KPT+
កំពូលទស្សនវិជ្ជាជនជាតិអាមេរិកដែលនាំឆ្ពោះទៅរកភាពជោគជ័យ
ថ្វីត្បិត សហរដ្ឋអាមេរិក ទើបតែកកើតក្រោយគេក្នុងប្រវត្តិសាស្ត្រពិភពលោកក្ដី តែវាបានក្លាយជាមហាអំណាចឈានមុខគេនាពេលបច្ចុប្បន្ន។
ក្រៅពីភាពល្បីល្បាញខាងនយោបាយ និងសេដ្ឋកិច្ច សហរដ្ឋអាមេរិក ក៏មានបុគ្គលឆ្នើមមិនតិចនាក់ដែរដើម្បីជួយអភិវឌ្ឍជាតិឲ្យរីកចម្រើនជាលំដាប់។ ជាពិសេសទស្សនៈវិជ្ជារបស់ទស្សនៈវិទូ និងបុគ្គលល្បីៗផ្សេងទៀត ត្រូវបានគេយកទៅទូន្មានជីវិតមនុស្សដើម្បីជំរុញពួកគេអាចបន្តក្តីសុបិន្តឲ្យសម្រេចផ្លែផ្កា។

តោះ! មកអានសម្រង់ឃ្លាទាំងនោះ!
“សកម្មភាពវិជ្ជមាន គួបផ្សំនឹងលទ្ធផលនៃការគិតវិជ្ជមាន រមែងទទួលបានជោគជ័យ” ។ Shiv Khera
“កុំអនុញ្ញាតនរណាម្នាក់មកប្រាប់អ្នកថា អ្នកមិនអាចធ្វើអ្វីមួយបានឲ្យសោះ”។ Vedika Goel
“អ្នកដែលជោគជ័យ ប្រាកដណាស់ថា គេធ្លាប់ស្រមៃចង់បានអ្វីមួយ” ។ Maricopa
“ការពិតគ្មានសេចក្តីស្លាប់ទេ មានតែការផ្លាស់ប្តូរពិភពលោកប៉ុណ្ណោះ” ។ Seattle
“គ្រូដំបូងរបស់យើង គឺចិត្តរបស់យើងហ្នឹងឯង” ។ Cheyenne

“បើយើងចេះឆ្ងល់ច្រើន ច្បាស់ណាស់ចំណេះដឹងនឹងកើតមានកាន់តែច្រើនឡើងដែរ”។ Arapaho
“ការព្យាបាល មិនមែនមានន័យថា គ្មានការខូចខាតតទៅមុខទៀតទេ។ វាមានន័យថា ការខូចខាតលែងគ្រប់គ្រងជីវិតរបស់យើងទៀតហើយ” ។ Cherokee
“ភាពស្មោះត្រង់ជាគ្រាប់ពូជសម្រាប់សមិទ្ធិផលធំ! វាជាគោលការណ៍ដែលមិនចេះសាបសូន្យឡើយ” ។ Earl Nightingale
“គ្រប់គ្នាមិនអាចឡើងជណ្តើរនៃភាពជោគជ័យដោយដាក់ដៃនៅក្នុងហោប៉ៅរហូតទេ” ។ Arnold Schwarzenegger
“គ្មាននរណាអាចបំផ្លាញដែកបានទេ ប៉ុន្តែវាអាចមកពីច្រែះរបស់ដែកនោះ! ដូចគ្នាដែរ គ្មាននរណាម្នាក់អាចបំផ្លាញមនុស្សម្នាក់បានទេ ប៉ុន្តែវាអាចមកពីផ្នត់គំនិតរបស់ម្ចាស់ខ្លួននោះឯង! “ Ratan Tata
“យើងអាចដឹងពីសារៈសំខាន់នៃសំឡេងរបស់ខ្លួន លុះត្រាតែយើងស្ងាត់ស្ងៀមជាមុនសិន” ។ Malala Yousafzai
“គ្មាននរណាអាចដាស់មនុស្សដែលធ្វើពុតជាដេកលក់បានទេ” ។ Navajo
“អាថ៌កំបាំងនៃភាពជោគជ័យរបស់អ្នក ត្រូវបានកំណត់ដោយសកម្មភាពប្រចាំថ្ងៃរបស់អ្នកហ្នឹងហើយ!” John C. Maxwell
“កាលណាយើងបង្ហាញការគោរពចំពោះអ្នកដទៃ ពួកគេនឹងឆ្លើយតបដោយការគោរពចំពោះយើងវិញ” ។ Arapaho

“សោកនាដកម្មនៃជីវិតមិនមែនជាសេចក្តីស្លាប់ទេ តែជាអ្វីដែលយើងអាចធ្វើឱ្យស្លាប់នៅក្នុងខ្លួនពេលយើងនៅរស់នេះឯង” ។ Norman Cousins
ប្រែសម្រួល៖ សន្យា
ប្រភព៖ ATGW
ចុចអាន៖ សុភាសិតចិន ៨ ឃ្លា ឆ្លុះបញ្ចាំងតម្រូវការពិតក្នុងជីវិតរស់នៅនិងជួយដាស់តឿនចិត្ត
ចុចអាន៖ ឃ្លាលើកទឹកចិត្តពីចម្រៀង វណ្ណដា អានហើយមានកម្លាំងតស៊ូជីវិតទ្វេឡើង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


