Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនយុវជន​អ្នកលេង​ tik tok ម្នាក់បង្ហោះសារញុះញ​ង់មិនឱ្យពលរដ្ឋ​ មន្ត្រី​រាជការ​ ទៅ​ទទួល​ចាក់វ៉ាក់សាំង​របស់ចិន

បានផុស

នៅ


ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើយុវជនម្នាក់ជាអ្នកលេង tik tok ដែលបានបង្ហោះសាររិះគន់ថា វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ជាជំនួយរបស់មិត្តចិនមកឱ្យកម្ពុជា ដែលកំពុងប្រតិបត្តិការចាក់ជួនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋពេលនេះថា គ្មានគុណភាព ព្រោះវ៉ាក់សាំងនេះគ្មានការទទួលស្គាល់ជាផ្លូវការឡើយ ។យុវជនខាងលើត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០​ ខែមេសា ឆ្នាំ២០២១នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជនដែលបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គម tik tok ថា វ៉ាក់សាំងជាជំនួយរបស់ចិនមកឱ្យកម្ពុជា គ្មានគុណភាព និងអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ក្រោយពេលចាក់រួច និងបានឃោសនាហាមដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋកុំទៅទទួលចាក់ដាច់ខាត ដោយសារមានបញ្ហាដល់អាយុជីវិតដែលជាការផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវិដ-១៩ ចូលក្នុងសហគមន៍តែម្តង ។

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្ន​ងការនគរបាល​ខេត្ដ​កំពង់ស្ពឺ​ បានបញ្ជាក់ថា​ បុគ្គល​ម្នា​ក់ឈ្មោះ​ ប៉ាន់​ សុភី​ ភេទ​ប្រុស​ អាយុ​ ២៦ឆ្នាំ​ មុ​ខ​របរ​ អ្នកចិញ្ចឹមជ្រូក​ រស់​នៅ​ឃុំ​ពោធិ៍ចំរេីន​ ស្រុក​បសេដ្ឋ​ ខេត្ដ​កំពង់ស្ពឺ​ ដែលជាម្ចាស់​គណនី​ tik​ tok​ @User 4071311708297​ និងជាម្ចាស់​ គណនី​ ហ្វេសប៊ុក​ ឈ្មោះ​ Loc Le​ ដែលបានបង្ហោះ​ព័ត៌មា​ន​ ញុះញង់​ឱ្យ​មាន​ការជ្រួសច្របល់​ពិសេស​រារាំងដល់ការអនុវត្ដវិធានការ​ ការពារ​សុខមាភាព​ពលរដ្ឋ​ក្នុងសង្គម​ ត្រូវ​បានកំលាំងនគរ​បាល​ធ្វើការ​ស្រាវជ្រាវ​ និងឃាត់ខ្លួន​សាកសួរ​ កសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ​ចាត់ការ​នីតិវិធី​បន្ដ​ ។ 

យុវជនខាងលើបានប្រេីប្រាស់បណ្ដាញសង្គ​ម​ ដេីម្បី​ធ្វើ​សកម្មភាព​បង្ហោះ​ព័ត៌មាន​មិនពិតញុះញុងដោយចោទប្រកាន់​ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា​​​ ក្នុងការទប់ស្កាត់ការរីករាយដាលវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍​នាពេលបច្ចប្បន្ននេះ ។ ការបង្ហោះព័ត៌មានផ្ទុយពី​ការពិត​ជាចរតនានាំឱ្យមានការយល់ច្រឡំណាមួយមកលើរាជរដ្ឋា​ភិបាល និងប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនតែម្តង ។ 

ក្រោយពេលនគរបាលស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនឈ្មោះ ប៉ាន់​ សុភី​​ បានទទួល​ស្គាល់​ថា​​ ខ្លួនពិតជាបានធ្វេីសកម្មភាពដូចអ្វីដែលបានបង្ហោះ​ក្នុងប​ណ្ដាញ​សង្គម​ tik tok  និងប្រព័ន្ធ​បណ្តាញ​សង្គម​ facebook ពិតប្រាកដ​មែន​ ។

ក្នុងតំណាក់កាលរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវថ្មីមួយនេះ គឺមាន​ជនទុច្ចរិតមួយក្រុមតូចបែរជាយក​ការទទួល​ខុសត្រូវ​របស់ថ្នាក់ដឹកនាំ​លើអាយុ​ជីវិត​ប្រជាពលរដ្ឋរាប់លាន​នាក់​ បញ្ហា​សុខមាភាព​សង្គម​ មកលេងសេីច និងធ្វេីការញុះញង់ក្រោមរូបភាព​ ឧបាយកល​ផ្សេងទៅវិញ​ ។ 
សូមប្រជាពលរដ្ឋចូលរួម​អនុវត្ត​វិធានសុខាភិបាល​ និងវិធានការ​សុខាភិបាលដែលសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដាក់ចេញ គឺ «៣​ការពារ​ ៣​កុំ​»៕

អត្ថបទ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម