វប្បធម៌ ជំនឿ
ការក្ដាប់ដៃ ៤ ប្រភេទ អាចបង្ហាញពីចរិតពិតថាយើងជាមនុស្សបែបណា?
តើអ្នកដឹងទេថា ក្រៅពីភាសាកាយវិការលើរាងកាយ និងការនិយាយស្ដីដើម្បីប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស នៅមានកាយវិការលើដៃមួយទៀតដែលអ្នកអាចស្មានដឹងថា ពួកគេកំពុងគិតអ្វីឬមានអ្វីចង់ជជែកជាមួយយើង។
មិនត្រឹមប៉ុណ្ណឹងទេ តាមរយៈកាយវិការនៃការក្ដាប់ដៃ វាអាចជួយអ្នករកវិធីទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយពួកគេ។ ដូច្នេះអត្ថបទនេះណែនាំយើងឲ្យព្យាយាមសង្កេតពីរបៀបក្ដាប់ដៃសម្រាប់ខ្លួនយើងផ្ទាល់ និងអ្នកដែលនៅជុំវិញអ្នក។ មើលថាតើអ្នកមានកណ្តាប់ដៃបែបណា។ តើអាចប្រាប់អ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់អ្នក?

១ មេដៃស្ថិតនៅពីលើ
អ្នកហាក់ដូចជាប្រភេទមនុស្សដែលស្វាហាប់ និងមានថាមពលច្រើន។ អ្នកតែងតែស្វែងរកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដោយព្យាយាមរៀន និងបទពិសោធន៍ជាច្រើនក្នុងពេលតែមួយ ដែលទុកចន្លោះតិចតួចក្នុងតារាងសកម្មភាព សម្រាប់ការខ្ជិលមើលទូរទស្សន៍ឬលេង
ម្យ៉ាងវិញទៀត អ្នកជាមនុស្សមិនអាត្មានិយម តែងតែចិត្តល្អ ហើយក៏តែងតែត្រៀមខ្លួនជួយ និងលើកទឹកចិត្តអ្នកដទៃ។ អ្នកជាមនុស្សដែលធ្វើច្រើនជាងការនិយាយ។ បន្ថែមពីលើភាពជឿជាក់ និងសេចក្តីសប្បុរស អ្នកក៏ធ្វើឲ្យមនុស្សរាល់គ្នាគោរពនិងកោតសរសើរដែរ។ ព្រោះអ្នកជាអ្នកដែលផ្តល់កម្លាំងចិត្ត និងផ្តល់ថាមពលដល់មនុស្សរាល់គ្នាជុំវិញខ្លួន រហូតដល់អាចក្លាយជាអ្នកដឹកនាំដ៏គួរឲ្យគោរពបានយ៉ាងងាយស្រួល។
២ មេដៃគឺនៅខាងក្នុង
អ្នកជាមនុស្សឆ្លាត និងចេះនិយាយស្ដីពិរោះពិសា ប៉ុន្តែអ្នកមិនសូវពូកែខាងទំនាក់ទំនងឬបង្កើតមិត្តថ្មីទេ។ មនុស្សជុំវិញខ្លួនប្រហែលជាគិតថាអ្នកជាមនុស្សស្ងៀមស្ងាត់ និងមិនសូវចេះនិយាយ។ ប៉ុន្តែប្រសិនបើពួកគេស្គាល់អ្នកកាន់តែស៊ីជម្រៅ ពួកគេនឹងឃើញថាអ្នកមានភាពទន់ភ្លន់ និងមានភាពងាយស្រួលក្នុងការចូលចំណោមគេមិនខាន។
លើសពីនេះ អ្នកមានអំណោយសម្រាប់ការមើលឃើញយ៉ាងច្បាស់នូវឫសគល់នៃបញ្ហា និងការស្វែងរកដំណោះស្រាយ។ ជាមួយនឹងភាពមុតស្រួចនិងការសង្កេត ចក្ខុវិស័យរបស់អ្នកច្រើនតែត្រឹមត្រូវបំផុត រួមទាំងការសម្រេចចិត្តសមស្របរបស់អ្នកនឹងធ្វើតាម។ ភាពត្រឹមត្រូវ និងការគិតពិចារណា គឺជាចំណុចសំខាន់របស់អ្នក។ ប៉ុន្តែពេលខ្លះយើងអាចរំពឹងច្រើនពេកពីខ្លួនអ្ឯង ហើយបណ្តាលឲ្យមានការថប់បារម្ភ។ នោះហើយជាមូលហេតុដែលយើង ត្រូវការនរណាម្នាក់ដែលអាចយល់ពីយើងដោយគ្មានពាក្យបរិយាយច្រើន។
៣ មេដៃគឺនៅចំហៀង
បាវចនារបស់អ្នកគឺ «មនុស្សគ្រប់គ្នាជ្រើសរើសផ្លូវរបស់ពួកគេ» ហើយផ្លូវរបស់អ្នកនឹងតែងតែជាផ្លូវដ៏លំបាកជានិច្ច។ អ្នកគឺជាមនុស្សមានចិត្តធ្ងន់និងមានហេតុផល ដោយដឹងពីរបៀបក្រោកឈរ និងដឹងពីតម្លៃខ្លួនឯង។ ស្ថេរភាពរបស់អ្នកគឺខ្លាំងដូចជាដែកស្រូបឆក់ទាញបានយ៉ាងងាយស្រួល។ ទោះយ៉ាងណាក៏ដោយ ដូចមនុស្សគ្រប់រូបដែរ អ្នកក៏មានការភ័យខ្លាច។ ការភ័យខ្លាចនៃការបរាជ័យជារឿយៗធ្វើឲ្យអ្នកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តសំខាន់ៗ ហើយការភ័យខ្លាចគឺជារឿងតែមួយគត់ដែលអាចអង្រួនទំនុកចិត្តរបស់អ្នក។ នោះហើយជាមូលហេតុដែលអ្នកត្រូវការការទទួលស្គាល់ និងការកោតសរសើរ។
៤ មេដៃចង្អុលឡើងលើ
អ្នកជាមនុស្សរាបសារ ពោរពេញទៅដោយចំណេះដឹង ឬការចេះដឹងក្នុងខ្លួន និងមានប្រាជ្ញាដែលអាចបង្កើតគំនិតជាច្រើន។ ពេលខ្លះគំនិតនោះអាចស្តាប់ទៅមិនអាចទៅរួច ប៉ុន្តែអ្នកអាចធ្វើវាបាន។ អ្នកចូលចិត្តស្វែងរកអ្វីថ្មីៗអំពីពិភពលោក។ អ្នកមានឱកាស និងមធ្យោបាយដើម្បីធ្វើដូច្នេះ ប៉ុន្តែពេលខ្លះយើងខ្លួនឯងបែរជាពិបាកផ្តោតលើរឿងមួយជាពិសេស ព្រោះចង់រៀនគ្រប់យ៉ាងច្រើនពេក។
មនុស្សជាច្រើននៅជុំវិញយើង គិតថាយើងនេះគឺជាសព្វវចនាធិប្បាយចល័តដែលអាចត្រូវបានគេសួររកដំបូន្មានជាញឹកញាប់ ប៉ុន្តែត្រូវបានបិទជាញឹកញាប់។ ដូច្នេះនៅក្នុងជីវិតរបស់យើង គួរជ្រើសរើសមនុស្សជុំវិញដោយប្រុងប្រយ័ត្ន ហើយនឹងផ្តល់ឲ្យគេនូវដំបូន្មានដ៏មានតម្លៃបំផុតសម្រាប់តែមនុស្សដែលយើងបានជ្រើសរើសប៉ុណ្ណោះ។ មិនដូច្នោះទេ វាអាចនាំទុក្ខទោសនិងការបន្ទោសត្រលប់មកវិញជាកជាមិនខានឡើយ៕
អត្ថបទ៖ គ្រូណុប
ចុចអាន៖ចូលដល់២០២៥ភ្លាម ឆ្នាំទាំង៤ត្រូវប្រយ័ត្នរឿងសុខភាព និងការបណ្ដាក់ទុនគ្មានប្រភពច្បាស់ការ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ