Connect with us

KPT+

ហេតុអ្វី​ក្មេង​ខ្លះ​​រឹងមាំ ​ក្មេង​ខ្លះ​ភ័យ​ខ្លាច​បាក់ស្បាត​អៀន​អន់​ខុស​របៀប?

បានផុស

នៅ

ចិញ្ចឹម​កូន​ គឺ​ជា​អាទិភាព ​ជា​អ្វី​គ្រប់យ៉ាង​​ក្នុង​ជីវិត​របស់​អ្នក​ដែល​ជា​ឪពុកម្ដាយ​ ទោះបី​ជា​ពិបាក​ និង​ត្រូវ​លះបង់​ប៉ុណ្ណា​ នោះ​ជា​ភារកិច្ច​ ព្រោះថា ​នៅ​ពេល​ដែល​​កូន​ធំ​ឡើង​នឹង​ក្លាយ​ជា​មនុស្ស​ល្អ​ ពលរដ្ឋ​ល្អ មាន​ជីវិត​ប្រសើរ​ គ្រួសារ​ក៏​នឹង​​មាន​មោនភាព។

ខាងក្រោម​នេះ​ ជា​គន្លឹះ​ដើម្បី​ចិញ្ចឹម​កូន​បាន​ល្អ​បំផុត​ គឺ​តាម​រយៈ​ការ​ធ្វើ​អន្តរកម្ម​សង្គម​ជាមួយ​ពួកគេ​ ៖

១. ឪពុកម្ដាយ​គឺ​ជា​គ្រូ​ដំបូង​របស់​កូន 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារ​រៀន​អ្វីៗ​ជា​ច្រើន​ នៅ​ពេល​កំពុង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ឪពុកម្ដាយ ​ដូចជា​ជំនាញ​សង្គម ​ការ​ចែក​រំលែក ​ការ​គោរព​​ព្រឹទ្ធាចារ្យ​ និង​ជួយ​អ្នកដទៃ។

ក្នុង​អំឡុង​ពេល​អន្តរកម្ម​ កុមារ​រៀន​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង​នៅ​ក្នុង​ជីវិត​របស់​ពួកគេ។ ទោះបី​ជា​ឪពុកម្ដាយ​រវល់​នឹង​ទម្លាប់​ការងារ​ក៏​ដោយ​ ពួកគេ​ត្រូវ​ចំណាយ​ពេល​ដើម្បី​ដោះស្រាយ​បញ្ហា​កូនៗ របស់​ពួកគេ។

. ព្យាបាល​អន្តរកម្ម​កុមារ​ជាមួយ​នឹង​ឪពុកម្ដាយ

មាន​បច្ចេកទេស​ដ៏​ល្អ​មួយ​គឺ​ហៅ​ថា PCIT ដោយ​ការ​ព្យាបាល​អន្តរកម្ម​រវាង​កុមារ ​ជាមួយ​ឪពុកម្ដាយ​របស់​ពួកគេ។
PCIT គឺ​ជា​ការ​ព្យាបាល​សម្រាប់​កុមារ​ដែល​មាន​អាកប្បកិរិយារញ៉េរញ៉ៃ ​និង​អ្នក​ដែល​ងាយ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​ ទាំង​ពេល​កំពុង​សិក្សា​ ឬ​ធ្វើ​អន្តរកម្ម​ជាដើម។

វា​គឺ​ជា​ការ​ព្យាបាល​តាម​លក្ខណៈ​គ្រួសារ​ ផ្អែក​លើ​អាកប្បកិរិយា​រយៈ​ពេល​ខ្លី​ ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ឪពុកម្ដាយ​ និង​កូន​ប្រសើរ​ឡើង។

៣. ដំណាក់កាល​នៃ​ការ​ព្យាបាល PCIT

PCIT គឺ​ការ​ពង្រឹង​ទំនាក់ទំនង​ និង​វិន័យ​និង​ការ​អនុលោម​តាម​ច្បាប់​នៃ​ដំណាក់កាល ។ អ្នក​ព្យាបាល​ដំបូង​នឹង​និយាយ​ជាមួយ​ឪពុកម្ដាយ​ ហើយឲ្យ​ពួកគេ​ដឹង​អំពី​ដំណើរការ​នៃ​ដំណាក់កាល​នីមួយៗ។ បន្ទាប់មក​អ្នក​ព្យាបាល​នឹង​ប្រើ​កញ្ចក់​មួយ​ ឬ​បង្ហាញ​វីដេអូ​ផ្សាយ​ផ្ទាល់​ ដើម្បី​មើល​ឪពុកម្ដាយ​ធ្វើ​អន្តរកម្ម​ និង​លេង​ជាមួយ​កុមារ។

ដំណាក់កាល​បង្កើន​ទំនាក់ទំនង ​នឹង​បង្រៀន​ឪពុកម្ដាយ​​ឲ្យកាត់​បន្ថយ​អារម្មណ៍​អវិជ្ជមាន​ នៅ​ក្នុង​ទំនាក់ទំនង​ណា​មួយ។ ដំណាក់កាល​នេះ​ក៏​លើក​ទឹកចិត្ត​ឪពុកម្ដាយ​​​ឲ្យ​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង​ថ្មី​ និង​រៀន​ពី​របៀប​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ដល់​កូនៗ​របស់​ពួកគេ។

ទោះ​យ៉ាងណា​ វិធីសាស្ត្រ PCIT  គឺ​ល្អ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ២ ទៅ ៧ ឆ្នាំ។ វា​ជួយ​ឱ្យ​កុមារ​រៀន​និង​សម្រប​ខ្លួន​ជាមួយ​អាកប្បកិរិយា​ល្អ។

៤. តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​កុមារ​ព្យាបាល​ប្រើ​បច្ចេកទេស PCIT

ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល ​ឪពុកម្ដាយ​ត្រូវ​ជៀសវាង​ប្រើ​ពាក្យ​អវិជ្ជមាន ​នៅ​ពេល​មាន​ទំនាក់ទំនង​ជាមួយ​កូន។ នៅ​ពេល​ដែល​​ឪពុកម្ដាយ​និង​កូន​មាន​លំនឹង​ នៅ​ដំណាក់កាល​ដំបូង ​ពួកគេ​នឹង​ឈាន​ដល់​ដំណាក់កាល​ទីពីរ។

វិធីសាស្ត្រ​ព្យាបាល​តាម  PCIT  មាន​សក្ដានុពល​ក្នុង​ការ​ដោះស្រាយ​រោគ​សញ្ញា ​នៃ​អាកប្បកិរិយា​ជា​ច្រើន ​ដូចជា​កំហឹង ​ការ​មិន​គោរព​ ការ​ឈ្លានពាន​និង​ការ​ប្រឆាំង​ជា​ដើម។

អត្ថប្រយោជន៍​នៃ PCIT ៖ កសាង​ទំនាក់ទំនង​ល្អ​ប្រសើរ​ និង​វិជ្ជមាន​រវាង​ឪពុកម្ដាយ​និង​កូន វា​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ដល់​ឥរិយាបថ​អវិជ្ជមាន​ របស់​កុមារ។ កាត់បន្ថយ​​ទម្លាប់​អាក្រក់​ដែល​កុមារ​អាច​យល់​បាន ​ដូចជា​ការ​រំលោភ​បំពាន​ ពាក្យ​សំដី​ និង​រាងកាយ​ ជួយ​​​ឲ្យ​កុមារ​ធ្វើ​អន្តរកម្ម​និង​ប្រាស្រ័យ​ទាក់ទង​ក្នុង​គ្រួសារ​យ៉ាង​ងាយស្រួល។

ទោះ​យ៉ាងណា ​ការ​ព្យាបាល​បែប​នេះ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ ដើម្បី​ព្យាបាល​ជំងឺ​មួយ​ចំនួន ​ដែល​រួម​មាន​ជំងឺ Autism ការ​ប៉ះ​ទង្គិច​ ការ​ថប់បារម្ភ​ និង​ការ​រំលោភ​បំពាន​របស់​ឪពុកម្ដាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រយ័ត្ន! ទោះមានជំងឺ​រាតត្បាតក្មេងៗ​មិនគួរឈប់បន្លែងលេងហើយទុកឱ្យនៅឯកោទេ

ចុចអាន​៖តើ​មាន​វិធីសាស្ត្រ​យ៉ាងណា​ ឲ្យ​ក្មេងៗ​រៀន​តាម​អន​ឡាញ​បាន​ល្អ​ប្រសើរ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម