KPT+
ទម្លាយក្រុមហ៊ុនធំៗ ៥ កន្លែងនៅថៃ របស់លោក ថាក់ស៊ីន កំពុងកាន់កាប់ក្នុងដៃ
អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានទស្សនាវដ្ដី Forbes ដ៏ល្បីល្បាញចាត់ទុកជាមហាសេដ្ឋីម្នាក់ក្នុងចំណោមសេដ្ឋីមានបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិប្រហែល២.១ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០២៣។

ទន្ទឹមនោះដែរ លោកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនជាច្រើនទៀត ហើយថែមទាំងវិនិយោគលើការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យាសុខភាពរបស់អង់គ្លេសផងដែរ។ យោងតាមព័ត៌មានពី Creden Data ដែលបានចងក្រងបញ្ជីក្រុមហ៊ុនរបស់ លោក ថាក់ស៊ីន ពី Department of Business Development database នៃក្រសួងពាណិជ្ជកម្ម តាមរយៈប្រព័ន្ធវិភាគទិន្នន័យក្រុមហ៊ុនដ៏ទូលំទូលាយរបស់ Creden Data គេបានរកឃើញថា លោកមានឈ្មោះភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួន៥ ដែលមានតម្លៃភាគហ៊ុនសរុបចំនួន ២៣៤,៣៨៣ បាត ជាមួយនឹងព័ត៌មានលម្អិតដូចខាងក្រោម៖
១ ក្រុមហ៊ុន Pramaisuree Property Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៩០ លោក ថាក់ស៊ីន ត្រូវបានរកឃើញដោយកាន់កាប់ភាគហ៊ុនចំនួន ៤៩,០០០ (០.០១%) ដែលមានតម្លៃភាគហ៊ុន ១៦៤,៩០១បាត។ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីគឺ ៨៣៥,០០០,០០០ បាត ។
២ ក្រុមហ៊ុន SC Office Plaza Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ១៩៩០ ឈ្មោះថាក់ស៊ីន ត្រូវបានរកឃើញមានភាគហ៊ុនចំនួន ៦,២៧៣ (០%) តម្លៃភាគហ៊ុន ៦២,៩០១ បាត ប្រតិបត្តិការអចលនទ្រព្យសម្រាប់ជួល និងប្រតិបត្តិការអាជីវកម្ម។ ដើមទុនចុះបញ្ជីបច្ចុប្បន្ន ១,៣៨០,០០០,០០ បាត ។
៣ ក្រុមហ៊ុន B.P. Property Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៩៩៨ ដោយមានឈ្មោះលោកថាក់ស៊ីន និងបានរកឃើញថាលោកកាន់កាប់ភាគហ៊ុនចំនួន ២,៤៣៨ (០.០៤%) ដែលមានតម្លៃ ៦,៦១៧ បាត។ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីគឺ ៦០,០០០,០០០ បាត ។
៤ ក្រុមហ៊ុន OAI Consultants and Management Co., Ltd. បានចុះបញ្ជីនៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៩០ ឈ្មោះលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា រកឃើញដោយកាន់កាប់ភាគហ៊ុនចំនួន ២,៤៣៨ ភាគហ៊ុន (០.០៤%) ដែលមានតម្លៃ ៦,៦១៧ បាត ធ្វើអាជីវកម្មសណ្ឋាគារ។ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីគឺ ៧០០,០០០,០០០ បាត។
៥ ក្រុមហ៊ុន OAI Leasing Co., Ltd បានចុះបញ្ជីនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ១៩៩១ រកឃើញឈ្មោះថាក់ស៊ីន ស៊ីណាវ៉ាត្រា កាន់កាប់ភាគហ៊ុនចំនួន ២៦ ០% តម្លៃភាគហ៊ុន ៣៧ បាត ប្រតិបត្តិការអចលនទ្រព្យសម្រាប់ជួល និងប្រតិបត្តិការអាជីវកម្ម។ បច្ចុប្បន្ននេះ ដើមទុនដែលបានចុះបញ្ជីគឺ ២២៥,០០០,០០០ បាត ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ថាក់ស៊ីន ក្លាយជាសេដ្ឋីថៃកើនទ្រព្យដល់ទៅ ១០០ លានដុល្លារ លើសឆ្នាំមុន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


