ព័ត៌មានជាតិ
អ្នកជំនាញ គាំទ្រ១០០%ចំពោះសំណើសម្តេចតេជោឱ្យកម្ចាត់មន្រ្តីនិងឈ្មួញបន្តលួចនាំចូលទំនិញថៃ
អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានសម្តែងការគាំទ្រចំពោះការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្ចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំចូលទំនិញថៃ ក្នុងពេលព្រំដែនគោកត្រូវបានបិទ។

ការគាំទ្រនេះ បន្ទាប់ពីសម្តេចតេជោ កាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៥ បានស្នើឱ្យចាត់វិធានការលើការរត់ពន្ធនាំចូលទំនិញថៃតាមព្រំដែនគោក ដើម្បីកុំឱ្យប្រទេសថៃមើលងាយថា កម្ពុជាអត់ទំនិញរបស់គេមិនបាន។ សម្តេចសង្កត់ធ្ងន់ថា៖«ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឱ្យសោះ)»។ ការស្នើរបស់សម្តេចតេជោ គឺបន្ទាប់ពីកម្លាំងនគរបាលចម្រុះ បានចុះឆែកឆេរឃ្លាំងទំនិញមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលបានស្តុកសាច់បង្កកជើងមាន់ ស្លាបមាន់ និងគ្រឿងក្នុងសត្វរាប់រយតោនដែលនាំចូលពីថៃតាមច្រកព្រំដែនគោក។

អ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត ជ័យ តិច បានបង្ហាញការគាំទ្រ ១០០% ទៅនឹងការណែនាំ និងសំណើររបស់សម្តេចតេជោ។ លោកបន្តថា សម្រាប់កម្ពុជាគឺឆ្លើយតបទៅនឹងអ្វីដែលភាគីថៃចាត់វិធានការមកលើកម្ពុជាតែប៉ុណ្ណោះ ជាពិសេសបញ្ហាពាណិជ្ជកម្ម បិទព្រំដែនរវាងប្រទេសទាំងពីរនេះ គឺភាគីថៃចាប់ផ្តើមមុន ដូច្នេះការធ្វើពហិកាទំនិញថៃ គឺជាបញ្ហារបស់ជាតិទាំងមូល។ ក្នុងន័យនេះ លោកស្នើប្រជាពលរដ្ឋគ្រប់រូប ទាំងអ្នកជំនួញ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសបងប្អូនដែលធ្វើការនៅតាមបណ្តោយព្រំដែនត្រូវតែរួបរួមគ្នា ព្រោះនេះមិនមែនជាបញ្ហាបុគ្គល គឺជាបញ្ហារបស់ទេសជាតិទាំងមូល។ លោកបញ្ជាក់ថា៖«បើយើងមិនរួបរួមគ្នាដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពនោះទេ គឺថៃនឹងមើលងាយយើងតពូជ គេនឹងថាអត់របស់ថៃមិនបាន»។
នៅក្នុងជម្លោះរវាងកម្ពុជា និងថៃលើកនេះ មិនមែនជាជម្លោះរវាងយោធា និងយោធា ឬរវាងបុគ្គល និងបុគ្គលនោះទេ វាបានរាលដាលដល់ជម្លោះរវាងប្រទេសជាតិ និងប្រទេសជាតិ ដែលបង្កនូវវិធានការ និងការឆ្លើយតបគ្នាទៅវិញទៅមកស្ទើរគ្រប់វិស័យ ទាំងវិស័យការទូត ទាំងសេដ្ឋកិច្ច យោធា ក៏ដូចជាការបិទព្រំដែន និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានផ្អាក។ នេះបើតាមលោក ជ័យ តិច បន្ថែម។

ពាក់ព័ន្ធការស្នើឱ្យកម្ចាត់មន្រ្តីខិលខូចនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ក៏បានបង្ហាញការគាំទ្រ និងជំរុញឱ្យការអនុវត្តមានប្រសិទ្ធភាពជាងមុន ទើបប្រជាពលរដ្ឋមានទំនុកចិត្ត។ ក្នុងដំណាក់កាលនៃជម្លោះព្រំដែនជាមួយថៃ លោកជំរុញឱ្យរដ្ឋាភិបាលដាក់វិធានការតឹងរឹងចំពោះមន្រ្តី ឬឈ្មួញ ដែលបន្តលួចនាំចូលទំនិញខូចគុណភាព និងខុសច្បាប់បែបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ និងការផលិតក្នុងស្រុក។
លោកបន្តថា៖«ការនាំចូលរបៀបនេះ ធ្វើឱ្យថ្លៃដើម និងទំនិញនាំចូលទាបជាងទំនិញផលិតក្នុងស្រុក ការគេចពន្ធមួយចំនួន គឺបានរួមចំណែកធ្វើឱ្យអ្នកផលិតក្នុងស្រុករងគ្រោះដោយសារទំនិញខូចគុណភាពមានតម្លៃទាប វាយលុកចូលទីផ្សារ ព្រមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយើង»។
បើតាមលោក គី សេរីវឌ្ឍន៍ ការបិទព្រំដែននេះបានធ្វើឱ្យផលិតកម្មក្នុងស្រុកចាប់ផ្តើមមានសង្ឃឹមឡើងវិញបន្តិចបន្តួចក្នុងការចាប់ផ្តើម។ ក្នុងន័យនេះ លោកក៏ជំរុញរដ្ឋាភិបាលគួរតែលើកទឹកចិត្ត លើកកម្ពស់ និងការផ្តល់បច្ចេកទេសឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីជំរុញឱ្យឧស្សាហកម្មក្នុងស្រុករីកចម្រើនបានលឿន៕
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


