Connect with us

KPT+

កើតមុនពេញថ្ងាស មកពីមូលហេតុ ៥ ចំណុច

បានផុស

នៅ

មុខម៉ត់រលោងសុខៗស្រាប់តែមានស្នាមមុនពេញថ្ងាសធ្វើឲ្យរោលរមាស់ ជួនកាលចេញគ្រាប់ធំៗទៀត ។ មូលហេតុទាំង ៥ នេះហើយបណ្ដាលឲ្យចេញមុនលើថ្ងាស ៖

១. កក់សក់អត់ស្អាត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្បែកក្បាលមិនស្អាតមិនត្រឹមតែប៉ះពាល់សុខភាពស្បែកក្បាលតែមួយទេ វាប៉ះពាល់ដល់ស្បែកថ្ងាសដូចគ្នាដោយសារការបង្កាត់បាក់តេរី និងមេរោគដែលនឹងឆ្លងដល់តំបន់ជិតៗនឹង ។

២. ស្ត្រេស

ភាពតានតឹងនាំឱ្យមានបញ្ហាស្បែកជាច្រើនដូចជា ភាពចាស់មុនអាយុ ភាពជ្រីវជ្រួញ ហើយសំខាន់បំផុតគឺប៉ះពាល់ដល់ការផលិតជាតិខ្លាញ់ ។ 

៣. បញ្ហាអង្គែ

អង្គែ​តូច​ៗ​ដែល​កើត​ចេញ​ពី​ស្បែក​ក្បាល​​អាច​ធ្លាក់​មក​លើ​ថ្ងាស​របស់​អ្នក ហើយ​នាំ​ឱ្យ​កើត​មុន ​។ ខណៈអង្គែដែលធ្លាក់លើមុខបណ្តាលមកពីការឆ្លងមេរោគផ្សិត មុខប្រាកដជាឡើងមុនជាមិនខាន ។ 

៤. ការប្រែប្រួលអ័រម៉ូន

អតុល្យភាព​អ័រម៉ូន និង​ការ​ប្រែប្រួល​គឺជា​មូលហេតុ​ដ៏​ធំ​បំផុត​មួយ​ចំពោះ​ការ​កើត​មុន​នៅលើ​ថ្ងាស ​។ ក្នុងអំឡុងពេលពេញវ័យ រាងកាយរបស់យើងឆ្លងកាត់ការផ្លាស់ប្តូរខាងក្នុងជាច្រើន ហើយបញ្ចេញកំដៅយ៉ាងក្ដៅទើបបង្កឲ្យកើតមុន ។

៥. ថ្នាំពេទ្យ

ថ្នាំមួយចំនួនដូចជា ថ្នាំពន្យារកំណើត ប្រសិនបើលេបញឹកញាប់អាចបណ្តាលឱ្យកើតមុន និងមុននៅលើថ្ងាស ។ ដូច្នេះអ្នកគប្បីពិភាក្សាជាមួយពេទ្យជំនាញមុនចាប់ផ្ដើមប្រើប្រាស់ ។

សរុបមកបញ្ហាមុនថ្ងាសរបស់អ្នកទាមទារឲ្យមានការថែទាំជាពិសេសទៅលើសុខភាព និងស្បែកក្បាល ជាពិសេសជៀសវាងការប្រើប្រាស់ថ្នាំពេទ្យ ឬ វិនិច្ឆ័យជំងឺដោយខ្លួនឯង ៕

ប្រែសម្រួលដោយ ៖ វារី

ចុចអាន ៖ ពាក្យចចាមអារ៉ាមពីបញ្ហាមុន ៥ អ្នកវិទ្យាសាស្ត្រអះអាងថាមិនពិត

ចុចអាន ៖ មិនចង់ឡើងមុនក្បាលខ្មៅ គួរ ចៀសវាងទម្លាប់អាក្រក់ទាំង ៤ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម