KPT+
អ្នកខេត្តសៀមរាប មោទកភាពបានចូលរួមជួសជុលប្រាសាទដូនតា ក្នុងខេត្តរបស់ខ្លួន
ក្រុមអ្នកជួសជុលប្រាសាទបុរាណនៅខេត្តសៀមរាប ដែលមានកំណើតកើតជាក្នុងខេត្តនេះផ្ទាល់ បានបង្ហាញទឹកចិត្តសោមនស្សរីករាយ និងការតាំងចិត្តក្នុងការជួសជុលប្រាសាទដូនតា ដោយប្រើបច្ចេកទេសបុរាណ។ នេះបើតាមការផ្ដល់ព័ត៌មានពី អាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក ឆម ប្រុញ ជាអ្នកភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបានចូលបម្រើការងារនៅ អាជ្ញាធរជាតិអប្សរា ដំបូងពីឆ្នាំ២០០២ ធ្វើជាភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត ហើយបន្ទាប់មកបានផ្លាស់ប្តូរទៅជាអ្នកជួសជុលប្រាសាទវិញ។ លោកបានឱ្យដឹងថា លោកមិនធ្លាប់សង្ឃឹមថា ខ្លួនអាចក្លាយទៅជាអ្នកធ្វើការងារជួសជុលប្រាសាទបានឡើយ។ ប៉ុន្តែនៅពេលរៀបថ្មធ្វើការផ្ទាល់ជាមួយប្រាសាទ បានធ្វើឱ្យរូបលោកមានជំនាញ និងចំណេះដឹងច្រើនបន្តពីស្នាដៃដូនតា ព្រោះថ្មប្រាសាទបុរាណមានល្បាក់ មានក្បាច់ និងមានគំរូដើមរួចហើយ ដោយគ្រាន់តែយកក្បួនលំអានបុរាណធ្វើជាគ្រូប៉ុណ្ណោះ។

លោក ឆម ប្រុញ លើកឡើងថា ការងារជួសជុលនៅជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែប្រុងប្រយ័ត្ន ចៀសវាងគ្រោះថ្នាក់ណាមួយដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ លោកមានប្រសាសន៍បន្តថា បន្ទាប់ពីការងាររើថ្មដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះ រួចហើយត្រូវរៀបថ្មឡើងវិញ ក្នុងកិច្ចការងារនេះ លោកក៏ធ្វើការងាររៀបថ្មផង ហើយពេលណាខ្វះកម្លាំង លោកក៏ជួយអូសថ្មដែរ។

លោក ឆម ប្រុញ បានឱ្យដឹងថា ការងារជួសជុលប្រាសាទបុរាណនេះ ក្រៅតែពីប្រើជំនាញ និងបច្ចេកទេស ការផ្តល់យោបល់រកដំណោះស្រាយពេលជួបបញ្ហា និងការស្តាប់យោបល់ទាំងអស់គ្នាក៏ជាវឌ្ឍនភាពការងាររលូនទៅមុខដែរ។

ចំណែក លោក ភី ផាន ជាអ្នកភូមិស្រះស្រង់ខាងត្បូង ឃុំក្រវ៉ាន់ ស្រុកនគរធំ ជាអ្នកជួសជុលប្រាសាទបុរាណម្នាក់ទៀតនៅក្នុងរមណីយដ្ឋានអង្គរជាង ២០ឆ្នាំ។ លោកបានឱ្យដឹងថា អ្វីដែលលំបាកសម្រាប់ក្រុមការងារជួសជុលថ្មភក់ គឺការរៀបចំផ្គុំថ្មមិនត្រូវតាមលំនាំដើម ដែលទាមទារពេលវេលា ការអត់ធ្មត់ និងការសាមគ្គីជាចាំបាច់។ ពេលខ្លះលោកក៏អន់ចិត្ត និងខ្លួនឯងដែលរៀបថ្មមិនត្រូវ។

បើទោះបីជាការងារជួសជុលប្រាសាទបុរាណ មានការលំបាកយ៉ាងណា ក៏កម្មករជំនាញ ដែលកំពុងរួមគ្នាធ្វើការងារជួសជុលប្រាសាទជាច្រើនមិនបានបង្ហាញអារម្មណ៍នឿយណាយទេ គឺពួកគាត់តែងយកមនសិការ បង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត ដែលបានចូលរួមអភិរក្ស ជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ ពីព្រោះរបស់ទាំងនោះមិនមែនជារបស់ក្រុមអ្នកជួសជុលតែម្នាក់ឯងនោះទេ។ ប៉ុន្តែជារបស់មនុស្សខ្មែរគ្រប់រូប ហើយពួកយើងអាចចូលរួមអភិរក្សបាន តាមរយៈរូបភាពផ្សេងៗគ្នា។

គួរបញ្ជាក់ថា ក្រុមការងារជួសជុលមួយក្រុមនៅការដ្ឋានជ្រុងនិរតី នៃប្រាសាទបាយ័ន កំពុងមានសកម្មភាពមមាញឹករៀបចំថ្មដែលបានរើចេញដោយសារក្រៀកហែក និងរៀបចំទៅតាមកន្លែងដើមវិញម្តងមួយដុំៗយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត។ ពេលខ្លះក្រុមការងារនេះ ក៏ត្រូវរៀបផ្កុំថ្មជាច្រើនសារដើម្បីឱ្យត្រូវតាមលំនាំដើម និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទ និងគោរពតាមធម្មនុញ្ញអង្គរផង៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


