KPT+
អ្នកវិទ្យាសាស្ត្ររកឃើញព័ស្តុតាងបញ្ជាក់ថា មនុស្សលើលោកចេះថើបគ្នាតាំងពី ៤,៥០០ ឆ្នាំមុនមកម្ល៉េះ
អ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេបានរកឃើញព័ស្តុតាងមនុស្សចាប់ផ្ដើមចេះថើបគ្នាកាលពី ៤៥០០ ឆ្នាំមុនមកម្ល៉េះ ពោលលឿនជាងការប៉ាន់ស្មានរបស់អ្នកវិទ្យាសាស្ត្ររហូតដល់ ១០០០ ឆ្នាំផងដែរ ។

ផ្ទាំងធ្វើពីដីឥដ្ឋដែលត្រូវបានគេរកឃើញក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីសម័យទំនើបបានបង្ហាញថា ការថើបគ្នាដំបូងបំផុតត្រូវបានមនុស្សអនុវត្តក្នុងសង្គមមីសូប៉ូតាមាន (Mesopotamian) ហើយវាក៏ប្រហែលជាហេតុនាំមានការឆ្លងជំងឺមួយចំនួនពីគ្នាផងដែរ ។
ចំណែកឯអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copenhagen របស់ប្រទេសដាណឺម៉ាកវិញជឿជាក់ថា ការថើបគ្នាជារឿងពេញនិយមសម្រាប់វប្បធម៌សឹងតែគ្រប់ទីកន្លែង មិនមែនចាប់ផ្ដើមពីទីតាំងជាក់លាក់ណាមួយឡើយ ។ ផ្ទុយគ្នាពីការប៉ាន់ស្មានចុងក្រោយដែលបានមកពីអក្សរបុរាណលើផ្ទាំងដីឥដ្ឋ ក៏បង្ហាញដែរថា ការថើបគ្នាមានដើមកំណើតពីអាស៊ីខាងត្បូងតាំងពី ៣៥០០ ឆ្នាំមុនមកម្ល៉េះ ។

ទន្ទឹមនេះ វេជ្ជបណ្ឌិត Troels Pank Arboll អ្នកជំនាញប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យ Copenhagen បានឲ្យដឹងថា “ផ្ទាំងដីឥដ្ឋរាប់ពាន់ផ្ទាំងដែលបានបន្សល់មកដល់បច្ចុប្បន្ននេះ មានផ្ទុកនូវឧទាហរណ៍ដ៏ច្បាស់លាស់ពីការថើបគ្នាដែលមនុស្សចាត់ទុកថាជាផ្នែកនៃភាពស្រើបស្រាលកាលពីសម័យបុរាណ” ។

ជាចុងក្រោយអ្នកស្រាវជ្រាវបញ្ជាក់ទៀតថា ការថើបគ្នា ក៏ជារបៀបនៃការចម្លងមេរោគទ្រង់ទ្រាយធំផងដែរដូចជា ជំងឺពងបែក HSV-1 និងជំងឺ Bushanu ដែលបង្កដំបៅជុំវិញមាត់ និងបំពង់ក នាសម័យបុរាណ ៕
ចុចអាន ៖ មកស្គាល់អ្នកចម្បាំងស្រីសាហាវៗ ៥ នាក់ ប្រចាំប្រវត្តិសាស្ត្រទូទាំងពិភពលោក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


