Connect with us

KPT+

ចង់​រក​លុយ​បាន​ច្រើន មើល​របៀប​រកស៊ី​របស់ Fast-Food ទំាងនេះ​សិន!

បានផុស

នៅ

អាជីវកម្ម​ម៉ាក់សញ្ញា​ Fast Food មានតម្លៃ​ដល់ទៅកោដដុល្លារអាមេរិក​លើផ្សារហ៊ុន។

តើគួរ​ឲ្យ​ជឿដែរ​ទេ? បើពេលនេះKPTប្រាប់ថា ​យើងអាចចាប់ផ្តើមអាជីវកម្ម FastFood មួយ នៅមិនទាន់យឺតពេលក្នុងការ​ក្លាយជាសេដ្ឋីប្រាក់លាន​បាន?

កុំ​ភ្លេច​អាន​ចប់​សិន​ចាំ​សម្រេចចិត្ត!

Therichest.com បានធ្វើការ​ចាត់ថ្នាក់​ប្រភេទ​អាហារ ​Fast-food ៥ម៉ាក់​សញ្ញាដែលល្បីពេញនិយម​ក្នុងចំណោម​អ្នក​មាន​ប្រាក់​នៅ​សហរដ្ឋអាមេរិក​និង​ដែល​គេ​ចាត់ទុកថា​ជា​ម៉ាក់​អាហារ​ដែលមានអនាគតវែងឆ្ងាយជាងគេ។

ម៉ាក់ណាខ្លះ? មាននៅភ្នំពេញយើងអត់?

៥ Domino ភីហ្សា តម្លៃលើទីផ្សាហ៊ុន៩.៥ ពាន់លានដុល្លារអាមេរិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ ១៩៦០ នៅទីក្រុង Ypsilanti រដ្ឋ Michigan បងប្អូនប្រុសពីរនាក់គឺលោក  Tom និង James Monoghan បាន​ទិញយក ហាងភីហ្សាក្នុងស្រុកមួយដែលមានឈ្មោះថា DomiNick ក្នុងតំលៃប្រហែល ១៤០០ ដុល្លារ។ ពួកគេមិនបានដឹងទេនៅពេលនោះ ថា​សិទ្ធិអាជីវកម្មមនេះនឹងបន្តក្លាយជាយីហោភីហ្សាដែលទទួលបានជោគជ័យបំផុត។ ក្រៅពីត្រូវបានអភិជនអាមេរិកនិយមកុម្ម៉ង់ទិញ ដោយសារល្បីល្បាញពីសេវា​ដឹកជញ្ជូនលឿនដូចផ្លេកបន្ទោរ Domino ក៏​ជាភីហ្សាដែលគេ​សរសើរថាមាន​រសជាតិដ៏អស្ចារ្យគ្មានគេប្រដូច។

សព្វថ្ងៃនេះដូមីណូ គឺជាប្រតិបត្តិការសកលមួយដែលមានហាងជាង ១៦.០០០ នៅទូទាំងពិភពលោក។ ប្រទេសចិនអៀរឡង់និងប៉ាណាម៉ា គឺជាទីតាំងមួយក្នុងចំណោមទីតាំងជាច្រើននៅជុំវិញពិភពលោកដែលលក់ដាច់ជាងគេ ហើយ​យើង​ក៏មាន​ហាងដូមីណូភីហ្សានៅភ្នំពេញនេះផងដែរ នៅទីតាំំងជាច្រើន ។ យីហោសិទ្ធិនេះបច្ចុប្បន្នមានតម្លៃ ៩,៥ ពាន់លានដុល្លារអាមេរិកលើផ្សារហ៊ុន។

៤ អាហារម៉ាក់ SUBWAY តម្លៃ​ទីផ្សារ​ហ៊ុន ១៧,១ ពាន់លានដុល្លារ

Bridgeport រដ្ឋខុនិកធីណិតគឺជាទីក្រុងកំពង់ផែសមុទ្រមួយ ក៏​ជាកន្លែងដែលយីហោរថភ្លើងក្រោមដីSubway ដ៏ល្បីនេះ​បានចាប់កំណើតឡើងនៅឆ្នាំ ១៩៦៥។ ក្នុងតំលៃចាប់ផ្តើម​ប្រហែល ១០០០ ដុល្លារអាមេរិក សុភាពបុរសម្នាក់ដែលមានឈ្មោះថា Fred DeLuca បានបើកហាងនំសាំងវិចមួយដែលមានឈ្មោះថា“ Pete’s Super Submarines” ។ ដែលក្រោយមកបាន​ក្លាយជាម៉ាក​ផ្តាច់មុខធំជាងគេបំផុតមួយល្បីនៅអឺរ៉ុប ។ យីហោនេះត្រូវបានគេស្គាល់ឡើង​តាមរយៈនំសាំងវិចដែលមានជម្រើសសុខភាពល្អតាមរយៈលការសម្រិតសម្រាំង គុណភាព​វត្ថុធាតិដើម។

ដោយមានទីតាំងជាង ៤១.៥០០ កន្លែងនៅទូទាំងពិភពលោក នំសាំងវិចSubway បានកម្លាយខ្លួនមកជា​យីហោធំFastFood ដែល​ធំជាងគេបំផុតនៅលើលោក​ក្នុងតម្លៃពាណិជ្ជកម្ម ១៧,១ ពាន់លានដុល្លារដែលធ្វើឱ្យផ្លូវក្រោមដីទំាងអស់ ត្រូវនាំមុខ​ដោយអត្តសញ្ញាណដ៏មានតម្លៃរបស់ម៉ាកSubway។

៣ KFC តម្លៃ​ម៉ាក់សញ្ញា​១៧,២ ពាន់លានដុល្លារ

សាច់មាន់ខេអេហ្វស៊ីបានក្លាយមកជាយីហោFast Food ដ៏​ចំណាស់ជាងគេបំផុតនៅក្នុងលោក។ នៅឆ្នាំ ១៩៣០ សាច់ចៀន​ដ៏​ពេញនិយមមួយនេះ បានចាប់កំណើត​ឡើងនា​ទីក្រុងតូចមួយដែលមានឈ្មោះថា North Corbin មានទីតាំងនៅរដ្ឋ Kentucky ។ ក្រោយមក KFCបានក្លាយជា​បណ្តាញមាន់បំពង ដែលរកចំណូលបានច្រើនបំផុតនៅក្នុងចំណោមអាជីវកម្ម​ដូចគ្នា ដែលបច្ចុប្បន្ន មានភោជនីយដ្ឋានជាង ២២៦០០ នៅទូទាំងពិភពលោក។ វាជាសិទ្ធិផ្តាច់មុខដ៏មានតំលៃបំផុតមួយក៏ ឃ្លាំងអាវុធខ្ទរខ្ទារ​នៃម៉ាក់សញ្ញា ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៧,២ ពាន់លានដុល្លារ។

២ STARBUCKS តម្លៃម៉ាកសញ្ញា៤៥,៨ ពាន់លានដុល្លារ

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ Starbucks ជាអ្នកចំណូលថ្មីដែលទាក់ទងបើប្រៀបធៀបទៅនឹងយីហោភាគច្រើនផ្សេងទៀតនៅក្នុងបញ្ជីទំាង៥។ ហាង​កាហ្វេតូចមួយនៅទីក្រុងស៊ីថលរដ្ឋវ៉ាស៊ីនតោនបានក្លាយជាយីហោសេវាកម្មរហ័សបំផុត ដែលមានតម្លៃបំផុតលំដាប់ទី ២ ហើយ​ត្រូវ​បានបង្កើតឡើងដោយ​ គំនិតខ្សែសង្វាក់ផ្តោតលើអ្នកដែលចូលចិត្តកាហ្វេដែលមានគុណភាព។

ឥឡូវនេះស្តេចកាហ្វេពិភពលោក​ Starbucks មានហាងចំនួន ២៨,២១៨ កន្លែងនៅទូទាំងពិភពលោក គិតត្រឹមឆ្នាំ ២០១៨។ តាមសេចក្តីរាយការណ៍ក្រុមហ៊ុន គេ​បានបើកហាងចំនួន ២ ជារៀងរាល់ថ្ងៃ។ Starbucks មានតម្លៃម៉ាកសញ្ញា​ ៤៥,៨ ពាន់លានដុល្លារអាមេរិក​។

១ McDONALD’S តម្លៃលើផ្សារហ៊ុន១៣០,៣ ពាន់លានដុល្លារ

បង្កើតឡើងនៅឆ្នាំ ១៩៤០ ម៉ាកដូណល់ បានបន្តក្លាយទៅជាប្រវត្តិសាស្ត្រនៃ​រឿងដ៏ជោគជ័យមួយរបស់ពិភពFast Foodផុត។ ក្រុមហ៊ុននេះកំពុង​ផ្តល់ការងារដល់មនុស្ស ១,៧ លាននាក់ជុំវិញពិភពលោក ក៏ជាកន្លែង​ដែលមាន​ចំនួន​និយោជិកធំទី ២ លើពិភពលោកនិង​នៅក្នុងប្រទេសជាង ១០០ ។

ដោយ​មានទីតាំងប្រហែល ៣៧,៨៥៥ កន្លែង ម៉ាក McDonalds ដែលកំពុងរកស៊ីប៊ឺហ្គឺរាប់លាននំជារៀងរាល់ថ្ងៃ មានតម្លៃប្រហែល ១៣០.៣ កោដិដុល្លារ លានដុល្លារ​លើផ្សារហ៊ុន ក្លាយជាម៉ាកសញ្ញា​FastFoodដែលថ្លៃជាងគេបង្អស់ក្នុងលោក។

ប្រែសម្រួល៖ស្រស់

ចុចអាន៖៣យ៉ាង​ធំៗ បង្ហាញថា ​បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័ន្ធជាមួយនាង

ចុចអាន៖សញ្ញាតូចៗបង្ហាញថា អ្នកទាំងពីរសមជាគូព្រេងពីបុព្វេ បើបានជាគ្រួសារ​គ្មានថ្ងៃប្រេះឆា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

ផ្ទុះការចាប់អារាម្មណ៍ឃ្លីបខ្លីមួយ នៃការតទល់គ្នា រវាង រ៉ាប៊ី និង យក់ ឋិតរដ្ឋា យល់ច្រឡំគ្នារឿងមិនគោរពរៀមច្បង

ព័ត៌មានជាតិ៥៧ នាទីutes មុន

លោក​ ផាត​ សូដា​ កីឡាករ​ទាំង​៦រូប​ធ្វើ​ទម្ងន់​បាន​ត្រឹមត្រូវ​ហើយ​ ខណៈ​ការ​ហូបចុក​ក៏​មិនមាន​បញ្ហា​ចោទ​ដែរ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

បើទៅ Walk Street ដាក់កន្ទេលទៅផង​ ព្រោះអាទិត្យនេះមានទស្សនីយភាពល្ខោនបាសាក់រឿង «តេជោយ៉ត»

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៤ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម