KPT+
លក្ខណៈពិសេស ៧ យ៉ាង បង្ហាញថា មនុស្សម្នាក់រឹងមាំពិតប្រាកដ
នៅក្នុងបណ្ដាញសង្គម យើងនឹងឃើញមនុស្សក្លែងក្លាយជាច្រើនដែលតែងតែធ្វើគ្រប់យ៉ាងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ខ្លួនឯងទៅកាន់អ្នកជុំវិញ។ ចំណែកមនុស្សសាមញ្ញផ្ទុយពីនោះ ពួកគេមិនធ្វើដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកណាឡើយ។
ហើយលក្ខណៈខាងក្រោមនេះ គឺជាភាពពិសេសរបស់មនុស្សសាមញ្ញម្នាក់ ៖
១. មិនខ្វល់លើការប្រណាំងប្រជែង

សម័យបច្ចុប្បន្នមនុស្សមាននិន្នាការ នាំគ្នាយកមុខមាត់ដើម្បីបង្ហាញដល់បណ្ដេញសង្គម។ វាអាចជាការជេរបញ្ចោរគ្នា ហែកកេរ្តិ៍គ្នាជាដើម។ ពួកគេមិនខ្វល់ថា វាជាការបង្ហាញមុខមាត់ក្នុងផ្លូវល្អឬអាក្រក់ឡើយ តែជារឿយៗ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ពួកគេ ឬអាចល្បីមួយភ្លែតក៏ថាបាន។
មនុស្សសាមញ្ញម្នាក់ មិនចង់ល្បីល្បាញក្នុងក្រសែភ្នែកអ្នកដទៃទេ តែពួកគេយកចិត្តទុកដាក់លើជីវិតពិត មិនមែនការប្រកួតប្រជែងបែបនេះ។
២. មិនធ្វើឲ្យអ្នកណាឈឺចាប់
មនុស្សត្រឹមត្រូវមានកិត្តិយស នឹងមិនជ្រើសរើសការស្អប់ខ្ពើម ឬទុកលុយជាងសេចក្ដីថ្លៃថ្នូរឡើយ។ ពួកគេមិនធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកណាម្នាក់ ដើម្បីព្រោះតែចង់ឲ្យគេស្គាល់ក្នុងបណ្ដេញសង្គម ពោលគឺពួកគេគោរពខ្លួនឯងនិងអ្នកដទៃជានិច្ច។
៣. ចិញ្ចឹមចិត្តគិតតែរឿងវិជ្ជមាន

មនុស្សចង់ល្បីភាគច្រើន ចិញ្ចឹមគំនិតជាមួយនឹងបទពិសោធន៍អវិជ្ជមាន ហើយត្អូញត្អែរហូរហែមិនដឹងទិសតំបន់អី។ ជាពិសេសគឺមានបញ្ហាកើតឡើងបន្តគ្នា នាំតែរឿងឈឺក្បាលដល់សង្គម។
មនុស្សដែលមានសីលធម៌ក្នុងខ្លួនពេញចិត្តនឹងភាពស្រស់ស្អាតនៃផ្នត់គំនិតវិជ្ជមានជាមួយពិភពលោក។ ពួកគេរៀនសូត្រជានិច្ច ហើយបន្តរស់នៅក្នុងជីវិតវិជ្ជមាន។
៤. មិនអនុញ្ញាតឱ្យអ្នកផ្សេងអូសទាញបាន
មិនថាយើងអស្ចារ្យឬសប្បុរសប៉ុណ្ណាក៏ដោយ តែងតែមាននរណាម្នាក់ចង់បំផ្លាញជីវិតវិជ្ជមានរបស់យើង ឬបំផ្លាញបេះដូងដ៏បរិសុទ្ធមួយនេះ។ មនុស្សរឹងមាំមិនអនុញ្ញាតឱ្យនរណាម្នាក់ធ្វើវាចំពោះពួកគេទេ។ ពួកគេលុបបំបាត់មនុស្សដែលបំពុលពីដំណើរជីវិតរបស់ពួកគេ ហើយព្រងើយកន្តើយនឹងអ្នកទាំងនោះ។
៥. មិនចំណាយពេលឥតប្រយោជន៍

មនុស្សពិតប្រាកដគេមិនអៀនខ្មាសពីប្រព័ន្ធផ្សព្វផ្សាយសង្គមទេ ប៉ុន្តែពួកគេមិនទៅចំណាយពេលវេលាដើម្បីពិនិត្យមើលមតិព័ត៌មាន ហើយមិនរង់ចាំការចុច Like ពីនរណាក្នុងបណ្ដេញសង្គមឡើយ។
ពេលទំនេររបស់ពួកគេ គឺចំណាយជាមួយមនុស្សដែលស្រឡាញ់ ឬរីករាយនឹងការដើរលេងកម្សាន្ត។ ការរស់នៅក្នុងពិភពពិត គឺនិយាយពីភាពត្រឹមត្រូវ មិនមែនសម្ដែងក្នុងបណ្ដេញសង្គម។
៦.ពេញចិត្តនូវអ្វីដែលជាខ្លួនឯង
មនុស្សដែលមានភាពត្រឹមត្រូវ ដឹងថាមនុស្សគ្រប់គ្នាមានគុណវិបត្តិទម្លាប់អាក្រក់និងបញ្ហារូបរាងមួយចំនួន។ ទោះយ៉ាងណាក៏ដោយ ពួកគេមានអារម្មណ៍សុខស្រួលណាស់ ទោះបីពួកគេមានស្បែកមិនស្អាត ខ្មៅស្រអាប់ក៏ដោយ។
ពួកគេស្រឡាញ់អ្វីដែលជាខ្លួនឯង នៅក្នុងកញ្ចក់រាល់ថ្ងៃ។
៧. ធ្វើតាមបេះដូងខ្លួនឯង
មនុស្សរឹងមាំ រមែងរស់នៅក្នុងជីវិតវិជ្ជមាន ពីព្រោះពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើ។ ពួកគេតែងតែធ្វើតាមបេះដូងនៅពេលនិយាយអំពីការអប់រំ ទំនាក់ទំនង អាជីព និងទិដ្ឋភាពផ្សេងទៀតនៃជីវិត។
ត្បិតតែពេលខ្លះ ពួកគេអាចរកលុយមិនបានបានច្រើន ប៉ុន្តែយ៉ាងហោចណាស់ពួកគេធ្វើអ្វីដែលធ្វើឱ្យខ្លួនឯងសប្បាយរីករាយ។
ពិភពលោកគឺពោរពេញទៅដោយមនុស្សពិតប្រាកដនិងមនុស្សក្លែងក្លាយ ហើយយើងគឺជាម្នាក់ក្នុងចំណោមពួកគេ។ មនុស្សគ្រប់គ្នាជ្រើសរើសដំណើរជីវិតផ្ទាល់ខ្លួន ដូច្នេះវាមិនអីទេ បើយើងមិនមានចរិតដូចបានរៀបរាប់ខាងលើ។
ទោះបីយើងធ្វើអ្វីក៏ដោយ ព្យាយាមធ្វើឱ្យបានត្រឹមត្រូវតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មនុស្សស្រីរឹងមាំពិតប្រាកដ មានចរិតលក្ខណៈទាំង ៣ នេះ
ចុចអាន៖ បើពិភពលោកកំពុងប្រឆាំងនឹងអ្នក នេះជាអ្វីដែលគួរធ្វើបង្កើនភាពរឹងមាំ
-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


