Connect with us

ព័ត៌មានជាតិ

មេប៉ុស្តិ៍រដ្ឋបាលឃុំចុងផ្លាស់ ស្រុកកែវសីមា កៀងគរសប្បុរសជន ជួសជុលស្ថាបនាផ្លូវរងការខូចខាតដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

ផ្លូវលំមួយខ្សែខូចខាតច្រើនកន្លែង ដោយជំនន់ទឹកភ្លៀងនារដូវវស្សា ត្រូវបានប៉ុស្តិ៍រដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋាននិងសប្បុរសជននានា ចាក់បំពេញជួសជុលស្ថាបនាឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ជាពិសេស សិស្សានុសិស្សដែលជិតដល់ពេលបើកបវេស្សនកាលសិក្សាឆ្នាំថ្មី នាពេលខាងមុខ។ ការស្ថាបនាជួសជុលនេះធ្វើឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២៩២៥ ស្ថិតក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ សុផារី នាយប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា ដោយឃើញពីការខូចខាត លំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដោយរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅ ក្នុងនាមសមត្ថកិច្ចសហការជាមួយអាជ្ញាធរ ក៏ដូចជាកៀងគរសប្បុរសជននានាបានថវិការមួយចំនួន ទិញថ្មចាក់គៀបង្ហាប់ ផ្លូវដែលមានជង្ហុកច្រើន ចំនួន ៣ទីតាំង ដែលស្ថិតក្នុងភូមិ ពូហ៊ូង នឹងភូមិពូទុង ក្នុងឃុំចុងផ្លាស់ស្រុកកែវសីមា។

លោកបញ្ជាក់ថា ក្រោយពីការចាក់ថ្ម និងដីគៀងបង្ហាប់ ផ្លូវមួយខ្សែខាងលើនេះលោករំពឹងថា នឹងអាចសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរក៏ដូចជាសិស្សានុសិស្ស បានមួយគ្រាបណ្ដោះអាសន្ន។ បន្ទាប់ពីមានគម្រោងអភិវឌ្ឍមូលនិធិឃុំនៅពេលក្រោយផងដែរ៕ អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម