KPT+
ស្រាវីស្គី ៤ ដប មានតម្លៃថ្លៃបំផុតលើពិភពលោក
ស្រាវីស្គីផលិតពីការបិទគ្រាប់ធញ្ញជាតិដូចជា barley, ពោត, rye, និងស្រូវសាលីដែលពេញនិយមជាងគេបង្អស់ ចំណែកតម្លៃស្រាវីស្គីកំណត់ដោយអាយុ គុណភាព រសជាតិ និងសំបកដប ។ ខាងក្រោមនេះជាស្រាវីស្គីមានតម្លៃថ្លៃបំផុតលើពិភពលោក ៤ ដប ៖
១. Isabella’s Islay តម្លៃ ៦,២០០,០០០ ដុល្លារ
ស្រា Isabella’s Islay ជាផលិតផលរបស់ក្រុមហ៊ុនភេសជ្ជៈប្រណិតនៃចក្រភពអង់គ្លេស វាមានតម្លៃថ្លៃកប់ពពកមកពីការរចនានៃដបស្រាដែលធ្វើពីមាសស ដាំពេជ្រសុទ្ធ ៨,៥០០ គ្រាប់ និងត្បូងទទឹម ៣០០ គ្រាប់ ។

២. The Emerald Isle Collection តម្លៃ ២ លានដុល្លារ
ស្រា The Emerald Isle Collection បង្កើតឡើងដោយគ្រួសារ Bradley ជនជាតិអៀរឡង់ ហើយលក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្នុងប្រអប់មានវត្ថុ ៧ យ៉ាងសំខាន់ៗធ្វើពីមាសសុទ្ធនិងត្បូងមរកត ។

៣. The Macallan ១៩២៦ តម្លៃ ១,៩ លានដុល្លារ
ក្នុងឆ្នាំ ២០១៩ ស្រា The Macallan ត្រូវដាក់ដេញថ្លៃនៅ Sotheby’s ក្រោមតម្លៃ ១,៩ លានដុល្លារអាមេរិក នេះគឺជាដបដំបូងដែលបង្ហាញពីការរចនាគូរដោយដៃរបស់វិចិត្រករ Michael Dillon ជនជាតិអៀរឡង់ និងជាផ្នែកមួយនៃខូឡិចសិន “The Macallan Fine and Rare” ។

៤. The Macallan Michael Dillon ១៩២៦ តម្លៃ ១,៥៣ លានដុល្លារ

ដបស្រាវីស្គីអាយុ ៦០ ឆ្នាំខាងលើគូរដោយវិចិត្រករ Michael Dillion ត្រូវបានចេញផ្សាយក្នុងឆ្នាំ ១៩៩៩ ហើយដាក់ដេញថ្លៃនៅ Christie ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ។
ម៉្យាងទៀតស្រាវីស្គីមានកម្រិតសារធាតុ ប៉ូលីហ្វីណុល ខ្ពស់ដែលអាចប្រឆាំងអុកស៊ីតកម្មមានមូលដ្ឋានលើរុក្ខជាតិជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងយ៉ាងមានប្រសិទ្ធភាព ៕
ប្រែសម្រួល ៖ វារី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


