ស្វែងយល់​សិន មុន​សម្រេចចិត្ត​ចូលរួម​ការ​លក់​ផលិតផល​បន្ត
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ស្វែងយល់​សិន មុន​សម្រេចចិត្ត​ចូលរួម​ការ​លក់​ផលិតផល​បន្ត

Published

on

ទីផ្សារ​ពហុ Multi-Level Marketing ដែល​ត្រូវបាន​គេ​ហៅថា ការ​លក់​តាម​បណ្ដាញ និង​ទីផ្សារ​បញ្ជូន​បន្ត គឺ​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​ដ៏​ចម្រូងចម្រាស សម្រាប់​ការ​លក់​ផលិតផល​អនឡាញ​នានា ឬ​សេវាកម្ម​នា​សម័យថ្មី។

នៅ​ពេល​ដែល​មាន​ការ​សិក្សា​ថា​វា​កំពុង​បង្កើត​កម្រិតគ្រោះថ្នាក់​ដ៏​ធំមួយសម្រាប់និស្សិត យុវវ័យ សហគ្រិន​ថ្មីៗ សង្គមជាច្រើនបានបន្ធូរបណ្តោយ​ឲ្យ​មនុស្ស​ខ្លះ​មាន​បាន ក្លាយ​ជា​សេដ្ឋី​ដោយ​វិធី​នេះ។

នៅបស្ចឹមប្រទេស លែងជារឿងចម្លែកទៀតហើយសម្រាប់ការយល់ដឹងថា យើងនឹង​ខាត​បង់​លុយ​កាក់​ដោយសារ​ Multi-level marketing (MLM) ។

ការ​ធ្វើ​ទីផ្សារ​របៀប​នេះ កើត​ឡើង​មិន​ថា​ក្នុង​ភូមិ ក្នុង​សាលា​នៅក្រុមហ៊ុន តាមរយៈ យុវវ័យ​ដែល​គេ​ជួល​រំកិល​ខ្លួន​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ដែល​នាង​មាន​ស្គាល់​គេ​ឯង​ច្រើន ក្នុង​ភូមិ តាម​សាកលវិទ្យាល័យ ហើយ​បង្ហាញ​ថានាង​ពេល​នេះ​មាន​បាន​ហ៊ឺហារ ទូរសព្ទ​ទំនើប ទិញឡាន ទិញផ្ទះ (រៀបចំ​ឡើង​ដើម្បីបោកប្រាស់) ហើយច្រើនប្រើពាក្យថា “សួស្តី!ខ្ញុំចង់ជួយ​គ្រប់គ្នាតាមរយៈការ​ផ្តល់​ឱកាសផ្លាស់ប្តូរជីវិតជាថ្មី ជាមួយការងារស្រួល​ចំណាយតិចបំផុត និងទទួលបានអត្ថប្រយោជន៍ច្រើន(គ្មានភាពមានបានណាមួយ​កើតមាន​របៀបនេះទេ)។ នាងឬគេនោះ ប្រហែលជាប្រាប់អ្នកផ្សេងគ្មាន​បានផល ​តែបើប្រាប់មិត្តភក្តិបានផល​ព្រោះគេធ្លាប់ឃើញពីមុនក្រមែន ហើយពេលនេះ នាង​កំពុង​ដើរ​តួ​ជា​សហគ្រិន​ មនុស្ស​ហៀបនឹង​ជោគជ័យ​ដោយ​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ធ្វើការ​រកលុយ​បានហូរដូចទឹក។

មិនថា​ការ​តុបតែង​រញ្ជួយ​ដោយ​ប្រើប្រាស់ គ្រឿង​អលង្ការ​ឬ​កម្មវិធី​ជួបជុំ​ពង្វក់​និង​វីដេអូ​ទាក់ទាញ​តាមInternetvaCa យុទ្ធសាស្រ្ត​ទីផ្សារ MLM ពិត​ប្រាកដ​ដែល​ពួក​អ្នក​ចែកចាយ​មាន​វិធី​ពីរ​យ៉ាង​ក្នុង​ទាញ​លុយ​ពី​ផ្ទះ​គ្រប់គ្នា ដោយ​ការ​លក់​ផលិតផល​និង​ជ្រើសរើស​អ្នកតំណាង។

ប្រសិនម្នាក់បង់១០ដុល្លារ ១០០០០នាក់គេនឹងបាន១០ម៉ឺនភ្លាមៗ។ ​គេនោះ​មិនមែន​លក់​ផលិតផល​ទេ គឺ​លក់​ទីផ្សារ​ដែល​អាច​ទាញ​អ្នក​ជឿ​ឲ្យ​ស្លុង​យក​លុយ​មក​ឲ្យ។ ចំនួន​ទឹកប្រាក់​ដែល​ពួកគេ​រកបាន ច្រើនតែផ្អែកទៅលើចំនួនមនុស្ស​ដែល​ពួកគេ​ជ្រើសរើស​មក​នៅ​ក្រោម​ពួកគេ មិនមែន​ផលិតផល​ទេ​។

ក្រុមហ៊ុន MLM ដែល​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​នៅ​អាមេរិក រួមមាន Arbonne, Beach Body, Monat និង Herbalife ។ល។

តើពួកគេ​មាន​ដំណើរការយ៉ាងដូចម្តេច?
រចនា​សម្ព័ន្ធ​ដើម​គឺ​មាន​រាង​ដូចសាជីជ្រុង៖ មាន​មនុស្ស​ម្នាក់​នៅ​ខាងលើ​ដែលមានជួរចែកចាយខុសគ្នានៅខាងក្រោម។ នៅ​ពេល​អ្នកចូលរួមជាមួយ MLM អ្នក​នឹង​ចាប់ផ្ដើម​នៅ​បាត​ដែល​ជា​កន្លែង​ដែល​មាន​ប្រជាជន​ច្រើនបំផុត។

ភ្លាមៗ​អ្នកប្រហែលជាត្រូវទិញ​ឧបករណ៍ ដែល​ចាប់ផ្ដើម​ដោយ​ថា អ្នក​អាច​សាកល្បង​ដោយ​ខ្លួនឯង​សិន​មុន​ចែកចាយ។ អាច​មាន​ពី 50 ដុល្លារ​ទៅ​រាប់ពាន់​ដុល្លារ។

ក្នុង​នាម​ជា​អ្នកចែកចាយ​អ្នកជា“ ខ្សែ​ចុងក្រោយ” ចំណែក​មនុស្ស​ដែល​គេ​ដាក់​ទៅប្រកូក​ជ្រើសរើស​អ្នកមកចូលរួមមានឋានៈខ្ពស់ជាងអ្នកហើយ​អ្នកនឹង​ត្រូវទៅរើសបន្ថែមពីភូមិបើចង់មាន​មនុស្ស​ឋានៈទាបជាងអ្នកមកនៅក្រោម​“ ជួរ” របស់អ្នក។

តើអ្វីទៅជាគ្រោះថ្នាក់ដល់សង្គមនិងយុវវ័យ?

ហេតុអ្វីនិស្សិតមហាវិទ្យាល័យគួរយកចិត្តទុកដាក់ខ្ពស់មិនចូលរូមក្រុមហ៊ុនទីផ្សារពហុកម្រិតទាំងនេះ? ការពិតគឺព្រោះថាពួកគេអាចធ្វើ​ឲ្យ​យើងស្ថិតក្នុងស្ថានភាពមិនល្អតាមរបៀបជាច្រើន។

MLMs ទាំងនេះស្វែងរកគុណសម្បត្តិជាក់លាក់របស់មនុស្សដែលពួកគេចង់យកមកធ្វើការ​ឲ្យ​ពួកគេ។ ជាចម្បងពួកគេចង់បានអ្នកចែកចាយដែលស្ថិតនៅក្នុងស្ថានភាពហិរញ្ញវត្ថុដែលអ្នកផ្សេង​នឹង​ចាប់អារម្មណ៍ថា រកលុយបានយ៉ាងងាយស្រួល។ ជាអកុសលនេះមានន័យថា គ្រប់គ្នា​និង​ធុញទ្រាន់​ក្នុងការ​រៀន​ជំនាញ​វិជ្ជាជីវៈ​ពិតៗ ហើយ​រវើរវាយ​ជាមួយ​គំនិត​ចង់​បាន​ការងារ​ងាយស្រួល និង​រីករាយ តុបតែង​ដូច​តារាៗ ព្រមទាំងឮគេសន្យាថានឹងមានសាច់ប្រាក់ច្រើន មាន​ម៉ោង​ទំនេរ ក្លាយ​ជាសេដ្ឋី។

គ្រោះថ្នាក់​ដល់ក្រុមគ្រួសារ

MLMs ទាំងនេះច្រើនតែព្យាយាមបង្កើតនូវការយល់ខុសនិងទំនោរទាកទាញយើងតាមវិធី “ ភាព​ជា​បងប្អូន” ឬ“ ស្ត្រី​គាំទ្រ​ដល់​ស្ត្រី” ។ យុទ្ធសាស្ត្រ​មួយ​ដែល​ពួកគេ​និយម​ប្រើ​គឺ​ជ្រើសរើស​ស្ត្រី​ផ្លូវ​ចិត្ត​ខ្សោយ មក​បញ្ចុះបញ្ចូល​ថា ពួកគេ​នឹង​ចាកចេញ​ពី​ជីវិត​ចង្ក្រាន និង​ទទួល​បាន​មិត្តភ័ក្ដិ​ថ្មីចូលរួមជប់លៀង​ហ៊ឺហារ  ពង្វក់​ឲ្យ​​ពួកគេ​គិតថា ក្រុមរបស់ពួកគេគឺស្មោះ ជា​ជីវិត​ថ្មី​មួយ ផ្លាស់ប្តូរអនាគត​សប្បាយ និង​ល្អជាង​ក្រុមគ្រួសារពិតរបស់ខ្លួន។

ជាអកុសលនេះមិនមែនជាការពិតទេ!

វាគ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​ពហុកម្រិត​បំពុល​បាន​មិន​គួរ​ឲ្យ​ជឿ​ក្នុង​ការ​ជំរុញបំផ្លាញ​ទំនាក់ទំនង​ពិត អាច​គ្រួសារ​លែងលះ អាច​លែង​ជឿមនុស្សជាទីស្រលាញ់ទៅទុកចិត្ត​សម្តី​ចិត្តសាស្ត្រ​របស់​ពួកគេ ដើម្បី​បម្រើ​ប្រយោជន៍​ពួកគេ។

បើ​អ្នក​យល់ថា​ពលរដ្ឋ​ខ្លួន​ជា​ច្រើន​កំពុង​​រងគ្រោះ សូម​ចែកចាយ​អត្ថបទ​នេះ!

ប្រែសម្រួល ហាណា

ដោយ សាកលវិទ្យាល័យ BEMIDJI

ចុចអាន៖មកអាន​ទស្សនៈអំពីមិត្តភាពក្នុងគំនិត​សេដ្ឋីៗ ស្តាប់ទៅ​ភ្ញាក់ខ្លួន

ចុចអាន៖វ័យ​ជំទង់ សូម​គិត​រឿង​ទាំង​នេះ​មុន​ពេល​សម្រេចចិត្ត​រួមភេទ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ1 min ago

ក្រោយមានអ្នកស្លាប់ដោយសារកូវីដជាកំណត់ត្រា ប្រធានាធិបតីប្រេស៊ីលប្រាប់ប្រជាជនឈប់យំរហេមរហាម

ព័ត៌មានជាតិ3 mins ago

ឃាតក​សម្លាប់​យុវតី​ម្នាក់ នៅ​ប៉ោយ​​ប៉ែត ​ត្រូវ​បញ្ចូន​ទៅ​តុលាកាហើយ​​

ព័ត៌មានជាតិ19 mins ago

ផាកពិន័យ​បុរស​ខ្មែរ​ម្នាក់ ​២​លាន​រៀល លួច​ដើរហើរ ​មិន​អនុវត្ត​ច​ត្តា​ឡី​ស័កបានត្រឹមត្រូវ

ព័ត៌មានជាតិ20 mins ago

ក្ដៅ! រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

ព័ត៌មានជាតិ31 mins ago

វត្តមង្គលវ័នចម្រើនពរម្ចាស់ចេតិយផ្លាស់ប្ដូរអដ្ឋិធាតុយកទៅតម្កល់នៅកន្លែងថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services