ព័ត៌មានជាតិ
ព្រះមហាក្សត្រយាងនិវត្តន៍មកដល់កម្ពុជាវិញនៅរសៀលថ្ងៃទី១២ ខែតុលា
ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតាសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ស្ដេចយាងត្រលប់មកដល់មាតុភូមិវិញហើយនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ។

ព្រះទីនាំងយន្តហោះពិសេសនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្វាយដំណើរព្រះមហាក្សត្របានចុះចតនៅព្រលានយន្តហោះអន្តរជាតិតេជោនៅម៉ោងប្រមាណ៤រសៀលថ្ងៃអាទិត្យនេះដោយមានវត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបបានមកទទួលស្វាគមន៍ព្រះមហាក្សត្រផងដែរ។
គួរឱ្យដឹងផងដែរថាព្រះមហាក្សត្រតែងតែយាងទៅពិនិត្យព្រះរាជសុខភាព២ដងក្នុងមួយឆ្នាំនៅប្រទេសចិន។ ព្រះអង្គស្ដេចយាងទៅពិនិត្យព្រះរាជសុខភាពលើកទី២នៅឆ្នាំនេះកាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅ។

ក្រៅយាងពិនិត្យព្រះរាជសុខភាព ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាបានយាងជាព្រះកិត្តិយសក្នុងពិធីរំឭកខួបលើកទី៨០ ទិវាជ័យជម្នះនៃសង្គ្រាមតស៊ូរបស់ប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ពួកហ្វាស៊ីស ដែលបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


