KPT+
គ្មានអ្នកណានឹកស្មានដល់ ក្មេងអាយុ១៣ឆ្នាំកាលថ្ងៃនោះ បែរក្លាយជាបុគ្គលល្បីល្បាញមានទ្រព្យពេញដៃ
ក្មេងប្រុសម្នាក់ដែលចាប់ផ្តើមបង្កើត YouTube តាមរយៈការស្ទ្រីមហ្គេមនៅអាយុទើបតែ ១៣ឆ្នាំ ដោយបានបង្ហោះឃ្លិបដំបូងនៅដើមឆ្នាំ ២០០៩ ហើយបង្ហោះមាតិកាផ្សេងៗជាទូទៅរហូតដល់ឆ្នាំ ២០១២ និង ២០១៣។ ក្មេងជំទង់រូបនេះចាប់ផ្តើមមានភាពល្បីល្បាញកាន់តែខ្លាំងឡើងពីការបង្កើតកម្មវិធី Worst Intros ដែលជាខ្លឹមសារដែលរិះគន់បណ្តាញ YouTube ផ្សេងទៀត។

លោក Jimmy Donaldson កើតនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ១៩៩៨នៅទីក្រុង Kansas សហរដ្ឋអាមេរិក។ បុរសរូនេះត្រូវបានគេនិយាយថាជាអ្នកត្រួសត្រាយវីដេអូឃ្លិប YouTube ដែលប្រើឈ្មោះ MrBeast ។ បច្ចុប្បន្នមានអ្នកតាមដាន ២០០លាន នាក់ រួមទាំង YouTubers អ្នកជំនួញ និងបុគ្គលិកសង្គម។
លោកចាប់ផ្ដើមល្បីជាងមុនដោយការធ្វើកម្មវិធី Worst Intros ដែលជាខ្លឹមសាររិះគន់អ្នកប្រើ YouTube ផ្សេងទៀត។ រហូតដល់មានអ្នកតាមដានរហូតដល់ ៣ម៉ឺននាក់ នោះគឺជាចំណុចចាប់ផ្តើមដែលធ្វើឲ្យ Jimmy សម្រេចចិត្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើតឃ្លិបសម្រាប់ YouTube ហើយបោះបង់ការសិក្សាពីសាកលវិទ្យាល័យ។ ម្តាយរបស់គាត់មិនយល់ព្រមទេ ដូច្នេះ Jimmy បានចាកចេញពីផ្ទះដើម្បីបន្តក្តីសុបិនរបស់គាត់។
ផ្លូវដើម្បីក្លាយជា YouTuber កំពូល Jimmy បានជួលមិត្តភ័ក្តិវ័យកុមារចំនួនបួននាក់ដើម្បីជួយគាត់ ក៏ដូចជាការទាក់ទងទៅកាន់ YouTubers ជាច្រើនផ្សេងទៀត ដើម្បីទទួលបានស្ថិតិអំពីវីដេអូដែលទទួលបានជោគជ័យ និងទស្សន៍ទាយប្រព័ន្ធណែនាំរបស់វេទិកាដែលគាត់បានវិភាគ។ ហើយដែលធ្វើ
គាត់កាន់តែល្បី សូម្បីតែឆ្នាំ ២០១៧គាត់ធ្វើ Clip រាប់ដល់ ១០០,០០០ ដែលគាត់នឹងអង្គុយរាប់លេខរហូតបានដល់ ១០០,០០០។វីដេអូនេះចំណាយពេលជាង ៤០ ម៉ោងក្នុងការថត ហើយត្រូវពន្លឿនវីដេអូទៅ មានប្រវែងមិនលើសពី ២៤ម៉ោង វាត្រូវបានគេចាត់ទុកថាជាឃ្លិបដែលមានអ្នកចូលមើលច្រើនជាងគេ។
នៅពេលនោះវាឡើងដល់រាប់ម៉ឺននាក់ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ហើយវាជាចំណុចចាប់ផ្តើមនៃប៉ុស្តិ៍ MrBeast តាំងពីពេលនោះមក។ បន្ទាប់មកគាត់បានបង្កើតខ្លឹមសារជាច្រើន។ លោកត្រូវបានគេហៅថាជាបុគ្គលសង្គម ព្រោះ Jimmy ផ្តល់ផលចំណេញច្រើនដល់សង្គម។ គាត់គឺជាសហស្ថាបនិកនៃ Team Trees ដែលជាអង្គការរៃអង្គាសប្រាក់សម្រាប់មូលនិធិ Arbor Day ក្នុងឆ្នាំ ២០២០ ខណៈដែលនៅឆ្នាំ ២០២១ គាត់បានក្លាយជាសហស្ថាបនិកនៃ Team Seas ដែលជាអង្គការរៃអង្គាសប្រាក់សម្រាប់មូលនិធិ រួមទាំងការបង្កើតធនាគារសប្បុរសធម៌ និងអាហារ។

លោក Jimmy ក៏បានបង្កើតក្រុមហ៊ុន Feastables ដែលជាក្រុមហ៊ុនលក់ដុំសូកូឡាម៉ាកយីហោផ្ទាល់ខ្លួនរបស់គាត់ដែលបញ្ចេញ សំបុត្រមាសចំនួន ១០ នៅក្នុងរបារសូកូឡា ថាប្រសិនបើនរណាម្នាក់រកឃើញសំបុត្រនេះ ពួកគេនឹងអាចទៅរោងចក្រសូកូឡារបស់គាត់ ដែលរចនារោងចក្រដូចក្នុងខ្សែភាពយន្ត Chocolate Factory។
គាត់ក៏ជាម្ចាស់ស្ទូឌីយោដែលគាត់មានបំណងលក់ផ្នែកមួយនៃអាជីវកម្មនេះ ដើម្បីផ្តល់មូលនិធិដល់ការវិនិយោគបន្ថែមទៀត។ តម្លៃនៃស្ទូឌីយ៉ូទាំងមូលគឺ ១.៥ ពាន់លានដុល្លារ ដែលប្រសិនបើលក់បាននឹងធ្វើឲ្យគាត់រកបានរាប់សិបលានដុល្លារ។
រឿងរ៉ាវរបស់ Jimmy Donaldson ឬហៅថា MrBeast មិនបានកើតឡើងដោយសារតែសំណាងនោះទេ។ ប៉ុន្តែវាកើតចេញពីការតាំងចិត្ត ការតស៊ូ និងការគិតជានិច្ចអំពីការអភិវឌ្ឍន៍បន្ថែមទៀត។ គាត់មានគំនិតតែមួយ គាត់គ្រាន់តែចង់បង្កើតក្រុមហ៊ុនល្អបំផុតមួយតែប៉ុណ្ណោះ៕

ប្រែសម្រួល សាង ស្រីល័ក្ខ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


