ព័ត៌មានជាតិ
អគារអង្គរមានជ័យ ដែលមានអាយុកាលជាង៧០ឆ្នាំត្រូវបានមន្រី្ដជំនាញសិក្សាចប់រួចរាល់ នឹងវាយកម្ទេចចោលដើម្បីបញ្ចៀសការបាក់ស្រុត
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ មន្ត្រីជំនាញបានចុះសិក្សាចប់រួចរាល់ហើយ លើអគារអគារអង្គរជ័យ ដែលមានអាយុកាលជាង ៧០ឆ្នាំ និងត្រៀមវាយកម្ទេចចោលដើម្បីបញ្ចៀសការបាក់ស្រុតប៉ះពាល់ដល់ពលរដ្ឋ។

អគារអង្គរជ័យមានកម្ពស់៦ជាន់ ស្ថិតនៅកាច់ជ្រុងមហាវិថីកម្ពុជាក្រោម និងមុនីវង្ស ក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលកំពុងមានសភាពទ្រុឌទ្រោម និងពុកផុយ ដែលអាចនឹងបាក់ស្រុតមកដោយឯងៗ ខណៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរពាក់ព័ន្ធ បានចាប់ផ្តើមដាក់គ្រឿងចក្រចូលដើម្បីធើ្វការវាយកម្ទេចចោល។

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារនេះមានអាយុ៧០ឆ្នាំជាងទៅហើយ ។

យោងតាមលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទៅអភិបាលខណ្ឌ៧មករា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបានស្នើឲ្យអភិបាលខណ្ឌ៧មករា សម្របសម្រួលចាត់ចែងឲ្យគ្រួសារចំនួន៤ដែលមិនទាន់ឯកភាពទទួលយកដំណោះស្រាយឲ្យចាកចេញពីអគារអង្គរមានជ័យ ត្រឹមសប្ដាហ៍ទី៤ នៃខែកញ្ញា ឆ្នាំ២០២៥ ដើម្បីផ្ដល់លទ្ធភាពដល់ក្រសួងចាត់ចែកវាយរំលំអគារនេះ ខណៈក្រសួងក៏បានឯកភាពជាគោលការណ៍ដំឡើងតម្លៃដល់ ២ ៥០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ ដែលធ្វើឱ្យតម្លៃគោល (គិតពីជាន់ផ្ទាល់ដីដល់ជាន់ទី៦) កើនដល់ ៧ ៦៩០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ លើសពីតម្លៃទីផ្សារប្រមាណ ២២% ដោយយោងតាមតម្លៃដែលក្រុមហ៊ុនចំនួន ០៣បានធ្វើការវាយតម្លៃពីឆ្នាំ២០២៣ដល់២០២៥ ហើយគ្រួសារទាំង ៤អាចទាក់ទងមកក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីមកទទួលយកថវិកានៅខែកញ្ញា ឆ្នាំ២០២៥។

បើតាមមន្រ្តីជំនាញបានបញ្ជាក់ថា អាគារនេះនឹងត្រូវវាយកម្ទេចនៅថ្ងៃទៅ១៨ ខែតុលា ឆ្នាំ២០២៥ ដោយមុននឹងវាយកម្ទេច ត្រូវធ្វើការសម្អាតកម្ទេចសំរាមតាមកាំជណ្ដើរនៅតាមបន្ទប់នីមួយៗរួចសិន រួចនឹងធ្វើពិធីក្រុងពាលី តាមបែបសាសនា៕
អត្ថបទ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ២ ម៉ោង agoក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៤ ៧០០ កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ


