KPT+
ទ្រព្យសម្បត្តិអ្នកមានបំផុតរបស់វៀតណាមកើន ៣៩ ពាន់លានដុល្លារបន្ថែមទៀត
ការកើនឡើងនៃតម្លៃភាគហ៊ុន VinFast កាលពីថ្ងៃអង្គារបានបន្ថែម ៣៩ ពាន់លានដុល្លារពីលើទ្រព្យសម្បត្តិដើមរបស់ លោក Pham Nhat Vuong ។

ការពិតទៅលោក Vuong ជាបុរសមានបំផុតក្នុងប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ពេលនេះទ្រព្យសម្បត្តិរបស់លោក Vuong មានដល់ទៅ ៤៤.៣ ពាន់លានដុល្លារ បើតាមបញ្ជីរបស់ Bloomberg ។
ក្រុមហ៊ុនរថយន្ត VinFast បានបង្ហាញខ្លួនជាលើកដំបូងលើផ្សារហ៊ុន Nasdaq នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារក្នុងតម្លៃ ២២ ដុល្លារ ហើយបានបិទនៅតម្លៃជាង ៣៧ ដុល្លារ ដែលមានតម្លៃក្រុមហ៊ុនចំនួន ៨៥ ពាន់លានដុល្លារ ។

លោក Vuong គឺជាម្ចាស់ភាគហ៊ុន ៩៩ ភាគរយ នៃភាគហ៊ុន ២.៣ ពាន់លានរបស់ VinFast បន្ទាប់ពីត្រូវបានបញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition ។

VinFast ដែលជាក្រុមហ៊ុនបុត្តសម្ព័ន្ធនៃក្រុមហ៊ុន Vingroup បានទទួលការយល់ព្រមក្នុងការសាងសង់រោងចក្រផលិតរថយន្តតម្លៃ ៤ ពាន់លានដុល្លារនៅរដ្ឋ North Carolina ក្នុងសហរដ្ឋអាមេរិក វាបានដឹកជញ្ជូនរថយន្តអគ្គិសនីជិត ៣ ០០០ គ្រឿងទៅអាមេរិក ដោយរំពឹងថានឹងក្លាយជាទីផ្សារដ៏សំខាន់មួយរបស់ខ្លួន ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


