KPT+
ហេតុអ្វីមិនគួរបង្ហោះរឿងផ្ទាល់ខ្លួនលើហ្វេសប៊ុកច្រើន?
ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានថាមពលនិងមានសន្ទុះខ្លាំងអាចជួយបង្កើតទីផ្សារនៃអាជីព ស្វែងរកការងារ និងបង្កើនគុណតម្លៃវិជ្ជាជីវៈ ស្រាប់តែមកក្លាយជាល្បីល្បាញរឿងស្នេហា ជជីករឿងផ្ទាល់ខ្លួន វាយប្រហារបុគ្គលស្ថាប័ន និងផ្សព្វផ្សាយចចាមអារ៉ាម ព័ត៌មានក្លែងបន្លំដែលគ្មានមូលដ្ឋានច្រើនទៅៗ ។
ពីដំបូង យើងមានមិត្តថ្មីលើបណ្តាញនេះ ក្រោយៗមកពួកគេចូលមកចងមិត្តភក្តិគ្មានអ្វីក្រៅតែដើម្បីផ្សព្វផ្សាយអត្ថបទនយោបាយ ការនិយាយស្អប់ខ្ពើម និងការគំរាមកំហែងតាមអ៊ិនធឺរណែត ការលក់ផលិតផល ប្រហែលជាវីដេអូវីរុសដែលលួចគេមក ចង់បាន page likes។
មូលហេតុនៃជនទាំងនោះហើយបានជាគ្មានអ្នកណាចង់ប្រើប៊ូតុងស៊ែរនិង Likes ទៀតទាល់តែសោះ។
ហ្វេសប៊ុកក្លាយជាកន្លែងកេងចំណេញ

មនុស្សម្នាក់អាចរួមទាំងមេកោយយើង មិត្តរួមការងារយើង កូនចៅយើង ពេលឃើញយើងបង្ហោះគេអាចគិតថា យើងមិនធ្វើការងារ មិនផ្ចង់អារម្មណ៍ នៅមានចរិយាជាកូនក្មេងអួតអាង រវើរវាយ រាយមាយ ដែរទេ? ចំណែកពេលឃើញយើងផុសរឿងរកស៊ី វិញគេបែរគិតថាយើងចង់បានlike និងស៊ែរ។ អនាគតទៅហ្វេសប៊ុកនិងលែងសំខាន់ព្រោះហេតុផលនេះ។
ហ្វេសប៊ុកមិនមែនជាកន្លែងសម្រាប់ស្វែងរកគុណតម្លៃទេ

កុំសុំការយកចិត្តទុកដាក់ព្រោះការស្ងើចសរសើរមិនពិតជាកើតមានឡើងបានតាមរយៈអត្ថបទលើនោះទេ មនុស្សស្ងើចពេលដឹងពីចរិតលក្ខណៈរបស់អ្នកពុំមែនអត្ថបទសរសេរឬរូបភាពអំពីជីវភាពអ្នកឡើយ។
ម៉ាក ហ្សាក់ឃឺបឺកដែលជាអ្នកបង្កើតហ្វេសប៊ុក កាលនៅជានិស្សិតមហាវិទ្យាល័យក្នុងឆ្នាំ ២០០៤។ នាយបង្កើតវាឡើង ឲ្យដូចជាបណ្ដាញសង្គមផ្សេងទៀតរួមទាំងធ្វីតធ័រ ធែមប៊លនិង Instagram ដែលរចនាជាពិសេសសម្រាប់ចែករំលែកជីវិត អ្នកលេងដំបូងៗ និងធ្វើយ៉ាងសប្បាយ ដោយប្រាប់ថាពួកគេកំពុងស្ថិតនៅកន្លែងណា កំពុងញ៉ាំអ្វីធ្វើសកម្មភាពស្អីក៏ផុស។
ហ្វេសប៊ុកមិនធានាសន្តិសុខក្នុងការទាក់ទងគ្នាទេ

ត្បិតតែគេហទំព័របណ្តាញសង្គមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបដែលយើងប្រាស្រ័យទាក់ទងគ្នា ចំណែកហ្វេសប៊ុកឆាតកាន់តែរហ័សខ្លាំងក្នុង ស្ថានភាពមួយដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងឲ្យវិជ្ជមានលែងចំណាយលើខលទូរសព្ទ ។ល។ តែវាមិនមានសុវត្ថិភាពទេព្រោះការសន្ទនាទាំងនោះមិនយកជាផ្លូវការបាន និងងាយហែក។
ហ្វេសប៊ុក លែងមានអត្ថប្រយោជន៍ក្នុងការផ្សព្វផ្សាយអំពីសមិទ្ធិផលនានា
“ អ្វីៗគ្រប់យ៉ាងដែលល្អពិតៗនៅក្នុងជីវិតមនុស្ស គេមិនដែលបង្ហាញចេញជាសាធារណៈទេ លើកលែងតែជាការផ្សព្វផ្សាយក្នុងចេតនាពាណិជ្ជកម្ម» តើចាំបាច់ផ្សាយពាណិជ្ជកម្មដែរទេអំពីជីវិតឯកជនរបស់អ្នក ឬធ្វើបង្អួត? ទាក់ទាញជនណាម្នាក់? ស្វែងរកដៃគូ? ឬចង់លក់អ្វីមួយ ?
ដោយសារគំនិតច្រណែននិងប្រៀបធៀបកំពុងត្រូវបានបំពក់ឡើងដោយការច្នៃរូបស្អាតៗនៃបច្ចេកវិទ្យាទូរសព្ទដៃ មនុស្សម្នាក់មិនចង់ សូម្បីតែឲ្យយើងនូវlikeមួយផង កុំថាឡើយshareឲ្យ តើអនាគតយើងប្រើហ្វេសប៊ុកបានន័យអ្វី?
ប្រែសម្រួល ៖ ឡាហ្សូលី
ប្រភព ៖ studybreaks
ចុចអាន៖ជំនាញជីវិតទាំង ៦ ដែលគួរបង្រៀនកូនៗវ័យជំទង់ឲ្យទទួលខុសត្រូវលើជីវិតពួកគេ
ចុចអាន៖មនុស្សស្រីមានសញ្ញាប៉ុន្មាននេះ ប្រុសៗគួរពិចារណារើសផ្លូវដើរផ្សេងគ្នាវិញ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


