Connect with us

ព័ត៌មានជាតិ

តំបន់មួយចំនួននៅសង្កាត់ចាក់អង្រែក្រោម រងការលិចលង់ដោយសារ ទឹកហូរចាល់ពីស្ទឹងជ្រៅ

បានផុស

នៅ

លោក ជា សុខៃ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១១ តុលា នេះ​ថា តំបន់​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​សង្កាត់​ចាក់​អង្រែ​ក្រោម នៅតែ​បន្ត​លិចលង់​ដោយសារ​ទឹក​ចាល់​ពី​ស្ទឹង​ជ្រៅ ព្រំប្រទល់​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា សុខៃ បាន​បន្ត​ថា ដោយសារ​ទឹក​ចាល់​ពី​ស្ទឹង​ជ្រៅ​ទើប​ធ្វើ​ឲ្យ​ទឹក​លូ​ដែល​ធ្លាប់​តែ​បង្ហូរ​ពី​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ កន្លងមក ត្រូវ​ហូរ​ចាល់​មកវិញ។ អាជ្ញាធរ​សង្កាត់​ចាក់​អង្រែ​ក្រោម កំពុង​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័រ​ទៅ​កាយ​ប្រឡាយ​បង្ហូរ​ទឹក​ចេញ ដើម្បី​ឲ្យ​ទឹក​ស្រក​ពី​តំបន់​ដែល​លិចលង់​ក្នុង​ភូមិសាស្ត្រ​មួយ​ចំនួន​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម។

លោក​ចៅសង្កាត់ បាន​បញ្ជាក់​ថា ទឹក នឹង​ស្រក​នៅ​ពេល​ឆាប់ៗ ខាងមុខ បើសិនជា​មិន​មាន​ធ្លាក់​ភ្លៀង​ធំ​ដូច​យប់មិញ។ ទោះជា​យ៉ាងណា គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័រ នៅតែ​បន្ត​ស្តារ​ប្រឡាយ​បន្ត​ទៀត​រហូត​ទឹក​លែង​ស្ទះ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម