ព័ត៌មានជាតិ
ផ្សារប្រចាំសប្តាហ៍ខេត្តបាត់ដំបង ផលិតផលខ្មែរកាន់តែសំបូរ ខណៈពលរដ្ឋបន្តគាំទ្រឥតថមថយ
មន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបងបានអះអាងថា ផ្សារប្រចាំសប្តាហ៍ខេត្តបាត់ដំបង ផលិតផលខ្មែរកាន់តែមានសន្ទុះខ្លាំង ខណៈអតិថិជនមានការគាំទ្រច្រើន។
ការអះអាងពីមន្ត្រីពាណិជ្ជកម្មបែបនេះ សង្កេតឃើញផលិតផលខ្មែរចម្រុះ ត្រូវបានបង្កើនដាក់តាំងលក់ ហើយចំនួនអតិថិជនក៏កាន់តែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ បង្កជាបរិយាកាសសប្បាយរីករាយអ៊ួអរប្រៀបបានជាកន្លែងកម្សាន្តអារម្មណ៍របស់មហាជន។


អ្នកស្រី អុី មៀន ពលរដ្ឋរស់នៅក្រុងបាត់ដំបងបានសម្តែងការចាប់អារម្មណ៍ ក្រោយអ្នកស្រីទើបតែចូលមកទិញផលិតផលក្នុងស្រុក ដោយមិននឹកស្មានថាសំបូរបន្លែ ត្រីសាច់ ហើយគ្រប់បន្លែសុទ្ធតែនៅស្រស់បំព្រង មិនដូចក្នុងផ្សារនានាដែលអ្នកស្រីធ្លាប់ដើរទិញពីមុននោះទេ។
បើតាមអ្នកស្រី មៀន “ពេលដើរមើលឃើញ បន្លែ ត្រីសាច់ច្រើនបែបនេះ ខ្ញុំចេះតែចង់ទិញច្រើនស្ទើរភ្លេចខ្លួន ណាមួយបរិយាកាសក៏ល្អ ហើយសប្បាយរីករាយ ពេលដើរជួបអ្នកស្គាល់គ្នា រាក់ទាក់គ្នាយ៉ាងសប្បាយ។ វាប្រៀបបានដូចជារូបខ្ញុំកំពុងតែដើរនៅលើទីតាំងកម្សាន្តមួយកន្លែងអីចឹងដែរ”។


មន្ត្រីពាណិជ្ជកម្មខេត្តបាត់ដំបងបានបញ្ជាក់ថា រាល់សប្តាហ៍ដំណើរការលក់ផលិតផលខ្មែរនៅក្នុងស្រុក មានបន្លែសុវត្ថិភាព ផ្លែឈើ សាច់សត្វ អង្ករ និងអាហារកែច្នៃនានា កាន់តែមានសន្ទុះមិនមានការថមថយណាមួយនោះទេ ហើយអតិថិជនក៏បានគាំទ្រច្រើន ជាក់ស្តែងដូចនៅព្រឹកថ្ងៃសៅរ៍ជាដើម។
បើតាមមន្ត្រីដដែល ផ្សារផលិតផលខ្មែរនៅខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់កសិផលផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់៦:០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
អត្ថបទ÷សៅ សារិទ្ធ
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


