KPT+
បង្កើនតម្លៃសម្រាប់ជីវិត ជីវិតនឹងឱ្យតម្លៃយើងវិញ
ធ្លាប់សួរសំណួរនេះទៅកាន់ខ្លួនឯងឬអត់? តើការរស់នៅរបស់យើងមានតម្លៃសក្ដិសមនឹងអ្វីជាងគេ?
ជីវិតអាចនឹងវិលវល់ តែមិនមែនមានន័យថាត្រូវវិលវល់មិនដឹងក្បាលកន្ទុយរហូតឡើយ។ ភ្ញាក់ខ្លួនឡើងមក! ហើយចាប់ផ្ដើមភ្ញាក់ពីព្រឹក រាំឬហាត់យូហ្គា ដកដង្ហើមចូលសួត ធ្វើអ្វីក៏ដោយដែលធ្វើឲ្យខ្លួនមានអារម្មណ៍ថា មានជីវិតរស់រវើកជាងមុន។

ផ្លាស់ទី ប្រសិនបើយើងដឹងថា ថ្ងៃស្អែកយើងនឹងពិការអស់មួយជីវិត។ គ្រប់គ្នាត្រូវធ្វើឲ្យខ្លួនឯងដើម្បីឲ្យអវយវៈនៃសរសៃខ្លួនប្រាណមានចលនា រួមទាំងសរសៃប្រសាទផងដែរ។ ប្រាប់ខ្លួនឯងថា យើងបានកើតមកក្នុងរាងកាយនេះ គឺជាសំណាងមួយ ហើយចាប់ផ្ដើមលាតសន្ធឹងសមត្ថភាព លទ្ធភាពរបស់យើង និងស្វែងយល់ពីភាពអស្ចារ្យនៃខ្លួនឯង។
គ្នាយើងតែងតែគិតថា ខ្លួនស្គាល់មនុស្សអស់ យើងបានចំណាយពេលពេញមួយជីវិតជាមួយនរណាម្នាក់។ ហើយអ្នកខ្លះក៏មានមិត្តភក្ដិជាច្រើនទសវត្សជុំវិញខ្លួន។ ប៉ុន្តែការពិតទៅគឺអត់ទេ វាដូចជាផ្ទាំងក្រដាសទទេ។ ពេលខ្លះយើងគិតថាសៀវភៅត្រូវបានសរសេរពេញអស់ហើយ។ ប៉ុន្តែពិតជាមានជំពូកមួយដែលមិនទាន់សរសេរ។ កុំព្យាយាមកុហកខ្លួនឯង ត្រូវស្មោះត្រង់ជាមួយបេះដូង ខួរក្បាលហើយផ្ដល់នូវអ្វីដែលអាចធ្វើឲ្យរាងកាយប្រសើរ។

ចូរនិយាយឮៗ រៀនសរសេរ គិតលឿន រៀនអ្វីៗទាំងអស់ ឬស្តីចេញនូវអ្វីដែលយើងចង់ឱ្យគេស្តាប់ ។ បើសិនគំនិតដ៏អស្ចារ្យរបស់យើងមិនត្រូវបានគេយកចិត្តទុកដាក់នោះទេ សូមកុំខ្ជះខ្ជាយលើរឿងទាំងនោះ គ្រាន់តែបំភ្លេច ហើយឲ្យវារសាត់ទៅតាមពេលវេលា។
ផ្ដល់ពេលវេលារបស់យើង ផ្ដល់ក្ដីស្រឡាញ់ ផ្ដល់ភាពសប្បុរស ផ្ដល់កន្លែងទំនេរ ដំបូន្មាន និងការស្ដាប់ដ៏ល្អ។ ព្យាយាមអភ័យទោស ប៉ុន្តែកុំធ្វើឲ្យខ្លួនឯងពិបាក ប្រសិនបើមិនអាចធ្វើបាន។

ជីវិតមិនសមនឹងការរស់នៅទេ ប្រសិនបើមិនមានទុក្ខខ្លះ។ មានការឈឺចាប់និងទុក្ខវេទនានៅក្នុងពិភពលោកនេះ មានអ្វីៗជាច្រើនដែលត្រូវបានរចនាឡើង ដើម្បីទ្រទ្រង់មនុស្សជាតិ នាំទៅកាន់កន្លែងមួយដែលលំបាក តែក៏នឹងផ្ដល់ក្ដីសុខ។ យើងមិនអាចមានសេរីភាពបានទេ ខណៈដែលអ្នកផ្សេងទៀតជាប់ច្រវាក់។ ដូច្នេះរស់នៅរួមគ្នាលោកនេះ ត្រូវចេះជួយគ្នា ទើបជីវិតមានន័យ មានការដោះដូរបម្រើគ្នា ទើបមានទៅមានមក។
នៅពេលមានអារម្មណ៍សោកសៅ ឈឺចាប់ រងទុក្ខ កុំអស់សង្ឃឹម ឬពិបាកចិត្ត។ បោះចោលអារម្មណ៍នោះចុះ ហើយអនុញ្ញាតឲ្យខ្លួនឯងមានសេរីភាពផ្លូវចិត្តល្អឡើងវិញ។ ផ្ដោតការយកចិត្តទុកដាក់របស់យើង ទៅលើការបង្កើតការពិតផ្សេងគ្នាមួយដែលយើងមិនទាន់មាន។ បង្កើតទីធ្លាថ្មីដែលល្អប្រសើរសម្រាប់អ្នកដទៃនិងខ្លួនឯង។ ជីវិតរបស់យើងមិនបានកំណត់ដោយច្បាប់ដែលបង្កើតដោយអ្នកដទៃ។ ជីវិតរបស់យើង ជាច្បាប់របស់យើង ជាអ្នកបង្កើត។

នៅចុងបញ្ចប់នៃថ្ងៃនោះ ជឿជាក់លើខ្លួនឯង អ្វីៗគឺនៅខាងក្នុងខ្លួនយើង ចម្លើយ អំណាច ស្នេហា មានតែយើងទេ ដែលកាន់កូនសោដើម្បីឲ្យមានសេរីភាព។ ការរស់នៅសព្វថ្ងៃនេះ មានតម្លៃសក្ដិសមនឹងអ្វីដែលយើងបានធ្វើ មិនថាយើងធ្វើអ្វី ឲ្យតែមិនប៉ះពាល់អ្នកដ៏ទៃ គឺយើងធ្វើត្រូវហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ Forbes
ចុចអាន៖ មនុស្សចូលចិត្តនិន្ទាគេក្រោយខ្នងមិនចេញមុខ មានចរិតលក្ខណៈយ៉ាងម៉េច?
ចុចអាន៖ លក្ខណៈពិសេស ៧ យ៉ាង បង្ហាញថា មនុស្សម្នាក់រឹងមាំពិតប្រាកដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


