KPT+
ការស្រឡាញ់ភេទដូចគ្នាមិនមែនជាជំងឺ ក៏មិនមែនជាបទល្មើសដែរ!
ក្រុមស្រីស្រឡាញ់ស្រី ឬភាសាអង់គ្លេសហៅ Lesbian មិនមែនជាក្រុមដែលមាន អត្តចរិកប្រុស ស្អប់មនុស្សប្រុស ឬជាក្រុមមនុស្សប្រុសដែលកើតមកមិនពេញលេញ ឬក៏មនុស្សប្រុសដែលជាប់ក្នុងខ្លួនរបស់មនុស្សស្រី ឬក៏មនុស្សស្រីដែលត្រូវបានរងគ្រោះ ឬធ្វើបាបដោយមនុស្សប្រុសនោះទេ។ ការយល់ឃើញទាំងនោះ គ្រាន់តែជាផ្នត់គំនិតអវិជ្ជមានទៅលើក្រុមស្រីស្រឡាញ់ស្រីប៉ុណ្ណោះ។
ជាទូទៅក្រុមស្រីស្រឡាញ់ស្រីជាមនុស្សស្រីមានអារម្មណ៍ចូលចិត្ត និងអារម្មណ៍ផ្លូវភេទទៅលើមនុស្សស្រីដូចគ្នា។ អារម្មណ៍ផ្លូវភេទអាចជាកត្តាជីវសាស្រ្ត និងកត្តាផ្លូវចិត្តផង ហើយជួនកាលវាអាចមានការចូលរួមពីកត្តាសង្គម និងវប្បធម៌ផងដែរ។ ហេតុនេះ រឿងផ្លូវភេទអាចមានការប្រែប្រួល ហើយជួនកាលមនុស្សស្រីម្នាក់ដែលធ្លាប់គិតថាខ្លួនស្រឡាញ់មនុស្សប្រុស ប្រហែលជាស្វែងយល់ថាខ្លួនឯងស្រឡាញ់មនុស្សស្រីវិញនៅថ្ងៃអនាគតក៏ថាបាន។
ការស្រឡាញ់ភេទដូចគ្នាមិនមែនជាជំងឺនោះទេ ហើយវាក៏មិនមែនជាការប្រព្រឹត្តបទល្មើសអ្វីមួយនោះដែរ។ ប៉ុន្តែដោយសារ ការយល់ដឹងរបស់មនុស្សមួយចំនួននៅមិនទាន់បានទូលំទូលាយ និងដោយសារមនុស្សម្នាក់ៗមានការយល់ឃើញខុសគ្នា ទើបធ្វើឱ្យមានការរើសអើងលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គម ហើយធ្វើឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នារងគ្រោះនូវការរើសអើងជាច្រើន។
ទោះជាយ៉ាងណា មិនប្រាកដថាមនុស្សស្រីពីនាក់ មាននិន្នាការផ្លូវភេទលើភេទដូចគ្នាសុទ្ធតែអាចស្រឡាញ់គ្នាបាននោះទេ។ នាងអាចចូលចិត្តគ្នាត្រឹមជាមិត្តភក្តិ ដោយមិនមានបំណងចង់រស់នៅជាមួយគ្នាអស់មួយជីវិតឡើយ។ កំណើតមកជាមនុស្សស្រីស្រឡាញ់ស្រីមិនមែនជា ជំងឺដែលត្រូវការការព្យាបាលនោះទេ។
ប្រហែលជាមានមនុស្សច្រើននាក់ណាស់ចង់ដឹងថា តើមនុស្សស្រីស្រឡាញ់ស្រីគួររស់នៅយ៉ាងដូចម្តេច? ជាការពិតណាស់ មនុស្សម្នាក់ៗ មិនថាពួកគេមាននិន្នាការផ្លូវភេទអ្វីនោះទេ ប៉ុន្តែគ្រប់គ្នាសុទ្ធតែចង់បានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរដូចៗគ្នា៕
ប្រែសម្រួល៖ សន្យា
ប្រែសម្រួល៖ Adult Health
ចុចអាន៖ អ្នកសិក្សាថា ភេទមិនមែនមានតែបីទេ តែមានដល់ ១១ ឯណោះ
ចុចអាន៖ ពេលខ្លះ ខ្ញុំសង្ស័យថា ខ្លួនឯងជាមនុស្សស្រឡាញ់ភេទដូចគ្នា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង