KPT+
តើអ្នកគួរធ្វើបែបណាចំពោះគូស្នេហ៍ដែលសុខៗស្ងៀមស្ងាត់ មិនសូវរវល់ជាមួយអ្នក?
គូស្នេហ៍មួយចំនួនអាចនឹងជួបប្រទះបញ្ហាមួយ គឺស្រឡាញ់គ្នាសុខៗស្រាប់តែដៃគូម្ខាងទៀត ប្រែជាស្ងៀមស្ងាត់ មិនសូវសួរនាំ ឬ រវល់ជាមួយអ្នកដូចពីមុន។ តើបណ្តាលមកពីកត្តាអ្វី? តើហេតុផលដែលគេផ្តល់មកឲ្យអ្នក គឺជារឿងសមហេតុផលដែរទេ?

មនុស្សមួយចំនួនបានឲ្យហេតុផលទៅដៃគូរបស់ខ្លួនថា ចង់នៅម្នាក់ឯងស្ងាត់ៗ ព្រោះកត្តាជាច្រើនដែលគេកំពុងជួបប្រទះដូចជា បញ្ហាគ្រួសារ បញ្ហាជីវិត សេដ្ឋកិច្ច ឬ រឿងផ្ទាល់ខ្លួនជាដើម។ តើក្នុងនាមអ្នកជាគូស្នេហ៍នឹងគ្នាគួរដោះស្រាយ ឬ ធ្វើបែបណាចំពោះបញ្ហាទាំងនេះ? ខាងក្រោមនេះ អាចជាដំណោះស្រាយមួយចំនួនសម្រាប់អ្នកយកទៅអនុវត្តនៅពេលជួបបញ្ហាដូចខាងលើ។
១.រក្សាភាពស្ងៀមស្ងាត់

មិនថាមនុស្សស្រី ឬ មនុស្សប្រុសឡើយ នៅពេលដែលមនុស្សខ្លួនស្រឡាញ់ប្រែប្រួលបែបនេះ ច្បាស់ជានៅមិនស្រណុកចិត្តឡើយ។ ពួកគេអាចច្រឡោត ខឹង តាមសួររកហេតុផល ទោះបីគេមិនចង់និយាយក៏ដោយ។ ការធ្វើបែបនេះ អាចនាំឲ្យឈានដល់ការបែកបាក់គ្នាយ៉ាងងាយ ដូច្នេះអ្នកមិនគួរច្រឡោតទេ។ អ្នកត្រូវរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបាននឹងធឹងជាមុនសិន រម្ងាប់អារម្មណ៍ កុំព្យាយាមជជីកសួរនាំគេទាំងអារម្មណ៍ឆេវឆាវ ឬ តាមអង្វេរគេឲ្យចាប់អារម្មណ៍អ្នក ទង្វើទាំងនេះងាយនឹងឲ្យគេធុញណាស់។
២.ប្រាប់ពីអារម្មណ៍របស់អ្នកចំពោះទង្វើដែលគេធ្វើ

នៅពេលដែលអ្នកជួបស្ថានភាពបែបនេះ អ្នកមិនត្រូវនៅស្ងៀមស្ងាត់យូរពេក គិតច្រើន អន់ចិត្ត សោកសៅតែម្នាក់ឯងឡើយ។ អ្នកត្រូវនិយាយប្រាប់គេដោយត្រង់ៗចំពោះអារម្មណ៍ប៉ះទង្គិចរបស់អ្នកពីទង្វើដែលគេបានប្រព្រឹត្ត។ ប្រាប់គេដោយភាពប្រាកដប្រជា កុំលែងសើច កុំអង្វរ ឬ ទាមទារឲ្យគេអាណិត តែត្រូវបានដោយហេតុផល ព្រោះរឿងនេះជាកំហុសរបស់គេ មិនមែនជាកំហុសអ្នកឡើយ។
៣.ពន្យល់ពីតម្រូវការ និងក្តីរំពឹងទុករបស់អ្នកឲ្យបានច្បាស់លាស់

គូស្នេហ៍របស់អ្នកប្រហែលនៅមិនទាន់យល់ពីខ្លួនអ្នកច្បាស់ឡើយ ប្រសិនជាអ្នកមិនព្យាយាមប្រាប់គេ។ អ្នកគួរនិយាយជាមួយគេដោយភាពទន់ភ្លន់ចំពោះអ្វីដែលអ្នកចង់បានដូចជា និយាយគ្នាពេលមានបញ្ហា ឬ និយាយត្រង់ៗនៅពេលដែលយើងធ្វើអ្វីខុសមួយ ដើម្បីជាការកែប្រែសម្រាប់ថ្ងៃក្រោយ ចៀសវាងជ្រើសយកភាពស្ងៀមស្ងាត់មកដោះស្រាយ។
៤.កុំបង្ខំឲ្យគេទទួលខុសត្រូវចំពោះទង្វើរបស់គេ

ធ្វើអ្វីក៏ដោយ មិនត្រូវប្រញាប់ប្រញាល់ពេកទេ គ្រប់យ៉ាងត្រូវការពេលវេលារបស់វា ជួនកាលគូស្នេហ៍របស់អ្នកមានបញ្ហាខ្លាំងពិបាកក្នុងការដោះស្រាយ។ ដូច្នេះ គួរទុកពេលខ្លះឲ្យគេ និងព្យាយាមរកវិធីណាដែលគិតថាជួយឲ្យគេមានភាពធូរស្រាលចិត្តបានខ្លះ រួចគេអាចចែករំលែកមកអ្នកបាននៅពេលដែលអារម្មណ៍របស់គេបានល្អជាងពីមុន។ អ្នកមិនត្រូវដាក់សម្ពាធលើគេពេកទេ ជួយណែនាំ និងធ្វើជាទីប្រឹក្សាសម្រាប់ដៃគូរបស់អ្នក គឺជារឿងល្អបំផុត។
៥.អនុវត្តការមើលថែខ្លួនឯង

ប្រសិនជាពិបាកនិយាយគ្នា ព្យាយាមយ៉ាងណាគេនៅតែមិនព្រមនិយាយមកកាន់អ្នកពីបញ្ហាដែលគេជួបប្រទះ ឬ ហេតុផលដែលគេមិនសូវខ្វល់ខ្វាយពីអ្នកនោះ សូមអ្នកកុំគិតច្រើនពេក នាំឲ្យមានភាពស្មុគស្មាញ និងសុខភាពផ្លូវចិត្តចុះខ្សោយ។ អ្នកអាចគិតបាន តែក្នុងករណីមួយតិចតួចបំផុត ឬ អាចគ្រប់គ្រងបាន គួរយកពេលវេលាមើលថែខ្លួនឯងឲ្យបានល្អ បង្កើតអារម្មណ៍ស្រស់ស្រាយ ដោយការដើរលេងជាមួយមិត្តភក្តិ ក្រុមគ្រួសារ ឬ ធ្វើលំហាត់ប្រាណផ្លូវចិត្តជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ ស្នេហាកើតចេញពីការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក យោគយល់អធ្យាស្រ័យ និងស្វែងយល់ពីគ្នា។ ដើម្បីអាចឲ្យស្នេហាទៅមុខបាន លុះត្រាតែភាគីទាំងពីបើកចំហជាមួយគ្នា សិក្សា ឲ្យតម្លៃ ប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាជាមួយគ្នាទើបជាការប្រសើរមួយ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?