សុខភាព
ទោះរវល់ធ្វើការច្រើនមិនសូវចម្អិនម្ហូប តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ
អាហារប៉ះពាល់សុខភាពមានអ្វីខ្លះ? អាហារពេញនិយមសម្រាប់អ្នកធ្វើការក្នុងការិយាល័យ គឺសាំងវិច នំបុ័ងសាច់ នំប្រៃ នំខូឃី ឬម្ជូរជាដើម។ ដោយសាររវល់ធ្វើការ មានពេលសម្រាកខ្លី គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិន ឬញុំាអាហារ ជាពិសេសអាហារពេលព្រឹកនិងអាហារសម្រន់ នៅជិតកន្លែងធ្វើការមានលក់អីក៏ទិញហ្នឹងញុំាទៅ។ មួយវិញទៀត អាហារទំាងនេះមានមានភាពងាយស្រួលក្នុងការញុំា ដោយអាចញុំាបណ្តើរធ្វើការបណ្តើរក៏បាន មិនចំណាយពេលយូរក្នុងការញុំា។ យ៉ាងណាមិញ យើងគួរកាត់បន្ថយអាហារទាំងនេះ ព្រោះប៉ះពាល់សុខភាពច្រើនដែរ។
១. អាហារ Fast Food
អាហារហ្វាសហ្វូតរួមមាន ដំឡូងបំពង ភីហ្សា បឺហ្គឺ សាំងវិច នំបុ័ងទួគី នំបុ័ងហតដក នំបុ័ងសាច់ នំដូណាត់ ភ្លៅមាន់បំពង និងស្លាបមាន់ក្រឡុកជាដើមដែលសម្បូរទៅដោយម្សៅកែច្នៃ ផ្ទុកខ្លាញ់ អំបិល ស្ករ និងកាឡូរីខ្ពស់។ ការញុំាអាហារហ្វាសហ្វូតច្រើនបង្កើនហានិភ័យធាត់ កើតជំងឺលើសសម្ពាធឈាម ជំងឺបេះដូង មហារីកពោះវៀនធំ ទឹកនោមផ្អែម និងបាក់ទឹកចិត្ត។

២. អាហារកែច្នៃ
ការញុំាអាហារកែច្នៃដូចជា មីកំប៉ុង ប្រហិត សាច់ប៉ាត់តេ នំកញ្ចប់ ឬអាហារកំប៉ុងច្រើនអាចធ្វើឱ្យយើងធាត់ ប្រឈមបញ្ហាលើសសម្ពាធឈាម កើតជំងឺបេះដូង និងជំងឺទឹកនោមផ្អែមដោយសារក្នុងអាហារកែច្នៃមានសារធាតុចិញ្ចឹមតិចតួច តែផ្ទុកកាបូអ៊ីដ្រាតកៃច្នៃ ជាតិស្ករ អំបិល និងខ្លាញ់ខ្ពស់។
មួយវិញទៀត ក្នុងអាហារកែច្នៃមានផ្ទុកសារធាតុរក្សាទុក ជាតិពណ៌ (ល័ក្ត) ក្លិន រសជាតិ និងជាតិស្ករសប្បនិម្មិតដែលអាចបណ្តាលឱ្យយើងមានបញ្ហាអាលែកហ្ស៊ី និងប៉ះពាល់សុខភាពក្រពះពោះវៀន។ ជាងនេះទៅទៀត តាមការសិក្សាបានឱ្យដឹងថា ការញុំាសាច់កែច្នៃច្រើនបង្កើនហានិភ័យកើតជំងឺមហារីក។
៣. អាហារផ្អាប់
ជាធម្មតាក្រោយពេលបាយថ្ងៃរួច ម្ជួរដែលរួមមានទាំងផ្លែឈើត្រាំដែរគឺជាអាហារសម្រន់ដ៏ពេញនិយមសម្រាប់អ្នកធ្វើការក្នុងការិយាល័យមួយចំនួន ជាពិសេសស្រីៗ។ ដើម្បីបំបាត់ជាតិជូរ និងដើម្បីរក្សាផ្លែឈើឱ្យទុកបានយូរ អ្នកលក់យកផ្លែឈើទៅត្រាំផ្អាប់ជាមួយអំបិលក្នុងបរិមាណដ៏ច្រើនដែលធ្វើឱ្យជាតិអំបិលជា្របចូលសព្វសាច់ផ្លែឈើ។ ការញុំាជាតិប្រៃច្រើនអាចធ្វើឲ្យរាងកាយយើងឡើងជាតិប្រៃ ចាល់ជាតិទឹក បណ្តាលឱ្យកើតជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ពុកឆ្អឹង និងមហារីកក្រពះ។
អាហារហ្វាសហ្វូត អាហារកែច្នៃ អាហារផ្អាប់ផ្តល់ផលប៉ះពាល់សុខភាពច្រើន ហេតុនេះហើយយើងគួរកាត់បន្ថយការញ៉ាំអាហារទាំងនេះ។ មួយវិញទៀត ទោះរវល់យ៉ាងណាក៏យើងគួរងាកមកញុំាអាហារដែលសម្បូរទៅដោយត្រី សាច់ បន្លែ និងផ្លែឈើស្រស់ជំនួយវិញ ព្រោះអាហារទាំងនេះសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ពិសេសរ៉ែដែក។ ជាពិសេស ពពួកបន្លែ និងសាច់សម្បូរជាតិដែក ជួយរាងកាយផលិតកោសិកាឈាមក្រហម ដើម្បីដឹកនាំអុកស៊ីសែនទៅកាន់រាងកាយទាំងមូល និងជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ អាហារសម្បូរជាតិដែកមានដូចជាសាច់ ស៊ុត ប៉េងប៉ោះ ខាត់ណាខៀវ ដំឡូងបារាំង ម្ទេសប្លោក និងពពួកសណ្តែក៕

ចុចអាន៖គួរដឹង! សាច់ដែលយើងញ៉ាំប្រចាំថ្ងៃបីប្រភេទ សម្បូរដោយជាតិដែក
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


