ និងភាសាបរទេស គួរជ្រើសយកសាកលវិទ្យាល័យនេះ ព្រោះនៅទីនេះ ល្បីល្បាញខ្លាំងផ្នែកច្បាប់។

៥. CamEd Business School៖ សម្រាប់សិស្សដែលចង់សិក្សាផ្នែកពាណិជ្ជកម្ម ឬ គណនេយ្យ អាចសិក្សានៅសាលាមួយនេះបាន ប៉ុន្តែ តម្រូវចេះផ្នែកភាសាអង់គ្លេសខ្លាំងផងដែរ។ ក្នុងករណីដែលអ្នកសិក្សាមិនសូវពូកែផ្នែកភាសាអង់គ្លេសទេ អ្នកអាចសិក្សានៅវិទ្យាស្ថាន វ៉ាន់ដា បានដូចគ្នា។

៦.សាកលវិទ្យាល័យកម្ពុជា និង IFL៖ សម្រាប់មុខជំនាញ ទំនាក់ទំនងអន្តរជាតិ (IR) ជាមុខវិទ្យាមួយដែលពេញនិយមសម្រាប់អ្នកសិក្សា ដូច្នេះ ប្រសិនបើអ្នកដែលមានបំណងសិក្សាជំនាញ IR អាចសាកសួរព័ត៌មានពីសាកលវិទ្យាល័យទាំងពីរនេះបាន។ បន្ថែមលើនេះ វិទ្យាស្ថានភាសាបរទេស(IFL) មានជំនាញក្នុងការបណ្តុះបណ្តាលភាសាបរទេសបានល្អប្រសើរផងដែរ។

៧.សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល៖ សាកលវិទ្យាល័យនេះ គឺមានជំនាញខ្លាំងសម្រាប់និស្សិតចង់សិក្សាជំនាញដែលទាក់ទងនឹងផ្នែកពេទ្យ។ ប៉ុន្តែ សាកលវិទ្យាល័យមួយនេះ តម្រូវឲ្យមានការប្រឡងចូល។
៨.សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ៖ សម្រាប់និស្សិតដែលចង់រៀនពីវប្បធម៌ខ្មែរ តូរ្យតន្ត្រី ឬ សិល្បៈនានាអាចសិក្សានៅទីនេះបាន។ មួយវិញទៀត ជំនាញគូរប្លង់ ក៏ខ្លាំងពូកែក្នុងសាកលវិទ្យាល័យនេះផងដែរ។
យ៉ាងណាមិញ នៅមានសាកលវិទ្យាល័យជាច្រើនទៀត គួរជាទីពិចារណាសម្រាប់អ្នកសិក្សាដែលមានបំណងចង់បន្តការសិក្សានៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ មុននឹងអ្នកសិក្សាចង់រៀនពីជំនាញអ្វីមួយ គួរស្រាវជ្រាវព័ត៌មានឲ្យបានច្រើន ជុំវិញនឹងមុខជំនាញនោះ ជាពិសេស គឺស្វែងរកជំនួយ ការប្រឹក្សាយោបល់ពីរៀមច្បង សាស្ត្រាចារ្យ ឬអ្នកជំនាញផ្សេងៗ៕
ដោយ៖ អុន ស្រីមាន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៤ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


