​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ​យូរ​ពេក គួរ​ធ្វើ​បែប​ណា? – Kampuchea Thmey Daily
Connect with us

KPT+

​ជួប​វិបត្តិ​អត់​ការងារ​ធ្វើ​យូរ​ពេក គួរ​ធ្វើ​បែប​ណា?

Published

on

នេះ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​ ព្រោះ​មាន​បុគ្គលិក​ជា​ច្រើន​ដែល​បាន​បាត់បង់​ការងារ​ ថៅកែ​ខាតបង់​ចំណូល​ឬ​ត្រូវ​បិទ​អាជីវកម្ម ព្រោះ​តែ​ជំងឺ​រាតត្បាត​បាន​វាយលុក​ពាសពេញ​ពិភពលោក។ ទោះបី​ជា​មាន​អារម្មណ៍​ស្រពេចស្រពិល ដែល​ទទួល​បាន​ព័ត៌មាន​មិន​ច្បាស់លាស់ ​យ៉ាងណា​ក៏ដោយ​ ក៏​ត្រូវ​តែ​ផ្ដល់​កម្លាំងចិត្ត​និង​ឲ្យ​ខ្លួនឯង​បាន​សម្រាក​ខ្លះ​ដែរ។

. ឲ្យ​ខ្លួនឯង​តូច​ចិត្ត​ចុះ

ជា​ការ​ពិត​ដែល​យើង​ត្រូវ​តែ​ទុក​ឲ្យ​ខ្លួនឯង​សោកសៅ​ តាម​អារម្មណ៍។ ប៉ុន្តែ​ត្រូវ​គិត​ថា​ នេះ​មិន​មែន​ជា​ភាព​សោកសៅ​អវិជ្ជមាន​ទេ។ លោក Dave Knight ពន្យល់​ថា “ យើង​មិន​គួរ​ដាក់​ទណ្ឌកម្ម​ខ្លួនឯង ​ដោយ​អារម្មណ៍​បែប​នោះ​ទេ” បន្ទាប់​ពី​មាន​ដំណឹង​អាក្រក់​ យើង​អាច​​កំពុង​គិត​ច្រើន​ ដោយ​ការ​ដាក់​សម្ពាធ​លើ​ខ្លួនឯង​។

បញ្ហា​ប្រឈម​ច្រើន​តែ​ទាក់ទង​នឹង​អារម្មណ៍​ដែល​យើង​មិន​ចង់​បាន​ ឬ​ខ្លាច។ ប៉ុន្តែ​អ្វី​ក៏​ដោយ ​ដែល​យើង​កំពុង​មាន​អារម្មណ៍​ គ្រប់យ៉ាង​នឹង​ស្ងប់​ស្ងាត់​មិនខាន។

. កុំ​បន្ទោស​ខ្លួនឯង

ហេតុអ្វី​ជា​ខ្ញុំ? តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន​ល្អ​ជាង​នេះ? ទាំង​នេះ​គឺ​ជា​គំនិត​បំផ្លិចបំផ្លាញ​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​យើង​ ការ​ពឹងផ្អែក​លើ​គំនិត​ណាមួយ​ មិនបាន​ធ្វើ​ឲ្យ​យើង​ប្រែ​ជា​ល្អ​ឡើយ។ Knight និយាយ​ថា គ្រប់​រឿង​ទាំងអស់​មិន​តែងតែ​មាន​ហេតុផល​ទេ។  លោក​ពន្យល់​ថា “ អ្នក​មិន​គួរ​ស្ដី​បន្ទោស​ខ្លួនឯង​ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ទេ” ។

យើង​មិន​​អាច​គ្រប់គ្រង​លើ​ពិភព​ខាង​ក្រៅ​ទេ ​មាន​តែ​នៅ​ក្នុង​ភាព​ពិត​ដែល​បង្កើត​ឡើង​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ​ដែល​យើង​គិត​ថា​ យើង​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​ខាងក្រៅ​បាន។

បើ​យើង​បន្ទោស​ខ្លួនឯង​ក្នុង​ពេល​កំពុងតែ​មាន​បញ្ហា​ប្រឈម​ យើង​នឹង​មាន​ភាព​តានតឹង​ថប់បារម្ភ​និង​ធ្លាក់​ទឹកចិត្ត។

. ពិចារណា​ថា​តើ​យើង​មាន​ជំនាញ​អ្វីខ្លះ​ក្នុង​ខ្លួន

បើ​​មិន​យក​ពេលវេលា​ដើម្បី​ចុច​ផ្អាក​លើ​ជីវិត​របស់​យើង​ទេ​ នោះ​យើង​មិន​ដឹង​ថា​ខ្លួនឯង​មាន​ជំនាញ​ពិសេស​អ្វី​ក្នុង​ខ្លួន​ឡើយ។ លោក Knight និយាយ​ថា ” ការ​បើកចំហ​ចំពោះ​ការ​អភិវឌ្ឍន៍​ខ្លួន​ឯង ​និង​វិជ្ជាជីវៈ​ តែង​នាំ​យើង​ឆ្ពោះ​ទៅ​រក​ផ្លូវ​មួយ​ដែល​យើង​មិន​ចង់​ចុះ​ទៅ​ពី​មុន​ ” ។

. កុំ​ឲ្យ​ប្រាក់​ជំរុញ​យើង

ជា​ការ​ពិត​ ប្រាក់​នឹង​ក្លាយ​ជា​ក្ដី​កង្វល់​មួយ ​ជាទូទៅ​រឿង​នេះ​តែងតែ​មាន​ក្នុង​ពេល​មាន​វិបត្តិ​អត់​ការងារ​ធ្វើ។ សីលធម៌​និង​របៀប​ដែល​យើង​កំណត់​ខ្លួនឯង ​មិន​គួរ​ពឹងផ្អែក​លើ​ប្រាក់​ដែល​យើង​រក​បាន​នោះ​ទេ។ បើ​អាច​កាត់​បន្ថយ​ប្រាក់ ​មិន​គិត​ប្រាក់​ជា​ធំ​ នោះ​យើង​អាច​ចំណាយ​ពេល​ច្រើន​ជាមួយ​គ្រួសារ​ឬ​របស់របរ​ផ្សេង​ទៀត​ដែល​ចង់​ធ្វើ។

មុន​ពេល​ស្វែងរក​ការងារ​ គួរ​តែ​ពិនិត្យ​ឡើង​វិញ​នូវ ការ​ចង់​បាន និង​មិន​ចង់​បាន​នៅ​ក្នុង​ជីវិត  ។

. កុំ​ក្រឡេក​មើល​ទៅ​ក្រោយ

កុំ​ព្យាយាម​វិលត្រឡប់​ទៅ​រក​មូលហេតុ​ដែល​យើង​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ។ បើ​រឿង​នេះ ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ក្រៀមក្រំ​និង​តូច​ចិត្ត។

នៅ​ពេល​ដែល​យើង​កំពុងតែ​ស្ថិត​ក្នុង​ចន្លោះ​ពិបាក​​ ដាច់ខាត​ត្រូវ​​ឆ្ពោះ​ទៅមុខ​ ហើយ​កុំ​មើល​ទៅ​ក្រោយ​ នាំ​តែ​មាន​អារម្មណ៍​មិន​ល្អ។

យើង​មិន​អាច​ផ្លាស់ប្ដូរ​គ្រប់យ៉ាង​បាន​ទេ ​មាន​តែ​ការ​គ្រប់គ្រង​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដាក់ឈ្មោះអាជីវកម្មយ៉ាងណា​អាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំង

ចុចអាន៖ការពារភ្នែកប្រឆាំងពន្លឺពីអេក្រង់កុំព្យូទ័រ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម