ព័ត៌មានជាតិ
មន្ត្រីជំនាញ និងអាជ្ញាធរ រៀបចំពិធីក្រុងពាលី មុនវាយកម្ទេចអគារអង្គរមានជ័យ
អគារអង្គរមានជ័យ ដែលចាស់ទ្រុឌទ្រោមខ្លាំង នឹងត្រូវវាយរំលំ ក្រោយមន្ត្រីអាជ្ញាធរជំនាញបានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខពីម្ចាស់ទឹកដី ដើម្បីដំណើរការគ្រឿងចក្រ។


ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ លោក ឌី រ័ត្ន ខេមរុណ អភិបាលរង តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ៧ មករា បានដឹកនាំក្រុមការងារចូលរួមជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ លោក យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ រៀបចំពិធីក្រុងពាលីតាមបែបព្រះពុទ្ធសាសនា សុំសេចក្ដីសុខពីម្ចាស់ទឹក ម្ចាស់ដី ដែលនៅថែរក្សាអគារអង្គរមានជ័យ ដើម្បីដំណើរការគ្រឿងចក្រវាយរំលំ មានទីតាំងស្ថិតនៅលើមហាវិថីព្រះមុនីវង្ស(ផ្លូវ ៩៣) កែងមហាវិថីកម្ពុជាក្រោម(ផ្លូវ ១២៨) ក្នុងភូមិ ១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ។



អគារអង្គរមានជ័យ ដែលចាស់ទ្រុឌទ្រោមខ្លាំង នឹងត្រូវបានក្រសួងរៀបចំដែនដី និងអាជ្ញាធររាជធានីភ្នំពេញ ត្រៀមរៀបចំវាយរំលំ ជៀសវាងបាក់រលំបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ ខណៈពលរដ្ឋនៅសេសសល់ ២ គ្រួសារ ក្នុងចំណោម ៦៥ គ្រួសារ ក៏បានរើសម្ភារៈចេញពីអគាររួចរាល់ផងដែរ ដោយក្រសួងរៀបចំដែនដី នឹងបន្តដោះស្រាយជូនពួកគាត់នៅទីស្តីការក្រសួងបន្ត ដែលបច្ចុប្បន្នពួកគាត់ទាំង ២ គ្រួសារ កំពុងគិតពិចារណា រួចនឹងធ្វើការជាមួយក្រសួងបន្តផងដែរ។

ដំណើរការវាយរំលំអគារនេះ មានការចូលរួមពី លោក យស់ ឆោមណារ៉ាឌី និងអាជ្ញាធរខណ្ឌ ៧ មករា ព្រមទាំងក្រុមហ៊ុនទទួលម៉ៅការ សាជីវកម្ម ពិស្ណុការ អន្តរជាតិ។

លោក សុខ ស៊ីធារ៉ា អគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ឲ្យដឹងថា ដំណើរការវាយរំលំអគារនេះ ក្រុមហ៊ុនទទួលម៉ៅការ សាជីវកម្ម ពិស្ណុការ អន្តរជាតិ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយៈពេល ៤៥ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ តទៅ នឹងវាយកម្ទេចរួចជាស្ថាពរ។
សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប ៥៩០ ម៉ែត្រការ៉េ មានកម្ពស់ ៦ ជាន់ ស្មើនឹង ១០៧ បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ ១ សង្កាត់មនោរម្យ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ ឆ្នាំ មកហើយ៕
អត្ថបទ ៖ ម៉េង
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


