ព័ត៌មានជាតិ
មើលតែសំបកក្រៅលក់ទឹកក្រូចធម្មតា តែចំណូលវិញហួសពីការស្មាន
ការរកស៊ីខ្លះ មិនអាចមើលតែសំបកក្រៅបានទេ។ ដូចអ្នកលក់ទឹកក្រូចច្របាច់ស្រស់ មួយខែអាចរកចំណូលប្រមាណជិត ៥០០ដុល្លារអាមេរិក តាមរយៈរបរហាលវាលហាលក្តៅនេះ។

អ្នកស្រី ហួន ជឿន មានវ័យជាង ៤០ ដែលមានស្រុកកំណើតនៅខេត្តកំពង់ធំបានឱ្យ «កម្ពុជាថ្មី» ដឹងថា អ្នកស្រីបានមករស់នៅរាជធានីភ្នំពេញតាំងពីកំឡុងឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្នជាង ២០ ឆ្នាំមកហើយ។ អ្នកស្រីនិងស្វាមី បានចាប់យកមុខរបរជាអ្នកលក់ទឹកក្រូចច្របាច់តាំងពីឆ្នាំ ២០១៥ មក។
មានប្រវត្តិធ្លាប់ធ្វើការក្នុងក្រុមហ៊ុនមួយ ជាអ្នកលក់កាហ្វេធម្មជាតិ នាំចូលមកពីខេត្តមណ្ឌលគិរីផ្ទាល់ ដោយកិនចេញជាគ្រាប់សុទ្ធ ប៉ុន្តែដោយសារព្រួយបារម្ភអំពីសុខភាព ទើបអ្នកស្រី ហួន ជឿន សម្រេចចិត្តមកធ្វើជាអ្នកលក់ទឹកក្រូចច្របាច់ស្រស់វិញ។
អ្នកស្រី ហួន ជឿន បានប្រាប់ពីមូលហេតុការចាប់យកមុខរបរមកធ្វើជាអ្នកលក់ទឹកក្រូចស្រស់ ដោយយល់ឃើញថា មនុស្សនាពេលបច្ចុប្បន្ននេះ កំពុងព្យាយាមកាត់បន្ថយគ្រឿងកំប៉ុងផ្សេងៗដែលនាំឱ្យប៉ះពាល់ដល់សុខភាព។

ក្នុងមួយថ្ងៃអ្នកស្រី ជឿន អាចលក់បានចន្លោះពី ៥០ ទៅ ៦០ដប មិនទៀងទាត់អាស្រ័យទៅលើស្ថានភាពអាកាសធាតុ ហើយទឹកក្រូចស្រស់មួយដបអ្នកស្រីលក់ក្នុងតម្លៃ ៦ ពាន់រៀល។ ១ ខែស្រ្តីរូបនេះអាចរកចំណូល ៤០០ដុល្លារអាមេរិក ទៅ ៥០០ដុល្លារ ដែលអាចយកមកផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារនិងតម្រូវការផ្សេងៗ។

ពាក់ព័ន្ធមុខរបរនេះ អ្នកស្រី ហួន ជឿន ចង់ឱ្យមនុស្សមួយចំនួនតូចបានយល់ពីរបស់ធម្មជាតិ ជួយគាំទ្ររបស់ដែលធ្វើចេញភ្លាមៗ និងឱ្យតម្លៃដល់អ្នកដែលប្រកបរបរជាអ្នកលក់នៅតាមផ្លូវគ្រប់គ្នា។

នៅថ្ងៃខាងមុខប្រសិនបើសល់ចំណូលច្រើនគ្រប់គ្រាន់ ស្រ្តីអ្នកលក់ទឹកក្រូចស្រស់នេះចង់ទៅរស់នៅទីជនបទ ដោយបង្កើតការរកស៊ីជាអ្នកទិញស្រូវ បន្លែ ត្រី សាច់ផ្សេងៗ ដាំដោយធម្មជាតិរបស់ប្រជាកសិករ ហើយប្រមូលទិញដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ និងជួយឱ្យកសិករមានជីវភាពល្អប្រសើរជាងមុន៕
ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ