ចំណុចសំខាន់ៗ៤​មុនពេលចង់រកស៊ីផ្នែកគ្រឿងសម្អាងបានកាក់កប – Kampuchea Thmey Daily
Connect with us

KPT+

ចំណុចសំខាន់ៗ៤​មុនពេលចង់រកស៊ីផ្នែកគ្រឿងសម្អាងបានកាក់កប

Published

on

គ្រប់ការរកស៊ី សុទ្ធតែត្រូវការតិចនិកល្អនិងច្បាស់លាស់ ទើបអាចលូតទៅមុខប្រកបដោយភាពជោគជ័យ។ ដូចគ្នានេះ ការរកស៊ីលក់គ្រឿងសម្អាង ក៏ចាំចាច់មានវិធីសាស្ត្រល្អក្នុងការលក់ ទើបអាចឈរជើងក្លាយជាអាជីវកម្មស្ដង់ដារមានការទទួលស្គាល់ពីអតិថិជន។

ខាងក្រោមជារឿងចាំបាច់សំខាន់ៗទាំង ៤ ដែលត្រូវយល់ដឹង មុនបើកលក់ផលិតគ្រឿងសម្អាង៖

១. ស្គាល់ច្បាស់ពីផលិតផលដែលត្រូវលក់

មុនសម្រេចចិត្ត​ជ្រើសយកផលិតផលគ្រឿងសម្អាងសម្រាប់ជួញដូរ ត្រូវប្រាកដចិត្តថា ផលិតផលនោះ​ជាតម្រូវការរបស់អតិថិជន មានគុណភាពទទួលស្គាល់ច្រើន បូករួមនឹងតម្លៃសមរម្យផងដែរ។ ក្នុងនាមជាម្ចាស់អាជីវកម្មមួយរូប អ្នកមិនអាចចេះតែលក់ផលិតឲ្យតែបានលុយដោយមិនស្គាល់ទំនិញខ្លួន ហើយបំផ្លាញសុខភាពអ្នកប្រើប្រាស់នោះទេ។

២. ចុះបញ្ជីផលិតផលជាមួយក្រសួងពាក់ពន្ធ័           

បើចង់បង្កើតអាជីវកម្មខ្លួនឲ្យក្លាយទៅជាអាជីវកម្មស្តង់ដារ អ្នកគួរតែសិក្សាពីនិតិវិធីក្នុងការចុះបញ្ជីផលិតផលជាមួយក្រសួងដែលពាក់ពន្ធ័ដើម្បីធ្វើការចរាចរណ៍គ្រឿងសម្អាងលើទីផ្សារដោយមានលិខិតបញ្ជាក់ការទទួលស្គាល់ពីគុណភាព និងពីផ្លូវច្បាប់ផ្សេងៗរួមមាន ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ពន្ធដារ នឹងស្ថាប័នពាក់ពន្ធ័ផ្សេងៗទៀត។ ការធ្វើបែបនេះមិនត្រឹមតែទទួលបាននូវច្បាប់ទទួលស្គាល់នោះទេ ថែមទាំងអាចធ្វើឲ្យអតិថិជនកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់ទៀតផង។

៣. មានក្រុមការងារដែលចេះជំនាញច្បាស់លាស់

ចង់បង្កើតជាអាជីវកម្មស្តង់ដារមួយ ចាំបាច់ត្រូវមានបុគ្គលិកជំនាញដើម្បីសម្រួលការងារ។ អ្នកត្រូវជ្រើសរើសក្រុមការងារតាមផ្នែកដូចជា ផ្នែកហិរញ្ញវត្ថុ ផ្នែកលក់ ផ្នែកទីផ្សារ​ហើយនឹងផ្នែកដឹកជញ្ជូនជាដើម។ បើអាចអនុវត្តចំណុចនេះបានល្អ វានឹងធ្វើឲ្យការងារលក់ទាំងមូលមានភាពងាយស្រួល ច្បាស់លាស់ និងកាន់តែរីកលូតលាស់ទៅមុខ។

៤. ចេញមុខក្នុងទីផ្សារឲ្យបានច្រើន

ការចូលរួមក្នុងការប្រកួតប្រជែងបង្ហាញមុខក្នុងទីផ្សារឲ្យបានច្រើនដូចជា ចូលរួមព្រឹត្តិការណ៍តាំងពិព័រគ្រឿងសម្អាង ឬផ្សព្វផ្សាយតាមបណ្ដាញសង្គមជាដើម ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយបង្កើនទំនុកចិត្តទៅកាន់អ្នកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាព ហើយថែមទាំងមានឱកាសក្នុងការបញ្ចេញផលិតផលទៅកាន់ទីផ្សារធំទូលាយ ព្រមទាំងជួយឲ្យគ្រឿងសម្អាងមានភាពល្បីល្បាញ​ និងការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ designhill

Click to comment

Leave a Reply

Your email address will not be published.

twenty − ten =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ7 mins ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ21 mins ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ41 mins ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ1 hour ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ1 hour ago

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

ព័ត៌មានពេញនិយម