ជីវិតកម្សាន្ដ
សំ សុវណ្ណារ៉ាក់ ចេញមុខបកស្រាយរឿងឪពុកប្រកាសកាត់កាល
ភ្នំពេញ៖ ទីបំផុតតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ បានចេញមុខបកស្រាយបន្ទាប់ពីមានការចុះផ្សាយនូវដំណឹងដែលត្រូវបានឪពុកឈ្មោះ សំ សំអុល ប្រកាសកាត់កាលចោលដោយបញ្ជាក់ហេតុផលថា ព្រោះតែលោក សុវណ្ណារ៉ាក់ ជាកូនអកតញ្ញូជេរដៀលប្រមាថឪពុកម្តាយ។

បើតាមសម្ដីរបស់តារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ ដែលបានឆ្លើយតបនៅលើបណ្ដាញសង្គមហ្វេស ប៊ុក កាលពីយប់ថ្ងៃទី២៣ ខែមីនា លោកបានលើកឡើងថា «ជម្រាបសួរបងប្អូន អ៊ំ ពូមីង យាយតា ហ្វេនៗជាទីគោរពស្រលាញ់បងប្អូនមួយចំនួនប្រហែលជាបានទទួលជ្រាប និងបានឃើញនូវព័ត៌មានដែលបានចុះផ្សាយថាខ្ញុំជាកូនអកតញ្ញូជេរដៀលប្រមាថដល់ឪពុកម្ដាយ»។

ត្រង់ចំណុចនេះ តារាប្រុស សុវណ្ណារ៉ាក់ បញ្ជាក់ថា «ខ្ញុំបាទ សំ សុវណ្ណារ៉ាក់ សូមបដិសេធទាំងស្រុង ចំពោះព័ត៌មានទាំងអស់ដែលបានចុះផ្សាយ គឺផ្ទុយពីការពិតទាំងស្រុង ហើយខ្ញុំបាទក៏សូមបញ្ចប់ត្រឹមនេះ ដោយមិនវែកញែករកហេតុផល បង្ហាញការខុស ឬត្រូវអ្វីឡើយ ខ្ញុំសូមរក្សាសិទ្ធផ្ទៃក្នុងរឿងគ្រួសារ។ គ្រប់បញ្ហាដែលកើតឡើងនៅលើលោកនេះ បងប្អូនអើយគឺត្រូវតែមានហេតុ នឹងផលមានភ្លើងមានផ្សែង ដូច្នេះសូមបងប្អូនទទួលជ្រាបដោយក្តីគោរពពីខ្ញុំ សំ សុវណ្ណារ៉ាក់»។
លោក សំ សុវណ្ណារ៉ាក ក៏បានសូមអង្វរដល់បងប្អូនមួយចំនួនថា មុននឹងខមមិន ស៊ែបញ្ចេញមតិ សូមមានការត្រិះរិះពិចារណា ឱ្យបានត្រូវនឹងយល់ច្បាស់ពីបញ្ហា។ លោកបន្ថែមថា «ខ្ញុំអាចទ្រាំបាន ព្រោះទ្រាំនឹងបញ្ហាគ្រប់យ៉ាងបានជិតពាក់កណ្ដាលជីវិតទៅហើយទ្រាំទៀតក៏មិនអីដែរ»។


សូមរំលឹកដែរថា កាលពីថ្ងៃទី២២ ខែមីនា អ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានដំណឹងថាឪពុកតារាចម្រៀងលោក សំ សុវណ្ណារ៉ាក់ បានប្រកាសកាត់កាលកូនប្រុសរូបនេះចោល ដោយសារតែភាពអកតញ្ញូ។ លោក សំ សុវណ្ណារ៉ាក ត្រូវបានទស្សនិកជនស្គាល់ថាជាតារាចម្រៀងល្បីឈ្មោះគួរសមនៅក្នុងវិស័យសិល្ប:នាពេលបច្ចុប្បន្ន។
នៅលើទំព័រហ្វេសប៊ុកឈ្មោះ Sam Samol ដែលគេស្គាល់ថា ជាឪពុកលោក សំ សុវណ្ណារ៉ាក់ បានប្រកាសខ្លឹមសារ ភ្ជាប់រូបភាពតារាប្រុសរូបនេះថា “ខ្ញុំបាទ សំ សំអុល សូមប្រកាសកាត់កាលជាសាធារណៈកូនម្នាក់នេះចោល ចាប់ពីពេលនេះតទៅ ហើយក៏ឈប់ទទួលស្គាល់ជាកូន ដោយសារកូននេះមិនស្ដាប់បង្គាប់ម៉ែ ឪ ជេរប្រមាថម៉ែឪ”៕
អត្ថបទ៖ ចាន់ រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


