ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៣ វៀតណាម នៅសល់មហាសេដ្ឋីត្រឹម ៦នាក់
នៅក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោកឆ្នាំ២០២៣របស់ទស្សនាវដ្តី Forbes, ប្រទេសវៀតណាម មានមហាសេដ្ឋីចំនួន៦នាក់ ពោលគឺធ្លាក់ចុះពី៧នាក់បើធៀបនឹងឆ្នាំ២០២២។

មហាសេដ្ឋីក្នុងស្រុកទាំង៦នាក់ក្នុងឆ្នាំនេះរួមមាន៖
- ប្រធានក្រុមហ៊ុនឯកជន Vingroup លោក Pham Nhat Vuong (មានទ្រព្យសម្បត្តិ៤.៣ពាន់លានដុល្លារ)
- នាយកប្រតិបត្តិក្រុមហ៊ុន VietJet Air លោកស្រី Nguyen Thi Phuong Thao (មានទ្រព្យសម្បត្តិ២.២ពាន់លានដុល្លារ)
- ប្រធានក្រុមហ៊ុនផលិតដែកថែប Hoa Phat លោក Tran Dinh Long (មានទ្រព្យសម្បត្តិ១.៨ពាន់លានដុល្លារ)
- ប្រធានធនាគារ Techcombank លោក Ho Hung Anh (មានទ្រព្យសម្បត្តិ១.៥ពាន់លានដុល្លារ)
- ប្រធានក្រុមហ៊ុន Truong Hai Auto Company (Thaco) លោក Tran Ba Duong (មានទ្រព្យសម្បត្តិ១.៥ពាន់លានដុល្លារ)
- ប្រធានក្រុមហ៊ុន Masan លោក Nguyen Dang Quang (មានទ្រព្យសម្បត្តិ១.៣ពាន់លានដុល្លារ)
ក្នុងឆ្នាំនេះ ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Nova Group លោក Bui Thanh Nhon មិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទេ។ លោកបានជាប់ក្នុងបញ្ជីនេះជាលើកដំបូងកាលពីឆ្នាំមុន ដែលមានទ្រព្យសកម្មសរុបចំនួន ២.៩ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា យោងតាមទស្សនាវដ្តី ឆ្នាំនេះ ពិភពលោកមានមហាសេដ្ឋីចំនួន ២៦៤០នាក់ តិចជាងឆ្នាំមុន២៨នាក់។ សរុបទៅ មហាសេដ្ឋីទាំងនេះមានទ្រព្យសម្បត្តិ១២.២ពាន់ពាន់លានដុល្លារ ធ្លាក់ចុះ៥០០ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។
អ្នកមានជាងគេបំផុតនៅលើភពផែនដី គឺជាប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន LVMH លោក Bernard Arnault ជាមួយនឹងទ្រព្យសម្បត្តិ ២១១ពាន់លានដុល្លារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ព្រួយបារម្ភ ក្រោយរកឃើញមនុស្សឆ្លងមេរោគ ពីសត្វជ្រូក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


