Connect with us

KPT+

ការស្គាល់ខ្លួនឯងច្បាស់នាំឱ្យ​សុខដុមភាពកើតមានក្នុងសង្គមខ្មែរ

បានផុស

នៅ

ចូរស្គាល់ខ្លួនឯងឬការស្គាល់ខ្លួនឯង គឺជាសុភាសិតដ៏ល្បីល្បាញបំផុត​មួយ​ដែល​ត្រូវ​បាន​គេ​ចារ​លើ​សិលាចារឹកមួយ​​​នៅ​ក្នុង​ប្រទេសក្រិក​បុរាណសម័យ។ សុភាសិតនេះ ត្រូវបានដកស្រង់និង​វិភាគ​ដោយ​អ្នក​និពន្ធជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយត្រូវបាន​គេផ្តល់ការអះអាងផ្សេងៗគ្នាជាច្រើន។

ទោះ​បីជាយ៉ាង​នេះ​ក៏ដោយ ក៏គេសន្មតថា សុភាសិតនេះ គឺជាលក្ខណៈសម្បត្តិរបស់វិញ្ញុជន​ទាំង៧​នាក់​(Seven Sages)​ ឬ​ជនដែលមាន​គតិ​បណ្ឌិតទាំង៧នាក់ (Seven Wise Men)នៃប្រទេសក្រិច ពោលគឺ វាជាគោរមងារ​ដែល​ត្រូវបាន​ផ្តល់​ឱ្យ​ដោយ​ប្រពៃ​ណី​​ក្រិក​បុរាណជូនចំពោះទស្សនវិទូទាំង៧នាក់ ដែល​ជា​រដ្ឋបុរស​និង​ជាអ្នក​បង្កើត​​ច្បាប់​នៃ​សតវត្ស​ទី៧-៦ មុនគ.ស. ដែល​​ល្បីល្បាញ​ពីព្រោះ​តែ​គតិបណ្ឌិត​របស់ពួកគេ ហើយសុភាសិតនេះ​ក៏អាច​សំដៅលក្ខណៈសម្បត្តិផ្ទាល់​របស់​អាទិទេព​អាប៉ូឡូ​(Apollo)ដែរ។

បណ្ឌិត ឈត ប៊ុនថង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថន័យសំខាន់នៃឃ្លានៅក្នុងអំណះអំណាងដើមរបស់សុភាសិតនេះ គឺ​«ការដឹងពីដែន​កំណត់​​​របស់​​​ខ្លួន» ពោលគឺ សំដៅដល់ ទាំងក្នុងអត្ថន័យ​នៃ​ការដឹងពី​ទំហំនៃសមត្ថភាព​របស់​មនុស្ស​ម្នាក់ៗ ទាំង​ការ​​ស្គាល់​ទីតាំងរបស់មនុស្សម្នាក់ៗនៅក្នុងច្បាប់​សង្គម ឬ​ការដឹងថា​ខ្លួន​ឯង​ជា​មនុស្ស​រមែង​ស្លាប់។ ទោះ​បី​ជា​យ៉ាងណាក៏ដោយ ក៏នៅសតវត្សទី៤មុនគ.ស. សុភាសិតនេះ ត្រូវបាន​បក​ស្រាយ​ឡើងវិញ​ដោយ ប្លាតុង ដែលគាត់យល់ថា វាមានន័យយ៉ាងទូលំទូលាយ ដែលសំដៅដល់​ «ការស្គាល់​ព្រលឹង​របស់​ខ្លួន»។

នៅក្នុងស្នាដៃក្រោយៗមកស្ដីអំពីប្រធានបទនេះ មានប្រធានបទទូទៅមួយដែលអះអាងថា មនុស្ស​​​​​ម្នាក់​ៗ​អាចទទួលបានចំណេះដឹងអំពីខ្លួនឯងតាមរយ:ការសិក្សាអំពីចក្រវាល ឬ​ការទទួលបាន​ចំណេះ​​ដឹង​អំពី​ចក្រវាល​តាមរយៈការសិក្សាអំពីខ្លួនឯង។ លក្ខណៈនេះ​ត្រូវបានពន្យល់ជាញឹកញាប់​នៅក្នុង​ក្រប​ខណ្ឌ​​​នៃ​ការប្រៀប​ធៀបរវាង​អតិសុខុមលោកនិងពិភពលោកទាំងមូល ពោលគឺជា​គំនិត​មួយ​​ដែលថា​ ភាវៈមនុស្ស​មានលក្ខណៈស្រដៀងគ្នា​ខាង​រចនា​សម្ព័ន្ធ​ទៅ​នឹង​ចក្រវាល​។ ប្រធានបទ​មួយ​ទៀត ដែលអាចតាម​ដានត្រឡប់ទៅរកស្នាដៃមួយ​មានចំណង​ជើង​ថា «Platonic Alcibiades I» ដែល​​អះអាងថា មនុស្សម្នាក់​អាចស្គាល់ខ្លួនឯងបានតែតាមរយ:​ការសង្កេត​មើល​មនុស្ស​ផ្សេងទៀ​តែ​បុណ្ណោះ​។

ក្នុងអំឡុងសតវត្សទី១៩ និងទី២០ សុភាសិតនេះ ទទួលបានទំនាក់ទំនងថ្មីៗមួយ​ចំនួន​ទៀត។ វា​ត្រូវ​បាន​ដកស្រង់ជាញឹកញាប់នៅក្នុងទស្សនវិជ្ជានិងអក្សរសិល្ប៍អាល្លឺម៉ង់ ដោយអ្នកនិពន្ធនានា ដូចជា អ៊ីម៉ានុយអែល ខាន់ (Immaneul Kant), ហេហ្គែល (Hegel) និង​ យ៉ូហាន វ៉ុលហ្គែង វ៉ាន់ ហ្គឺថា (Johann Wolfgang von Goethe)

ជារួម ក្នុងសម័យបច្ចុប្បន្ន សុភាសិត «ចូរស្គាល់ខ្លួនឯងឬការស្គាល់ខ្លួនឯង» ត្រូវបានគេប្រើ​ក្នុង​ន័យជាច្រើន ដូចជា ការស្គាល់ដែលគំណត់ កំហុស ផលនៃទង្វើ សមត្ថភាព ធានធាន ចំណុចខ្លាំង ចំណុច​ខ្សោយរបស់ខ្លួន។ លើសពីនេះ ក៏សំដៅដល់ការស្គាល់អំពីតួនាទី ភារកិច្ច កាតព្វកិច្ច ការទទួលខុសត្រូវ របស់ខ្លួន ដែរ។

ឧទាហរណ៍ ក្នុងនាមជាប្ដី ប្រពន្ធ គ្រូបង្រៀន សិស្ស និស្សិត អ្នកបើកបរ អាជីវករ ពាណិជ្ជករ នគរបាល ទាហាន មេធាវី ចៅក្រម ព្រះរាជអាជ្ញា រដ្ឋមន្ត្រី ព្រះសង្ឃ ជាដើម តើអ្វី​ត្រូវ​ធ្វើ​និង​អ្វីដែលមិនត្រូវធ្វើ តើអ្វីដែលគួរធ្វើ​និង​អ្វីដែល​មិន​គួរធ្វើ? តើអ្វីជាតួនាទី ភារកិច្ច កាតព្វកិច្ច ការទទួលខុសត្រូវ របស់ខ្លួន? ក្នុងក្របខណ្ឌ​រដ្ឋ​តើ​អ្នក​ដឹងនាំនិងប្រជាពលរដម្នាក់ៗ ត្រូវធ្វើអ្វីខ្លះ​និងមិន​ត្រូវ​ធ្វើអ្វីខ្លះ? តើអ្វីដែលគួរធ្វើ​និង​អ្វីដែល​មិន​គួរធ្វើ? តើអ្វីជាតួនាទី ភារកិច្ច កាតព្វកិច្ច ការទទួលខុសត្រូវ របស់ខ្លួន?

ប្រសិនបើ សមាសភាពនីមួយៗនៅក្នុងសង្គមខ្មែរ ស្គាល់ខ្លួនឯងច្បាស់ ដូចដែលបានរៀបរាប់​ខាង​នេះ​ នោះសង្គមខ្មែរនឹងមិនមានបញ្ហាស្មុគស្មាញដូចដែលយើងឃើញបច្ចុប្បន្ននេះទេ។ តាមរយៈតថភាពសង្គមដែលយើងបានឃើញបច្ចុប្បន្ន ទាំងក្នុងការបំពេញការងាររដ្ឋ ការងារក្នុង​វិស័យ​ឯកជន វិស័យសង្គមស៊ីវិល ទាំងការរស់នៅក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ដូចជា បទល្មើស​ក្នុង​វិស័យ​ពាណិជ្ជកម្ម ការរំលោភដីធ្លី ចរាចរណ៍ ការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ការនេសាទខុសច្បាប់ ការប្រើប្រាស់អំពើហិង្សា ជាដើម សុទ្ធសឹងកើតឡើងពីការ​មិនស្គាល់​ខ្លួន​ឯងច្បាស់នេះឯង។ ជាពិសេស មិនដឹងថា​អ្វីត្រូវ អ្វីខុស អ្វីគួរធ្វើ អ្វីមិនគួរធ្វើ។

ជារួម ការស្គាល់ខ្លួនឯងច្បាស់ ផ្ដល់ផលប្រយោជន៍ជាច្រើនដល់បុគ្គល គ្រួសារ ស្ថាប័ន និង​សង្គម​​ទាំង​មូល ដូចជា ជួយធ្វើឱ្យបុគ្គលឬក្រុមមនុស្ស  

-មានសីលធម៌ចំពោះខ្លួនឯងនិងសង្គម

-បង្កើនសមត្ថភាពអភិវឌ្ឍខ្លួននិងសង្គមហើយអាចរស់នៅបានសុខស្រួល

-មានវឌ្ឍនភាពនិងយុត្តិធម៌សង្គម

-ចេះធ្វើជាម្ចាស់លើខ្លួនឯង

-ចេះប្រមាណ គឺមិនមានអំនួតពេកឬបន្ថោកខ្លួនឯងពេក

-មិនចង់បានអ្វីហួសពីសមត្ថភាពដែលខ្លួនអាចធ្វើបាន

-ចេះយកសមត្ថភាពផ្ទាល់ខ្លួនទៅអភិវឌ្ឍសង្គមជាតិ

-មានសណ្តាប់ធ្នាប់សង្គម របៀបរបបល្អ មានតម្លាភាព យុត្តិធម៌ ចេះគោរពសិទ្ធិគ្នាទៅវិញ​ទៅ​មក៕


ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ៥១ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៥៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម