ព័ត៌មានអន្ដរជាតិ
ឌូបៃ ជះលុយ ៨ពាន់លានដុល្លារ លើប្រព័ន្ធរំដោះទឹក ក្រោយគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ
ទីក្រុងឌូបៃ នៃសហព័ន្ធអារ៉ាប់រួម បានប្រកាសពីគម្រោងតម្លៃ ៨ពាន់លានដុល្លារ សម្រាប់បង្កើតជាប្រព័ន្ធរំដោះទឹក បន្ទាប់ពីទីក្រុងដ៏ស៊ីវិល័យមួយនេះ ទើបជួបប្រទះនឹងគ្រោះទឹកជំនន់យ៉ាងសាហាវមិនធ្លាប់មានពីមុនមក កាលពីខែមេសាកន្លងទៅ។

ប្រព័ន្ធរំដោះទឹកថ្មី ត្រូវបានរៀបចំ និងប្រកាសឡើងដោយព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al-Maktoum នៅលើបណ្ដាញសង្គម X កាលពីថ្ងៃចន្ទទី២៤ ខែមិថុនា ឆ្នាំ២០២៤។ គម្រោងដ៏ធំនេះ គ្រោងនឹងបញ្ចប់ឲ្យបានត្រឹមឆ្នាំ២០៣៣ខាងមុខ ហើយការសាងសង់ត្រូវចាប់ផ្ដើមធ្វើឡើងភ្លាមៗតែម្ដងក្រោយពីការប្រកាស។
ព្រះអង្គម្ចាស់ Sheikh Mohammed បានឲ្យដឹងថា ប្រព័ន្ធរំដោះទឹក នឹងគ្របដណ្ដប់នៅគ្រប់ផ្នែកទាំងអស់នៅឌូបៃ ជាមួយសមត្ថភាពបង្ហូរទឹកចេញពីទីក្រុងបានចំនួន ២០លានម៉ែត្រគីបជារៀងរាល់ថ្ងៃ ដើម្បីឲ្យសមស្របទៅតាមគម្រោងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតនាពេលអនាគតរបស់ទីក្រុងឌូបៃ។ សមត្ថភាពប្រព័ន្ធរំដោះទឹកថ្មីនេះ នឹងកើនឡើង ៧០០% បើធៀបនឹងពេលបច្ចុប្បន្ន ហើយនឹងអាចទប់ទល់នូវរាល់បញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ។
គួររំឭកថា កាលពីខែមេសាកន្លងទៅ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅឌូបៃ បង្កឲ្យកើតជាគ្រោះទឹកជំនន់ភ្លាមៗ មិនអាចទប់ស្កាត់ទាន់ពេលវេលា ហើយបានឆក់យកជីវិតមនុស្សអស់យ៉ាងហោចណាស់ចំនួន ៤នាក់។ ហេតុការណ៍នេះ គឺជាគ្រោះធម្មជាតិ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់សហព័ន្ធអារ៉ាប់រួម នារយៈពេល៧៥ឆ្នាំកន្លងមក៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


