KPT+
៥ ចំណុចកម្រមានគេដឹងពីកំពូលអ្នកនិពន្ធសោកសង្រេងSHAKESPEARE
លោក William Shakespeare ជាអ្នកនិពន្ធល្បីល្បាញមួយរូបរបស់ចក្រភពអង់គ្លេសនាសតវត្សរ៍ទី ១៦។ លោកជាអ្នកនិពន្ធឆ្នើមផ្នែកអក្សរសិល្ប៍ ប្រលោមលោក និងប្រវត្តិសាស្ត្រផងដែរ។ ពីក្រោយកេរ្តិ៍ឈ្មោះរន្ទឺ មានរឿងមួយចំនួនដែលយើងមិនធ្លាប់បានដឹងពីកវីរូបនេះឡើយ។
តើមានអ្វីខ្លះទៅ ដែលយើងមិនទាន់ដឹងពីអ្នកនិពន្ធជើងខ្លាំង William Shakespeare?
១. លោកបានរៀបការជាមួយស្ត្រីចំណាស់ជាងខ្លួន
ក្នុងវ័យ ១៨ ឆ្នាំ នៅខែវិច្ឆិកា ឆ្នាំ ១៥៨២ លោក William បានរៀបការជាមួយ Anne Hathaway ដែលជាកូនស្រីកសិករម្នាក់ មានអាយុលើសខ្លួន ៨ ឆ្នាំ។ អាពាហ៍ពិពាហ៍អ្នកទាំងពីរមិនបានប្រារព្ធធំដុំទេ ដោយគ្រាន់តែចូលប្រកាសក្នុងព្រះវិហារប៉ុណ្ណោះ។
៦ខែ ក្រោយរៀបការ William បានស្វាគមន៍កូនស្រីម្នាក់ឈ្មោះ Susunna ហើយនៅខែកុម្ភៈឆ្នាំ ១៥៨៥ លោកទទួលបានកូនភ្លោះគឺ Hamnet និង Judith ។ មិនសូវមានអ្នកដឹងពីទំនាក់ទំនងរវាងប្ដីប្រពន្ធមួយគូនេះទេ ព្រោះពួកគេរស់នៅបែកគ្នា។
២. លោកបាត់ដំណឹងរវាងឆ្នាំ ១៥៨៥-១៥៩២
William Shakespeare បាត់ពីកំណត់ត្រាប្រវត្តិសាស្ត្រក្នុងរវាងឆ្នាំ ១៥៨៥-១៥៩២ ។ ក្នុងកំលុងពេល ៧ ឆ្នាំដែលលោកបាត់ដំណឹង ប្រវត្តិវិទូខ្លះបានប៉ាន់ស្មានថា លោកទៅធ្វើការជាគ្រូបង្រៀន អ្នកខ្លះថា លោករវល់សិក្សាផ្នែកច្បាប់ និងខ្លះទៀតថា លោកបានធ្វើដំណើរជុំវិញទ្វីបអឺរ៉ុបនិងបានចូលរួមជាមួយក្រុមសម្ដែងនៅឯ Stratford។ យោងតាមទិន្នន័យមួយនាសតវត្សរ៍ទី ១៧ បានឲ្យដឹងថា អ្នកនិពន្ធរូបនេះភៀសខ្លួនបាត់ពីស្រុកកំណើត ក្រោយការរំខានពីអ្នកនយោបាយក្នុងស្រុក។
៣. លោកគ្មានប្រជាប្រិយក្នុងចំណោមអ្នកសិក្សា
អ្នកនិពន្ធនិយមបញ្ចប់រឿងបែបសោកសៅរូបនេះ មានគូប្រជែងនិងមនុស្សច្រណែនច្រើនក្នុងវិស័យរបស់ខ្លួន ជាពិសេសអ្នកនិពន្ធនិងដឹកនាំរឿងលោក Robert Greene។ លោក Robert តែងតែច្រានចោលស្នាដៃ ព្រមទាំងប្រជាប្រិយភាពរបស់ William ថាមិនសមឈរឈ្មោះក្នុងសង្គម និងថាលោកជាមនុស្សគ្មានចំណេះដឹងត្រឹមត្រូវ។
៤. លោកជាសេដ្ឋីមួយរូប
ក្រៅពីល្បីល្បាញលើការនិពន្ធ លោកក៏ជាសេដ្ឋីមួយរូបនៅជំនាន់នោះ។ ទ្រព្យប៉ាន់ស្មាន នាគ្រានោះមានប្រមាណ ១.៤ លានដុល្លារ។ William ក៏មានវិមានដ៏ស្កឹមស្កៃមួយនៅទីក្រុង Stratford-upon-Avon ចក្រភពអង់គ្លេសផងដែរ។

៥. ស្នាដៃល្បីៗ
រឿងដែល William សរសេរឡើងទទួលបានការគាំទ្រយ៉ាងសន្ធឹកពីអ្នកអានពីគ្រប់ទិសទី។ ជាពិសេសស្នាដៃរបស់លោកត្រូវបានយកផលិតជាល្ខោនសម្ដែង និងបញ្ចូលជាអក្សរសិល្ប៍ថែមទៀតផង។ ស្នាដៃល្បីៗរបស់លោកបែងចែកជាបីផ្នែករួមមាន សៀវភៅបែបកំប្លែង (រឿង The Taming of the Shrew និងរឿង Twelfth Night) សៀវភៅប្រវត្តិសាស្ត្រ (Henry IV, Henry V និង Richard III) និងប្រលោមលោកសោកនាដកម្ម (រឿង Hamlet រឿង King Lear រឿង Othello និងរឿង Romeo and Juliet) ។
អ្នកនិពន្ធ William Shakespeare បានទទួលមរណៈភាពនាថ្ងៃទី ២៣ ខែមេសា ឆ្នាំ១៦១៦ ក្នុងវ័យ ៥១ ឆ្នាំ នៅឯក្រុង Stratford-upon-Avon៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ HISTORY
ចុចអាន៖ជីវិតដ៏អាថ៌កំបាំងរបស់កូនស្រីប្រធានាធិបតី វ្លាឌីមៀពូទីន ដែលគ្រប់គ្នាមិនធ្លាប់បានដឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


