KPT+
សម្លៀកបំពាក់ថោកៗ ៨ ឈុត របស់ Meghan អតីតមហេសីនៃបុត្រាស្តេចអង់គ្លេស
តារាសម្ដែងអាមេរិកាំងនាង Meghan Markle បានភ្ជាប់ខ្សែស្រឡាយជាមួយរាជវង្សចក្រភពអង់គ្លេស ក្រោយរៀបអភិសេកជាមួយព្រះអម្ចាស់ Prince Harry ដែលត្រូវជាព្រះរាជនត្តា ព្រះមហាក្សត្រី Alizabeth។ ប៉ុន្តែក្រោយអភិសេក Prince Harry បានលាចាកពីរាជវង្សនេះ ហើយទៅរស់នៅជាមួយភរិយាក្នុងនាមជាជនសាមញ្ញវិញ។
បើនិយាយ Meghan Markle នាងជាសិល្បការិនីល្បីល្បាញ និងជាស្ត្រីមានឥទ្ធិពលម្នាក់ដែលចុះផ្សាយដោយទស្សនាវដ្ដី Forbes។ គូស្វាមីភរិយារបស់ Meghan មានទ្រព្យប៉ាន់ស្មានប្រមាណជាង ៥០ លានដុល្លារអាមេរិកនៅដើមឆ្នាំ ២០២១។
ដោយឡែក សម្លៀកបំពាក់របស់សេដ្ឋីនិងសេដ្ឋីនីមួយគូនេះ ក៏ត្រូវបានមហាជនកត់សម្គាល់ផងដែរ។ យ៉ាងណាមិញ ចំពោះ Meghan Markle ត្បិតមានទ្រព្យហូរហៀក៏ពិតមែន ប៉ុន្តែគេឧស្សាហ៍ឃើញនាងស្លៀកពាក់សាមញ្ញៗ តម្លៃមិនសូវថ្លៃ ឲ្យដូចទៅនឹងអ្នកមានផ្សេងទៀតនោះឡើយ៕
ទាំងនេះជាឈុតទាំង ៨ មានតម្លៃថោកៗ ដែល Meghan Markle ស្លៀកនៅទីសាធារណៈ៖
១. រ៉ូបពណ៌ស្វាយ

តារាសម្ដែង Meghan Markle បានស្លៀករ៉ូបពណ៌ស្វាយនេះក្នុងកិច្ចប្រជុំកំពូលមួយជាមួយស្វាមី កាលពីដើមឆ្នាំ ២០២០។ រ៉ូបនេះជាម៉ាករបស់ Aritzia Babaton ដែលមានតម្លៃពេញ ១៣៨ ដុល្លារ ប៉ុន្តែពេលទ្រង់ទិញ ជាតម្លៃបញ្ចុះថ្លៃត្រឹមតែ ៤៩.៩៩ ដុល្លារប៉ុណ្ណោះ។
២. រ៉ូបចាក់ពណ៌ប្រផេះ

កាលពីដើមឆ្នាំ ២០១៩ Meghan Markle បានជ្រើសស្លៀករ៉ូបអំបោះដែលមានតម្លៃបញ្ចុះស្រេចហើយ ត្រឹម ៨.៩៩ ដុល្លារ។ តាមពិតតម្លៃដើមរបស់វាគឺ ៣៤.៩៩ ដុល្លារ ជាយីហោរបស់ក្រុមហ៊ុន H&M ។
៣. រ៉ូបដំណើរកម្សាន្ត

កាលពីធ្វើដំណើរកម្សាន្តនៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ ២០១៩ កូនប្រសាស្រីរបស់ព្រះនាង Diana រូបនេះ ត្រូវបានគេឃើញស្លៀករ៉ូបតម្លៃតែ ៨៥ ដុល្លារប៉ុណ្ណោះ។ រ៉ូបនេះជាយីហោ Mayamiko ដែលជាស្លាកពាណិជ្ជកម្មមកពីប្រទេសម៉ាឡាវី។
៤. រ៉ូបពណ៌ខ្មៅ

ពេលចុះពីលើយន្ដហោះ នៅប្រទេសនូវែលហ្សេឡង់ ក្នុងឆ្នាំ ២០១៨ តារាស្រីវ័យ ៣៨ ឆ្នាំរូបនេះ បានបង្ហាញខ្លួនជាមួយរ៉ូបម៉ាក Asos ក្នុងតម្លៃ ៥៦ ដុល្លារ។
៥. អាវយឺតពណ៌ត្នោត

នៅខែមករា ឆ្នាំ ២០២០ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងឡុងដ៏ ភរិយារបស់លោក Harry បានពាក់ឈុតមួយក្នុងតម្លៃ ៦៨ ដុល្លារ ដែលវាជាយីហោរបស់ក្រុមហ៊ុនសម្លៀកបំពាក់អេស្ប៉ាញ Massimo Dutti។ រីឯសំពត់ក៏ជាម៉ាកតែមួយ ក្នុងតម្លៃ ១១៦ ដុល្លារ។
៦. អាវក្រៅ

អាវក្រៅយីហោ Madewell ត្រូវបាន Meghan Markle ប្រើក្នុងដំណើរទេសចរណ៍នៅអាហ្រ្វិកខាងត្បូង នាឆ្នាំ ២០១៩។ អាវនេះលក់ក្នុងតម្លៃ ១១៨ ដុល្លារ។
៧. រ៉ូបខ្មៅវែង

អតីតបុត្រីប្រសាក្នុងខ្សែរាជវង្សអង់គ្លេសរូបនេះ បានស្លៀកឈុតលាតពណ៌ខ្មៅម៉ាក Everlane តម្លៃ ១២០ ដុល្លារ នៅអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ ២០១៩។
៨. រ៉ូបពណ៌សាច់

នៅខែតុលា ឆ្នាំ ២០១៩ Meghan Markle បានធ្វើឲ្យមហាជនចាប់ភ្លឹកសារជាថ្មីជាមួយរ៉ូបលាតពណ៌សាច់តម្លៃ ១១៦ ដុល្លារ ដែលទិញមកពីហាងលក់សម្លៀកបំពាក់ Banana Republic៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ ខ្សែរាជវង្សដែលបាននិពន្ធសៀវភៅទស្សនវិជ្ជាបន្សល់តមកជំនាន់ក្រោយ
ចុចអាន៖ ទម្លាប់មួយដែលក្សត្រី Elizabeth បានបង្ខំឲ្យព្រះអង្គ Philip ដាច់ខាតត្រូវតែឈប់
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


