KPT+
ព្រះនាងម្ចាស់ Sheikha Mahra ស្រ្ដីមានជាងគេនៅឌូបៃ តែទ្រព្យសម្បត្តិត្រូវគ្រប់គ្រងដោយព្រះបិតា
ព្រះនាងម្ចាស់ Sheikha Mahra បុត្រីស្ដេចអារ៉ាប់រួម គឺជាស្រ្ដីមានជាងគេបំផុតនៅ ឌូបៃ ប៉ុន្តែទ្រព្យសម្បត្តិសឹងទាំងអស់របស់ទ្រង់ ត្រូវបានគ្រប់គ្រងដោយព្រះបិតាគឺព្រះអង្គម្ចាស់ Mohammed bin Rashid Al Maktoum។

ក្នុងនាមជាព្រះនាងមួយអង្គ ក្នុងចំណោមព្រះនាងដែលមានទ្រព្យសម្បត្តិច្រើនជាងគេទាំង ១០ នៅលើពិភពលោក ព្រះនាង Sheikha Mahra តែងតែទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសបណ្ដាញព័ត៌មានអន្តរជាតិ។ តួយ៉ាងរឿងរ៉ាវពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់ទ្រង់ ក្នុងពេលបច្ចុប្បន្ន។

ក្នុងព្រះជន្ម ២៨ព្រះវស្សា ព្រះនាង Sheikha Mahra មានទ្រព្យសម្បត្តិសរុប ១.២ពាន់លានដុល្លារអាមេរិក ស្ថិតនៅលំដាប់ថ្នាក់ទី៧ នៅក្នុងបញ្ជីទទួលមរតកទ្រព្យសម្បត្តិដ៏ច្រើនលើសលប់ពីគ្រួសាររាជវង្ស។ ប៉ុន្តែទោះបីជាព្រះនាងមានឈ្មោះជាស្រ្តីមានបំផុតនៅ ឌូបៃ យ៉ាងណាក្ដី ព្រះនាងពុំមានសិទ្ធិដកយកទ្រព្យសម្បត្តិទាំងនោះ ទៅប្រើការដោយអង្គឯងបាននោះទេ ព្រោះទ្រព្យសម្បត្តិរបស់ទ្រង់ស្ថិតក្រោមការគ្រប់គ្រងរបស់រាជវង្ស។

យោងតាមព្រះបន្ទូលរបស់ព្រះអង្គម្ចាស់ Mohammed ការគ្រប់គ្រងទ្រព្យសម្បត្តិក្រោមរាជវង្សបែបនេះ ដោយសារទ្រង់ចង់ឱ្យបុត្រាបុត្រីរបស់ទ្រង់ចេះប្រើជីវិតរស់នៅឱ្យសាមញ្ញ មិនសម្ញែងភាពហ៊ឺហារ ហាយសូរ ឬចាយវាយខ្ជះខ្ជាយប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះជីវិតឯកជនវិញ ព្រះអង្គម្ចាស់ Mohammed តែងតែអនុញ្ញាតឱ្យព្រះនាង Sheikha Mahra ជ្រើសរើសរបៀបរស់នៅដោយសេរី និងធ្វើអ្វីដែលព្រះនាងសព្វព្រះទ័យ៕



ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រវត្តិស្នេហា Natasha ពីអ្នកបម្រើនៅសណ្ឋាគារ ក្លាយជាព្រះនាងម្ចាស់របស់ ឌូបៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


