KPT+
បុរសមានលក្ខណៈប៉ុន្មានចំណុចនេះ ទោះមិនសូវសំបូរទ្រព្យ ក៏នារីៗប្រាថ្នាចង់បាន
មនុស្សមួយចំនួនតែងតែគិតថា សឹងគ្រប់ស្ត្រីតែងតែស្រលាញ់បុរសដែលមានលុយច្រើន ឬ សំបូរទ្រព្យ ការគិតបែបនេះ មិនត្រឹមត្រូវទាំងស្រុងនោះឡើយ។ មនុស្សស្រី មិនដូចគ្នាទាំងអស់នោះទេ។
មនុស្សប្រុសដែលនារីៗប្រាថ្នាចង់បាន ទោះមិនសូវសំបូរលុយកាក់ ឬ ទ្រព្យធន រួមមាន៖
១–ជាក់លាក់ចំពោះដៃគូស្នេហា
ស្ត្រីមិនត្រូវការបុរសដែលមាននាងហើយ តែបែរជារាយមន្តស្នេហ៍ដាក់នារីគ្រប់គ្នានោះទេ។ នាង ត្រូវការបុរសប្រាកដប្រជាទៅលើរឿងស្នេហា។

ដូច្នេះហើយ បុរសដែលមានភាពជាក់លាក់ចំពោះដៃគូស្នេហា គឺមិនរាយមាយ និងមិនរាយមន្តស្នេហ៍ដោយចេតនាដាក់នារីគ្រប់គ្នានោះទេ។ បុរសទាំងនោះ មិនច្របូកច្របល់ជាមួយដៃគូស្នេហាច្រើន «ស្រលាញ់មួយដឹងមួយ ឬ ស្រលាញ់មួយ ស្មោះមួយ»។
២–ទំនាក់ទំនងដោយបើកចំហ
មនុស្សប្រុសដែលហ៊ានប្រកាសប្រាប់អ្នកដទៃ ឬគ្រួសារពីទំនាក់ទំនងគេជាមួយដៃគូ គឺជាបុរសដែលនារីៗត្រូវការ។ ការមិនលាក់បាំងមនុស្សជុំវិញខ្លួនពីទំនាក់ទំនងនេះ នឹងធ្វើឲ្យនារីជាដៃគូ កាន់តែជឿជាក់ និងទុកចិត្ត ព្រោះថាបុរសទាំងនោះមិនមែនជាមនុស្សបោកប្រាស់ ឬលាក់លៀមក្នុងក្រៅឡើយ។

ទំនាក់ទំនងដែលមានសុខភាពល្អ នឹងរីកចម្រើនពេលមានភាពច្បាស់លាស់។ ភាពស្មោះត្រង់ នឹងមិនធ្វើឲ្យនរណាម្នាក់សង្ស័យអ្នក។
៣–សុចរិតភាព
មនុស្សមានភាពសុចរិត ជាបុគ្គលដែលគួរឲ្យគោរពបំផុត។ គ្រប់មនុស្សតែងតែចង់បានបុគ្គលដែលមានភាពសុចរិតមកនៅក្បែរខ្លួន។ ទន្ទឹមនោះ នារីៗ ក៏ប្រាថ្នាបុរសបែបនេះដែរ ដោយសារមនុស្សប្រុសប្រភេទនេះ គឺមានភាពស្មោះត្រង់ មិនកុហក និងមិនបោកប្រាស់ អាចឲ្យដើរផ្លូវរួមគ្នាបានទៅថ្ងៃអនាគត។
៤–ទំនួលខុសត្រូវ
មនុស្សប្រុសមានទំនួលខុសត្រូវ ជាមនុស្សមិនក្បត់ពាក្យសន្យាសូម្បីតែរឿងបន្តិចបន្តួច។ ពួកគេតែងតែគោរពពេលវេលា និងសំដីរបស់ខ្លួន។ ពួកគេ ហ៊ានធ្វើ គឺហ៊ានទទួលខុសត្រូវ ប្រភេទមនុស្សប្រុសបែបនេះ នារីៗត្រូវការបំផុត។
៥–ភាពចាស់ទុំ
មនុស្សប្រុសដែលមានភាពចាស់ទុំ មិនសំដៅលើអាយុឡើយ។ ភាពចាស់ទុំក្នុងន័យនេះ សំដៅលើចិត្តគំនិត អាកប្បកិរិយា មិនឈ្លើយ មិនបំពានអ្នកដទៃ និងចេះគិតពីអនាគត មិនមែនរស់មួយថ្ងៃគិតតែមួយថ្ងៃនោះទេ។
៦–មិនដ្រាម៉ាលើបណ្ដាញសង្គមជ្រុល
មនុស្សប្រុសដ្រាម៉ា ឬបញ្ចេញអារម្មណ៍អវិជ្ជមានដាក់អ្នកដទៃនៅលើបណ្ដាញសង្គមហ្វេសប៊ុកជ្រុល ហួសហេតុ នារីៗ មិនត្រូវការឡើយ។ នាងយល់ថា បុរសបែបនេះ មិនចេះរក្សាតម្លៃខ្លួន និងគ្មានអាថ៌កំបាំងសោះ។ មួយថ្ងៃៗ បង្ហោះតែរឿងអវិជ្ជមាន សូម្បីតែរឿងគ្រួសារមានជម្លោះបន្តិចបន្តួច… មិនដែលបង្ហាញទៅអ្នកដទៃពីការអភិវឌ្ឍខ្លួនសោះ។
៧–មិននិយាយដើមអ្នកដទៃ
បុរសមិននិយមនិយាយដើមអ្នកដទៃ ឬ មនុស្សជុំវិញខ្លួន ជាទីចាប់អារម្មណ៍របស់នារីៗ។ ប្រការនេះ បានបង្ហាញពីអត្តចរិតថ្លៃថ្នូររបស់មនុស្សប្រុស។ ចំពោះមនុស្សប្រុសដែលចេះនិយាយដើម មិនសូវមាននារីៗណាចូលចិត្តទេ។ មនុស្សប្រុសដែលចូលចិត្តនិយាយដើម ឬវែកញែកពីរឿងអ្នកដទៃឥតល្ហែ គេហៅថា ប្រុសចរិតស្រី។
៨–ចេះគោរព និងផ្ដល់តម្លៃដល់មនុស្សជុំវិញខ្លួន
ជារឿយៗ រាល់ពេលមានកិច្ចការ ឬ និយាយការងារអ្វីមួយ មនុស្សប្រុសប្រភេទនេះ តែងតែផ្ដល់តម្លៃ និងស្ដាប់យោបល់អ្នកជុំវិញខ្លួនជានិច្ច។ មនុស្សបែបនេះ ក៏ជាគោលដៅសំខាន់សម្រាប់ស្រីៗដែរ។ នាង ត្រូវការបុរសទាំងនេះ មកនៅក្បែរខ្លួន ព្រោះពួកគេយល់ការរាក់ជ្រៅ។
៩–កតញ្ញូ
បុរសមានភាពកតញ្ញូចំពោះឪពុកម្ដាយ ឬអ្នកមានគុណ គឺជាមនុស្សដែលគួរឲ្យស្ងើចសរសើរ និងគោរពបំផុត។ មនុស្សស្រីត្រូវការបុរសប្រភេទនេះខ្លាំងណាស់ ពេលអនាគត នាងក៏ចង់សាងជីវិតគូជាមួយពួកគេដែរ។
«មិនមែនទាល់តែអ្នកមានលុយស្ដុកស្ដម្ភ អភិជន ឬ សម្ភារៈនិយម ទើបនារីៗ ចាប់អារម្មណ៍ទាំងអស់ឡើយ មនុស្សមិនដូចគ្នាទេ»៕
អត្ថបទ ៖ ពិសី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


