ព័ត៌មានជាតិ
លោកបណ្ឌិត ដៀប សុផល៖ ការសិក្សាប្រវត្តិសង្រ្គាម ដើម្បីកសាងសន្តិភាពបច្ចុប្បន្ន និងទៅថ្ងៃអនាគត
ប្រវត្តិសាស្ត្រជារឿងអតីតកាល ប៉ុន្តែវាផ្សារភ្ជាប់មកបច្ចុប្បន្នកាល និងទៅអនាគត។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ដៀប សុផល សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ។

ថ្លែងនៅក្នងកិច្ចសម្ភាសន៍ Grow Under Peace របស់សារព័ត៌មានកម្ពុជាថ្មី លោកបណ្ឌិត ដៀប សុផល បានលើកឡើងថា ការសិក្សាប្រវត្តិសាស្រ្តសង្រ្គាម គឺដើម្បីកសាងសន្តិភាពបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ លោកបានឱ្យដឹងដូច្នេះថា« យើងនឹងដើរនៅលើផ្លូវមួយយ៉ាងប្រថុយប្រថាន ប្រសិនបើយើងជាមនុស្សដែលមិនបានយល់ដឹងពីប្រវត្តិសាស្រ្តខ្លួន ពីព្រោះប្រវត្តិសាស្ត្រនោះ បានកើតឡើងរួចមកហើយ យើងដឹងហើយថា វាជាសោកនាដកម្ម ឬជាមោទនភាព មានគ្រប់រសជាតិទាំងអស់… អ្វីទាំងអស់នេះហើយ គឺជាមូលដ្ឋានមួយ ឈានបោះមួយជំហានទៀតមកបច្ចុប្បន្នកាល ហើយរាល់អ្វីដែលកើតឡើងនាបច្ចុប្បន្ននេះ នឹងក្លាយជាសង្វាក់មួយទៀត ទៅថ្ងៃអនាគត»។
លោកបណ្ឌិត ដៀប សុផល បានសង្កត់ធ្ងន់ថា ការសិក្សាប្រវត្តិសាស្ត្រ គឺពិតជាមានសារសំខាន់ណាស់ បើសិនជានៅក្នុងអតីតកាលកើតមានសង្រ្គាម យើងបានឈ្វេងយល់ និងសិក្សាពីសង្គ្រាម បើអតីតកាលកើតមានវិនាសកម្មរបបប្រល័យពូជសាសន៍ យើងសិក្សារកហេតុរកផលដែលនាំឱ្យកើតមានរបបប្រល័យពូជសាសន៍ និងសង្រ្គាម, មិនមែនសិក្សាពីរបបប្រល័យពូជសាសន៍ ដើម្បីបង្កើតរបបប្រល័យពូជសាសន៍ថ្មីមួយទៀតនោះទេ។ លោកលើកឡើងថា ការសិក្សាពីសង្គ្រាម គឺដើម្បីបញ្ចៀសសង្រ្គាម កសាងសន្តិភាព សិក្សាពីប្រវត្តិសាស្ត្រអតីតកាល គឺដើម្បីកុំឱ្យប្រវត្តិសាស្ត្រនោះកើតឡើងនាពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគតទៀត។
អ្នកស្រាវជ្រាវចងក្រងប្រវត្តិសាស្ត្រ និងជាម្ចាស់ស្នាដៃសៀវភៅ X 16 រូបនេះ បានលើកឡើងថា ការសិក្សាអំពីអតីតកាល ដែលធ្លាប់កើតមានសោដនាដកម្ម ហើយបញ្ហានេះបានកើតឡើងបន្តរហូតដល់ពេលបច្ចុប្បន្ន និងបន្តទៅដល់អនាគតទៀតនោះ គឺបង្ហាញពីភាពល្ងង់ខ្លៅរបស់មនុស្ស ដែលមិនចេះកែច្នៃប្រវត្តិសាស្រ្តនាំឱ្យកើតមាននូវរឿងរ៉ាវដដែលៗ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ការបណ្តោយឱ្យកើតមានសង្រ្គាមដដែលៗនេះ គឺជាការវង្វេងប្រវត្តិសាស្ត្រ នាំឱ្យជួបអន្តរាយ និងជួបភាពអនាធិបតេយ្យ នាថ្ងៃអនាគត៕
អត្ថបទ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


